Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប​ញ្ជួ​ន​បុរស​៤​នាក់​ជួញដូរ​រក្សាទុក​និង​ម្នាក់ទៀត​ចាប់​តាម​ដីកា ថ្នាំ​ម៉ា​ទឹកកក​០៧​ថង់​ឡាន​មួយគ្រឿង សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន​នៅ​កន្លែង​ផ្សេងគ្នា ទៅ​តុលាការ​

spot_img

​បាត់ដំបងៈ​ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចា​ប់ប​ញ្ជួ​ន​បុរស៤​នាក់​ ជួញដូរ​រក្សាទុក​និង​ម្នាក់ទៀត​ចាប់​​តាម​ដីកា ថ្នាំ​ម៉ា​ទឹកកក​០៧​ថង់ ឡាន​មួយគ្រឿង សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន​នៅ​កន្លែង​ផ្សេងគ្នា កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០២០​។

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២១​និ​ត​២២​ខែតុលា​ឆ្នាំ​២០២០​នៅ​ចំណុច​ផ្សេងគ្នា​ក្នុងស្រុក​សំពៅ​លួ​ន ស្រុក​បាណន់​និង​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។

​លោក​សុខ និមល​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​៥​នាក់​ដែល​ចាប់​ឃាត់ខ្លួន​ករណី​ទី​១​ឈ្មោះ​ទូច នន​ហៅ​ជក់​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់​បត់​ឃុំ​សំពៅ​លួ​ន​ស្រុក​សំពៅ​លួ​ន​ខេត្តបាត់ដំបង​។​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០៣​ថង់​រថយន្ត​មួយគ្រឿង សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន​ទៀតហើយ​ចាប់​ឃាត់ខ្លួន​កាលពី ម៉ោង​១៦​និង​០០​នាទី​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​០២​ភូមិ​កូនភ្នំ​ខាងត្បូង​ឃុំ​តា​ស្ដា​ស្រុក​សំពៅ​លួ​ន​ខេត្តបាត់ដំបង​។

​ករណី​ទី​២​ឈ្មោះ​កែវ រស្មី​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ចុង​ព្រែក​សង្កាត់​ក្ដុល​ដូនទាវ​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​មួយថង់​និង សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន​ទៀតហើយ​ចាប់​ឃាត់ខ្លួន​កាលពី ម៉ោង​២១​និង​៥០​នាទី​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​តា​នប់​សង្កាត់​ក្ដុល​ដូនទាវ​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។

​ករណី​ទី​៣​ឈ្មោះ​រ៉េ​ន រដ្ឋា​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​ស្លា​កែ​ត​សង្កាត់​ស្លា​កែ​ត​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​និង​ឈ្មោះ​ភា ភិ​ម៉ាន់​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​ស្លា​កែ​ត​សង្កាត់​ស្លា​កែ​ត​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។​ក្នុង​ប្រតិ​ប​ត្ត​ការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០៣​ថង់​និង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន​ទៀតហើយ​ចាប់​ឃាត់ខ្លួន​កាលពី ម៉ោង​២២​និង​៣០​នាទី​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​១១​ភូមិ​ស្លា​កែ​ត​សង្កាត់​ស្លា​កែ​ត​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។

​ករណី​ទី​៤​ឈ្មោះ​យឿន ម៉េង​ហៅ​យឿន មេ​ង​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​បឹង​ចែង​ឃុំ​ស្នឹង​ស្រុក​បាណន់​ខេត្តបាត់ដំបង​។ ជនសង្ស័យ​រូបនេះ កម្លាំង​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៦៧៥​ត ព្រ​ចុះ​ថ្ងៃទី​០៥​ខែសីហា​ឆ្នាំ​២០២០​របស់លោក​ញួ​ង ច​ន្ធី​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​ពីបទ​រក្សាទុក ដឹក​ជ​ញ្ជួ​ន​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​នៅ​ភូមិ​បឹង​ចែង​ឃុំ​ស្នឹង​ស្រុក​បាណន់​ខេត្តបាត់ដំបង​។

លោក​សុខ និមល​បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ក្រុង ចុះបង្ក្រាប​បាន​ករណីរ​ទាំង​៤​នេះហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០២០​ហើយ​៕ ​ដោយៈ​អ៊ុង​សា​រុំ​

spot_img
×