Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន​ ៖​ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​បន្ត​អនុវត្តន៍​ការងារ​ចំនួន​១១​ចំណុច

spot_img

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​បន្ត​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី បន្ត​អនុវត្តន៍​ការងារ​ចំនួន​១១​ចំណុច ដែល​បាន​ដាក់ចេញ​កាលពី​ឆ្នាំទៅ ក្នុង​ការអនុវត្តន៍​ការងារ​ក្នុង​ឆ្នាំ​ថ្មី​បន្ត ទៀត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ជំរុញ​អោយ​បុរស​ទាំងអស់ ក៏​ត្រូវ​ចូលរួម​ចំណែក​ជួយ​ដល់ កិច្ច ការស្រី្ត​ខ្លះ​ផងដែរ ជាពិសេស​សម្តេច​ចង់​អោយ​យក​ទិវា ៨​មីនា ដែល​ជា​ទិវា​សិទ្ធិ​នារី​នោះ គឺជា​ថ្ងៃ​ដែល ត្រូវតែ​ធ្វើ​ការអប់រំ​ចំពោះ​បុរស​ផងដែរ​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៨ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​ថ្លែងថា កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដោយ​ក្រសួង​កិច្ចការនារី​ដោយ​មាន​ការចូលរួម​ពី​ពី​បណ្តា​ថ្នាក់ដឹកនាំ​ដែល​ជា​ស្ត្រី​ទូទាំងប្រទេស​និង​បណ្តា​ដៃគូ​ភាគី​ពាក់ព័ន្ធ​នានា​ដើម្បី​តាមដាន​និង​ត្រួតពិនិត្យ​រាល់​សកម្មភាព​ការងារ​និង​ការអនុវត្ត​នូវ​រាល់​អនុសាសន៍​លើ​ការងារ​មួយចំនួន​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ក្នុង​ការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​លើកកម្ពស់​សិទ្ធិ​សេរីភាព​ឋានៈ​តួនាទី​ពិសេស​ការចូលរួម​ដោះស្រាយ​រាល់​ការងារ​ជា​អាទិភាព​នានា​របស់​ស្ត្រី​។ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី មាន​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជា​ព្រះប្រធាន និង​មាន សម្តេច​តេជោ ហ៊ុន សែន ជា​អនុប្រធាន​។ ចាប់តាំងពី​ឆ្នាំ​២០០៦​មក ថ្នាក់ដឹកនាំ​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​តែងតែ​បើក​កិច្ចប្រជុំ​ជា​ទៀត​ទាត់​រៀង​រាល់​មួយ​ឆ្នាំ​ម្តង ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សំដែង​នូវ​ក្តីរីករាយ​ចំពោះ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​នេះ​ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ការងារ​ស្ត្រី​អោយ​កាន់តែ​វិវឌ្ឍន៍​ទៅមុខទៀត​។ តាមរយៈ​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ប្រទស​កម្ពុជា ក៏​បាន​រួមចំនែក​ជួយ​បង្កើន​​​ការងារ​ដល់​ស្ត្រី​ផង​ដែរ ជាពិសេស បច្ចុប្បន្ននេះ តាម​ក្រសួង​ស្ថាប័ន​នី​មួយៗ ក៏​ឃើញ​មាន​ស្ត្រី​បំរើ​ការងារ​ច្រើន​ណាស់​ដែរ​។​

​កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម​ហើយ​គោលនយោបាយ​នេះ​ក៏​បាន​ជួយ​ដល់​ជីវភាព​បងប្អូន​ស្ត្រី​ផងដែរ ជាពិសេស​គោលនយោបាយ​គាំពារ​សង្គម​បាន​អនុវត្តន៍​មុនគេ​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ ជាពិសេស​កម្ម​ការ​នី ដែល​បម្រើការងារ​តាម​បណ្តា​រោងចក្រ​នានា​។ គោលនយោបាយ​នេះ ពិតជា​មាន​សារសំខាន់​សំរាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ឆ្លង​ទ​ន្ល ដូចជា​បាន​ទទួល​ការ​ពិ និត្យ ថែទាំ​សុខភាព​តាម​មន្ទីរពេទ្យ​រដ្ឋ ទទួលបាន​សាច់ប្រាក់​ពេល​ឆ្លងទន្លេ ការទទួលបាន​ឈប់សំរាក​ចំនួន​៣​ខែ ក្នុង​អំឡុង​ពេល​ឆ្លងទន្លេ ដោយ​ទទួលបាន ប្រាក់ខែ ១២០% រួម​នឹង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​។ គិត​ចាប់ពី​ខែ​មករា មក​មាន​ស្ត្រី ដែល​កម្ម​ការ​នី​ឆ្លងទន្លេ​ប្រមាណ​ជាង ៥៦០០ នាក់ ហើយ​ទទួលបាន​ប្រាក់​ពី​គោលនយោបាយ​នេះផងដែរ​។​

​បច្ចុប្បន្ន​ចំនួន​សិស្ស​ស្រី​ក៏​មាន​ចំនួន​កើនឡើង​ផងដែរ​ក្នុង​វិស័យ​អប់ ក្នុងនោះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​មាន​គោ​លន​យោ​បាល បង្កើត​សាលារៀន​អោយ​នៅ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ​ផងដែរ ជា​ពិសេស​បាន កំណត់​ថា​ឃុំ​មួយ​អោយ​មាន​វិទ្យាល័យ​មួយ​ដើម្បី​ធ្វើ​យ៉ាងណា​បង្កលក្ខណៈ​ងាយស្រួល​ដល់​កូនចៅ​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល​ក្នុង​ការសិក្សា​រៀនសូត្រ ជាពិសេស​សិស្ស​ស្រី​នៅ​តាម​ជនបទ​តែម្តង ហើយ ក្រៅពី​ការផ្តល់ជូន​នូវ​ការសាងសង់​លា​សា​រៀន​នោះ​យើង​ក៏​មាន​ការសាងសង់​នូវ​អគារ​ស្នាក់នៅ​របស់​គ្រូ​និង​សិស្ស​ផងដែរ ដើម្បី​អោយ​មាន​ភាពងាយស្រួល​ដល់​សិស្ស និង​គ្រូ ដែល​ជា​នារី​ទៀតផង​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ឲ្យ​ស្ត្រី​ទាំងអស់​ត្រូវ​ខិតខំ​បង្កើន​សមត្ថភាព​ខាង​បច្ចេកវិទ្យា​បន្ថែមទៀត ដើម្បី​ងាយស្រួល ក្នុង​ការរក​ការងារ​ធ្វើ​នាពេល​បច្ចុប្បន្ន​នេះ ពីព្រោះ​កន្លែងធ្វើការ​នាពេល​បច្ចុប្បន្ន គឺ​ត្រូវការ​ប្រើប្រាស់​បច្ចេកវិទ្យា​។ សម្តេច​តេជោ ក៏​បាន​ជម្រុញ​អោយ​សិស្ស​ស្រី ចូលរួម​ក្នុង​វិស័យ អប់រំ​បន្តែមទៀត ជា​ពិសេស​ក្រសួង​អប់រំ ត្រូវ​បង្កើត​គណៈកម្មកា​រ​រវាង​ក្រសួង​អប់រំ និង​អាណាព្យាបាល​សិស្ស ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកហេតុ​ផល ពី​ការឈប់​រៀន​របស់​សិស្ស​ស្រី ។ ស្នើសុំ​អោយ​ក្រសួង​សុខាភិបាល ធ្វើ​កោសល្យវិច្ច័យ ក្នុង​ករណី​រំលោភ ពីព្រោះ​ពេលខ្លះ ការធ្វើ​កោសល្យ វិច្ច័​យ យឺត​ពេក ធ្វើអោយ​បាត់​ពាក្យ​បណ្តឹ​សំរាប់​ស្ត្រី​រងគ្រោះ ។ ទន្ទឹមនឹងនេះ សម្តេច​តេជោ បានសម្រេច​បង្កើន​ថវិកា ពី​២០០ លាន​រៀល ទៅ​៥០០​លាន​រៀល សម្រាប់​ជួយ​ដោះស្រាយ​សេវា​ផ្លូវច្បាប់​ដល់​ស្ត្រី​ដែល​រងគ្រោះ​ដោយ​ការរំលោភបំពាន​ផ្សេងៗ ។ ទាក់ទង ទៅ​នឹង​សេវា​ជួយ​ដល់​ជនរងគ្រោះ​ដោយ​អំពើហឹង្សា​វិញ សម្តេច​តេជោ បានសម្រេច អោយមាន​ការបង្កើត​ជា​មជ្ឈមណ្ឌល ឬ​កន្លែង​សម្រាប់​ជួយ​ដោះស្រាយ និង​ជួយ​សង្គ្រោះ ដល់​ជនរងគ្រោះ​នេះ នៅ​តាម​មន្ទីរពេទ្យ​នី​មួយៗ​តែម្តង ដើម្បី​មាន​ភាពងាយស្រួល​ដល់​ជនរងគ្រោះ​។​

​ស្ត្រី​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​ឆ្អឹងខ្នង​ដ៏​សំខាន់​មួយ​ផងដែរ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ តាមរយៈ​កិច្ចប្រជុំ​ជា​ទៀងទាត់​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី គឺ​បាន​ពិនិត្យ និង​ដាក់​ចេញ​អនុសាសន៍ជាច្រើន ដើម្បី​លើកកម្ពស់​សិទ្ធិ​របស់​ស្ត្រី និង​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​ស្ត្រី ជា​ពិសេស​ជំរុញ​សកម្មភាព​របស់​ស្ត្រី​ទៅក្នុង​កិច្ចការ​សង្គម បន្តែមទៀត ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×