Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ពិចារណា​តាម​ការគួរ​! ដាក់​អស់​ស្លាបមាន់​តែមួយ​ទេ រមាស់​ពេញ​ខ្លួន ហើម​មុខមាត់ និង​ស្លឈាម​ភ្លាមៗ​រហូត​ស្ទះដង្ហើម​យកទៅ​សង្គ្រោះបន្ទាន់ ហើយ​គ្រូពេទ្យ​ប្រាប់ថា​…

spot_img

​ភ្នំពេញ​៖ ថ្មីៗ​នេះ មាន​ករណី​កើត​ហានិភ័យ​ថ្មី​មួយ ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​បាន​ចែករំលែក​យ៉ាងច្រើន ក្រោយ​គណនី​យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sao Piseth បាន​បញ្ជាក់ថា ស្ត្រី​ម្នាក់​ស្រាប់តែ​លេចចេញ​អាការ​ហើម​មុខមាត់ និង​ស្លឈាម រហូត​ស្ទះដង្ហើម ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ក្រោយពី​គាត់​បាន​ហូប​ស្លាប់មាន់​អាំង​អស់​តែមួយ​សោះ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន ជាពិសេស​អ្នក​ចូលចិត្ត​ហូប​ស្លាបមាន់​ស្លុតចិត្ត​ជាខ្លាំង​។​

​ក្នុងនោះ ម្ចាស់​គណនី​ខាងលើ បាន​រៀបរាប់​ឲ្យ​ដឹងថា​៖ «​ស៊ែរ​ផង​មិញៗ​ទេ ដាក់​អស់​តែ​ស្លាបមាន់​មួយ​ទេ រមាស់​ពេញ​ខ្លួន ហើម​មុខមាត់ និង​ស្លរ​ឈាម​ភ្លាមៗ រហូត​ស្ទះដង្ហើម​យកទៅ​បន្ទប់​សង្គ្រោះ​សឹងតែ​មិនទាន់ សំណាង​ហើយ គ្រូពេទ្យ​ធ្លាប់​ឆ្លងកាត់​អ្នកមាន​ជំងឺ​មុនៗ​ចឹ​ង​ដែរ​។​

​សា​រ៉ូម​១៥​នាទី​សោះ​កន្លះៗ​លីត្រ​អស់ ២ ផ្លោក ពេទ្យ​បង្ហូរ​ចូល​ដើម្បី​សង្គ្រោះបន្ទាន់​តែម្តង ចឹ​ង​សូម​បងប្អូន​ប្រុងប្រយ័ត្នៗ​ផង ជាពិសេស​ដែល​អ្នកខ្សោយៗ ឬ​មាន​ជំងឺ​អាលែកហ្ស៊ី​តែម្តង ព្រោះ​ប្រពន្ធ​លោកគ្រូ​ខ្ញុំ​ជួបប្រទះ​ផ្ទាល់​ហើយ គឺ​រូបថត​នឹង​តែម្តង ខ្ញុំ​នៅ​នឹង​ជាក់ស្តែង​ផងដែរ​។ ខ្ញុំ​ផុស​នេះ​គឺ​ចង់​ដាស់តឿន​បងប្អូន​ដែល​ចូលចិត្ត​ញាំ​វា ស្លាប​ចឹ​ងៗ​ដឹង​ម៉ាណ​ខែ​ទេ​មិន​ស្អុយ​ផង​នោះ​បើ​មាន់​យើង​ប្រឡាក់​ពីរ​បី​ថ្ងៃ​សឹង​មិនទាន់​ទេ​ជូ ឬ​ខូច​បាត់​ហើយ ចុងក្រោយ​សូម​អរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ពេទ្យ ខេត្តតាកែវ​ផងដែរ ដែល​បាន​ជួយសង្គ្រោះ​គាត់​បាន​យ៉ាង​ទាន់ពេលវេលា​ល្អ កុំ​អី​? 22/10/2020 ម៉ោង​៦​និង​៣០​យប់ សូម​ពិចារណា​តាម​ការគួរ​!!!»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ផងដែរ ក្នុងនោះ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ Sothea Voeun ក៏បាន​លើកឡើងថា «​នេះ​ការពិត ព្រោះ​សារធាតុ​គីមី ក្នុង​សាច់មាន់​នោះ ខ្ញុំ​ធ្លាប់​ញាំ គឺ​រមាស់ ហើម​មុខ​ទៅ​ពេទ្យ​ស្បែក​ព្យាបាល​មួយខែ​ទៅ​ពីរ​ខែ​ទើបបាន​គ្រាន់​វិញ តែ​ញាំ​វា​មិនបាន​ទៀត​ទេ ឲ្យ​តែ​ញាំ​គឺ​ចឹ​ង គាត់​ឈឺ​ភ្លាម​ខ្លាំង​បែបនេះ ប្រហែល​គាត់​ធ្លាប់​ញាំ​ថ្ងៃមុនៗ ជាតិគីមី​នោះ​មាន​ស្រាប់ ពេលដែល​យើង​ញាំ​ថែម​ធ្វើ​លើស ទើប​ខ្លាំង​»​។ គណនី​ខាងលើ​បន្តថា «​ការបរិភោគ បន្លែ​សាច់ ដែលមាន​ផ្ទុក​គីមី​ច្រើន ធ្វើ​ឲ្យ​គ្រឿងក្នុង​នឹង​កើត​មហារីក ជាពិសេស​ថើ្ល​ម​មិនអាច​បញ្ចេញ​ជាតិពុល​ទាន់ ធ្វើ​ឲ្យ​ប្រតិកម្ម រមាស់ រ​ហើម ដល់​ស្លាប់​ចំពោះ​អ្នកខ្សោយ​ស្រាប់​»​។​

​គណនី Sothea Voeun នៅបាន​ពន្យល់​បន្ថែមថា​៖ «​មិនមែន​ត្រឹម​ស្លាបមាន់​ទេ មាន​ជើងមាន់ ជង្គង់​មាន់ ភ្លៅ​មាន់​… តែ​ប្រភេទ​ពួក​អាំង​នុង គីមី​ច្រើនជាង​ពួក​ចៀន ព្រោះថា​គេ​ប្រឡាក់​ហើយ​បូក​ជាមួយ​ម្រេ​ង​ភ្លើង​ដែល​អាំង​ហុយៗ​នុង​»៕ ដោយ​៖ លឹម​ហុង​

spot_img
×