Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈរដ្ឋមន្ត្រី បានសម្រេច​អនុម័ត​ទាំងស្រុង លើ “​សេចក្តីព្រាងច្បាប់​ស្ដីពី​ការទូទាត់​ថវិកា​ទូទៅ របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩”

spot_img

​ភ្នំពេញ​៖ កិច្ចប្រជុំ​ពេញ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​អនុម័ត​ទាំងស្រុង លើ “​សេចក្តីព្រាងច្បាប់​ស្ដីពី​ការទូទាត់​ថវិកា​ទូទៅ របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩”​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។​

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ពិភាក្សា​លើ​របៀបវារៈ​ស្តីពី “​សេចក្តីព្រាងច្បាប់​ស្ដីពី​ការទូទាត់​ថវិកា​ទូទៅ របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩”

​សេដ្ឋកិច្ចកម្ពុជា ត្រូវបាន​វាយតម្លៃថា​នៅ​បន្ត​រក្សា​កំណើន​រឹងមាំ​ក្នុង​រង្វង់ ៧,១% ក្នុង​ឆ្នាំ​២០១៩ ដែល​គាំទ្រ​ដោយ​កំណើន​ខ្ពស់​លើសពី​ការរំពឹងទុក​នៃ​អនុវិស័យ​សំណង់ កំណើន​ល្អប្រសើរ​នៃ​អនុវិស័យ​អចលនទ្រព្យ លក់ដុំ លក់រាយ និង​អនុវិស័យ​ដឹកជញ្ជូន​និង​ទូរ​គម​នាគ​ន៍​ខណៈដែល​អនុវិស័យ​កាត់ដេរ មាន​កំណើន​ថមថយ ហើយ​វិស័យ​កម្ម​មាន​កំណើន​អវិជ្ជមាន​(-០,៥%)​។ ឈរលើ​មូលដ្ឋាន​នេះ ផ​.​ស​.​ស​. ថ្លៃ​ប​ច្ច​ប្បន្ន​សម្រាប់​ឆ្នាំ​២០១៩ សម្រេចបាន​ចំនួន ១១០ ០១៤ ប៊ី​លាន​រៀល ហើយ ផ​.​ស​.​ស​. សម្រាប់​មនុស្ស​ម្នាក់ៗ​បាន​កើន​ឡើងជា​បន្ត​បន្ទាប់ពី ១ ៥៦៣ ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨ ដល់ ១ ៧០០ ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩​។ ទន្ទឹមនឹងនេះ អត្រា​អតិផរណា​មធ្យម​ប្រចាំឆ្នាំ បាន​ថយចុះ​ពី ២,៥% ក្នុង​ឆ្នាំ​២០១៨ មក​ត្រឹម ១,៨% ក្នុង​ឆ្នាំ​២០១៩ ស្រប​ពេលដែល​អត្រា​ប្ដូរប្រាក់​ស្ថិតក្នុង​រង្វង់​ដែល​អាច​គ្រប់គ្រង​បាន​ក្នុង​កម្រិត ៤ ០៥៥ រៀល ក្នុង​មួយ​ដុល្លារ​អាមេរិក​។​

​ថវិកា​ឆ្នាំ​២០១៩ គឺជា​ថវិកា​ដែល​ត្រូវបាន​រៀបចំឡើង​តាម​គោលនយោបាយ​ពង្រឹង​ការគ្រប់គ្រង​ថវិកា ក្នុង​គោលដៅ​ដោះស្រាយ​ឱ្យបាន​ជា​សារ​វ័​ន្ដ​នូវ​សេចក្តីត្រូវការ​ក្នុងការ​ឆ្លើយតប​ទៅនឹង​អាទិភាព​គោលនយោបាយ​ធំៗ របស់​រាជរដ្ឋាភិបាល និង​ត្រូវការ​ចាំបាច់​ជា​មូល​ដា្ឋ​ន​របស់​ក្រសួង ស្ថាប័ន​នានា ដើម្បី​បម្រើ និង​ផ្ដល់នូវ​ការឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ទៅនឹង​ការទន្ទឹងរង់ចាំ និង​បំណងប្រាថ្នា​របស់​ប្រជាជន​ដែលជា​ម្ចាស់ឆ្នោត​នៅក្នុង​ឆ្នាំ​២០១៩ ដែលជា​ឆ្នាំ​ទី​១ នៃ​រាជរដ្ឋាភិបាល​នីតិ​កាស​ទី​៦ នៃ​រដ្ឋសភា ជាពិសេស​ការអនុវត្ត​ឱ្យចេញ​ជា​លទ្ធផល​ជាក់ស្ដែង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​
​លទ្ធផល​នៃ​ការអនុវត្ត​ថវិកា​ឆ្នាំ​២០១៩ បានបង្ហាញ​ឱ្យឃើញថា រាជរដ្ឋាភិបាល​កម្ពុជា​សម្រេចបាន​នូវ​សូចនាករ​សំខាន់ៗ​នៃ​ម៉ាក្រូសេដ្ឋកិច្ច និង​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ​សាធារណៈ​ជាអាទិ៍​កំណើនសេដ្ឋកិច្ច​សម្រេចបាន ៧,១% ដូច​ការគ្រោងទុក​។ ផ​.​ស​.​ស​. សម្រាប់​មនុស្ស​ម្នាក់ៗ​សម្រេចបាន ១ ៧០០ ដុល្លារ​អាមេរិក អតិផរណា​ជា​មធ្យម​ប្រចាំឆ្នាំ​២០១៩ មាន​១,៨% ធៀប​នឹង​ការគ្រោងទុក គឺ​ក្នុង​រង្វង់ ៣,១% អត្រា​ប្ដូរប្រាក់​ជា​មធ្យម ៤ ០៥៥ រៀល​ក្នុង​១​ដុល្លារ​អាមេរិក​ធៀប​នឹង​ការគ្រោង ៤ ០៣៧​រៀល​។ ចំពោះ​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ​សាធារណៈ កំណើន​ចំណូល​ចរន្ដ​សរុប​សម្រេចបាន ៣,០១​ពិន្ទុ​ភាគរយ នៃ ផ​.​ស​.​ស​. ធៀប​នឹង​គោលដៅ ០,៥៧​ពិ​ន្ធុ​ភាគរយ នៃ ផ​.​ស​.​ស​.​។ ដោយសារ​លទ្ធផល​នៃ​ការប្រមូល​ចំណូល​ខ្ពស់ និង​ការអនុវត្ត​ចំណាយ​ថវិកា​ប្រកបដោយ​ប្រសិទ្ធភាព រាជរដ្ឋាភិបាល​មិន​ត្រឹមតែ​ពុំបាន​ប្រើប្រាស់​ប្រាក់​សន្សំ​ក្នុង​ប​ញ្ជើ រាជរដ្ឋាភិបាល​ដែល​ត្រូវបាន​គ្រោង​ក្នុង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ចំនួន ៤០៥ ០០០ លាន​រៀល​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​សម្រេចបាន​នូវ​អនុវត្ត​ថវិកា​ក្នុង​ឆ្នាំ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ចំនួន ៣ ៧៣៥ ២៦៧,៤ លាន​រៀល​ទៀត ដែល​ត្រូវ​បានដាក់​បង្កើន​ជា​ប្រាក់​សន្សំ​បន្ថែម​សម្រាប់​រួមចំណែក​គាំទ្រ​ដល់​ការអនុវត្ត​អាទិភាព​គោលនយោបាយ​ផ្សេងៗ​ទៀត​របស់​រាជរដ្ឋាភិបាល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×