Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បន្ត​ពង្រឹង​ផលិតផល​ធូ​រ៉េ​ន​កំពត ម្រេច​កំពត ទឹកត្រី​កំពត និង​ផលិតផល​ផ្សេងៗ​ទៀត​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​

spot_img

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម បាន​បន្ត​ផ្សព្វផ្សាយ និង​ប្រមូលផ្តុំ​ចងក្រង​នូវ​អត្តសញ្ញាណ​ផលិតផល​សក្តានុពល​មួយចំនួន​នៅក្នុង​ខេត្តកំពត ដែល​រួមមាន ធូ​រ៉េ​ន​កំពត ម្រេច​កំពត អំបិល​កំពត​(​អំបិល​អឺ​យ៉ូ​ដ​) ទឹកត្រី​កំពត គ្រឿង​សមុទ្រ និង​ផលិតផល​ផ្សេងៗ​ទៀត​ទូទាំង​ខេត្ត ដើម្បី​ជំរុញ​ផលិតផល​ទាំងអស់នេះ ឱ្យ​ក្លាយជា​ផលិតផល​មាន​ម៉ាក​យីហោ (Brand) ច្បាស់លាស់ ហើយ​បន្ត​ពង្រឹង​ផលិតផល ដែលមាន​ម៉ាក​រួចជាស្រេច​នេះ ដាក់លក់​តាម​បណ្តា​ផ្សារ​ទំនើប​នានា ដូចជា ផ្សារ​ទំនើប​ឡាក់​គី ផ្សារ​ម៉ាក្រូ និង​ផ្សារ​អី​អន​ម៉​ល ជាដើម​។​

លោក តាន់ យុវរ​ដ្ឋ អគ្គនាយករង​នៃ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម បានឱ្យដឹងថា ដើម្បី​ជំរុញ​ផលិតផល​ក្នុងស្រុក ឱ្យ​ឈានដល់​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ គប្បី​ផលិតផល​កម្ពុជា ត្រូវមាន​គុណភាព តម្លៃ​ល្អ សុវត្ថិភាព ការ​វេច​ខ្ចប់​ផលិត​ស្របតាម​ស្តង់ដារ មាន​ម៉ាក​យីហោ (BRAND) ត្រឹមត្រូវ មាន​លេខ​កូដ មាន​ថ្ងៃខែ​ឆ្នាំ​ផលិត និង​មាន​ថ្ងៃខែ​ឆ្នាំ​ផុតកំណត់​។ ដោយឡែក​សព្វថ្ងៃនេះ ផលិតផល​កម្ពុជា មិនទាន់មាន​ម៉ាក ( BRAND) ឬ​ពុំទាន់​មាន​សមត្ថភាព​បង្កើត​ម៉ាក​បាន​ដោយ​ខ្លួនឯង​នៅឡើយ​ទេ ដោយសារ​កត្តា​ប្រឈម​ជាច្រើន ដែលជា​ឧបសគ្គ​មួយ​ដ៏​ធំ ចំពោះ​ផលិតកម្ម​ក្នុងស្រុក និង​ជាហេតុ​មិនអាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​វិស័យ​ពាណិជ្ជ​កម្មបាន​។

ខេត្តកំពត បាន​រៀបការ​ផ្សព្វផ្សាយ និង​បញ្ជូន​ផលិតផល​សក្តានុពល​ក​ម្ពុ​ជា សម្រាប់​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ក្នុង​គោលបំណង​ដើម្បី​ជំរុញ និង​បង្កើន​ការផលិត ការកែច្នៃ បង្កើត​ឱកាស​ការងារ បង្កើន​ប្រាក់ចំណូល ជូន​ដល់​បងប្អូន​កសិករ ផលិតករ អាជីវករ ពាណិជ្ជករ សមាគម សហគ្រិន​កម្ពុជា ក្នុង​មូលដ្ឋាន​តាម​បណ្តា​ភូមិ ឃុំ ក្រុង ស្រុក នៃ​ខេត្តកំពត​ទាំងមូល​។

​គួរ​បញ្ជាក់ថា ដើម្បី​ឈានដល់​ការប្រកួតប្រជែង និង​ជំរុញ​ដល់​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្រសួងពាណិជ្ជកម្ម បាន​យកចិត្តទុកដាក់​ជំ​រុញឱ្យ​ផលិតករ ពាណិជ្ជករ និង​សេវាករ​ក្នុងស្រុក បង្កើត​ម៉ាក (BRAND) ដោយ​ខ្លួនឯង ឱ្យបាន​ច្បាស់លាស់ ដោយមាន​ភ្ជាប់​លេខ​កូដ ថ្ងៃខែ​ឆ្នាំ​ផលិត និង​ផុតកំណត់​ជាដើម​៕
ដោយ៖CEN


spot_img
×