Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ឆ្នាំ​២០២១​ ​រដ្ឋាភិបាល​កម្ពុជា ​គ្រោង​ចំណាយ​ថវិកា​១២៦​ប៊ី​លានរៀល សម្រាប់​ប្រើប្រាស់ ៣​គម្រោង

spot_img

​ភ្នំពេញ​៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​២៣ តុលា​នេះ​ថា​៖ រាជ​រដ្ឋា​ភិបាល​កម្ពុជា សម្រាប់​ឆ្នាំ​២០២១ នេះ​ដែល​រាជ​រដ្ឋា​ភិបាល បានគ្រោង​ថវិកា​ចំនួន​៤០​ប៊ី​លាន​រៀល​ដោយឡែក​ផ្សេងទៀត សម្រាប់​ផ្តល់​លទ្ធភាព​ដល់​ក្រសួង​ស្ថាប័ន​អាច​ជ្រើសរើស មន្ត្រី​មាន​សមត្ថភាព​និង​ជំនាញ​ខ្ពស់​ចូល​បម្រើ​ការងារ​រដ្ឋ​។

ដូច​ឆ្នាំមុន​ដែរ រាជរដ្ឋាភិបាល​ក៏បាន​គ្រោង​ថវិកា​ចំនួន​៥០​ប៊ី​លាន​រៀល សម្រាប់​មូលនិធិ​ថែទាំ​សុខភាព​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ​និង​អតីតយុទ្ធជន និង​បាន​បន្ត​គ្រោង​ថវិកា​ចំនួន ៦​ប៊ី​លាន​រៀល​សម្រាប់​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ ដើម្បី​លើកកម្ពស់​សុខភាព​មន្ត្រី​រាជការ​ស៊ីវិល នៅក្នុង​កញ្ចប់​ថវិការ​បស់​ក្រសួងសុខាភិបាល​។​

ចំពោះ​ប្រាក់​សោធន​និវត្តន៍ ក៏ត្រូវ​បានគ្រោង​ថវិកា ចំនួន​៣០​ប៊ី​លាន​រៀល សម្រាប់​ការកាត់បន្ថយ​គម្លាតរ​បប​សោធន​របស់​និវត្តជន រវាង​អ្នក​ចូលនិវត្តន៍​ចាស់ និង​អ្នក​ចូលនិវត្តន៍​ថ្មី ជូន​ដល់​និវត្តជន​ដែលជា​អតីតមន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ផងដែរ​។ ការគ្រោង​ថយចុះ​នេះ សម្រេចបាន​ជារួម ដោយសារ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​ជាទូទៅ​គោរព​បាន​នូវ​ពិតាន​ចំណាយ​គោល ដែល​រាជ​រដ្ឋា​ភិ បាល​បានផ្តល់​ជូន​សម្រាប់​ចំណាយ​មិនមែន​បន្ទុក បុគ្គលិក ក្នុង​កម្រិត​ថវិកា​វិចារណ​កម្ម​ចំណាយ​ឆ្នាំ​២០២០ ក្នុង​ក្របខណ្ឌ​នៃ​ការធ្លាក់ចុះ​នៃ​ចំណូល និង​ក្នុង​គោលដៅ​សន្សំ​ធនធាន​សម្រាប់​បន្ត​អន្តរាគមន៍​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​ជំ​ង​កូ​វីដ​-១៩​។​
ចំណាយ​នេះ​មួយ​ភាគ​ធំ គឺមាន​មុខសញ្ញា​ចំណាយ​ច្បាស់លាស់​រួចហើយ តែ​តម្រូវឱ្យ​កត់​ត្រូវ ក្នុង​ខ្ទង់ ចំណាយ​មិនទាន់​បែងចែក​នេះ​សិន ដោយសារ​ការតម្រូវ​ខាង​ទិដ្ឋភាព​បច្ចេកទេស ដែល​កំណត់ដោយ ច្បាប់​ស្តីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ និង​នីតិវិធី​ហិរញ្ញវត្ថុ​ជា​ធរមាន លើកលែងតែ​ចំណាយ​ត្រៀម​បម្រុង​សម្រាប់ គ្រោះមហន្តរាយធម្មជាតិ និង​មុខ​ចំណាយ​ដូច រៀបរាប់​ក្នុង​មុខសញ្ញា​ផ្សេងៗ​ទៀត​។ ក៏ប៉ុន្តែ​ចំណាយ មានមុខ​សញ្ញា​ច្បាស់លាស់​នេះ នឹង ធ្វើការ​ផ្ទេរ​ភ្លាម ទៅតាម​មុខសញ្ញា ចំណាយ​ដែល​បានគ្រោង​ទុក តាម នីតិវិធី​ហិរញ្ញវត្ថុ ក្រោយ​ពេលដែល​ច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​ចូល​ជា​ធរមាន​។​

លោក ផៃ ស៊ី​ផាន បាន​បន្តថា​៖ ថវិកា​ឆ្នាំ​២០២១ អាច​ត្រូវបាន​សន្និដ្ឋានថា ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ដែល​អាចជួយ​ឱ្យ​រាជរដ្ឋាភិបាល​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម និង​ហានិភ័យ​ផងទាំងពួង ទាំង​ក្នុង និង​ក្រៅប្រទេស សំដៅ​ធានា​លំនឹង​សង្គម​-​សេដ្ឋកិច្ចកម្ពុជា និង​ការពារ​អាយុជីវិត​ប្រជាជន​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ការស្តារ និង​ជំរុញ​ការ​ងើប​ឡើងវិញ​នូវ​កំណើនសេដ្ឋកិច្ច ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ស្រាកស្រាន្ត ហើយ​អាច​ប្រសិទ្ធ​នាម​បាន​ថា ជា​ថវិកា​ប្រយុទ្ធ​ការពារ​អាយុជីវិត​ប្រជាជន រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន ព្រម​ជាមួយនឹង​ការតម្រង់​ធនធាន​ឆ្ពោះទៅ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ នៅក្រោយពេល​ស្រាកស្រាន្ត​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតី​ថ្មី​ដើម្បី​ធានា​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ចីរភាព នៃ​កំណើនសេដ្ឋកិច្ច ព្រមទាំង​ភាព​ប្រកួត ប្រជែង​របស់​កម្ពុជា ជាមួយនឹង​ការបន្ត​លើកស្ទួយ​សុខុមាលភាព​របស់​ប្រជាជន ៕ ដោយ៖បញ្ញាស័ក្តិ​

    

spot_img
×