Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រូ​ដិ​នស​ល​កម្ពុជា ប្រគល់​រង្វាន់ រថយន្ត ម៉ូតូ និង​រង្វាន់​ធំ​ជាច្រើន​ផ្សេងទៀត​ដល់​អ្នកឈ្នះ​រង្វាន់ ក្នុង​កម្មវិធី​ចាប់​រង្វាន់​ឱកាស​ភ្ជុំបិណ្ឌ​របស់ខ្លួន​

spot_img

​រាជធានី​ភ្នំពេញ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ​២០២០ – ព្រូ​ដិ​នស​ល​កម្ពុជា ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​នៅ​កម្ពុជា នៅថ្ងៃនេះ បានប្រគល់​រង្វាន់ រថយន្ត​ម៉ាក MG ZS ស៊េរី​ឆ្នាំ ២០២១ ដ៏​ថ្មី​សន្លាង​ចំនួន​មួយគ្រឿង ដល់​ពលរដ្ឋរ​ស់ម្នាក់ នៅក្នុង​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។

​ដើម្បី​អបអរសាទរ ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បានរៀបចំ​កម្មវិធី ចាប់​រង្វាន់​ពិសេស​មួយ កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ សម្រាប់​អតិថិជន​ថ្មី ដែល​បាន​ទិញ​បណ្ណ​សន្យា​រ៉ាប់រង​អាយុជីវិត​របស់ខ្លួន ចាប់ពី​ថ្ងៃទី ១ ខែកញ្ញា រហូតដល់ ថ្ងៃទី ១៥ ខែកញ្ញា​ឆ្នាំ ២០២០​កន្លងមក ។​

​លោកស្រី រ៉ា សុភា​វី រស់នៅក្នុង​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលជា​អ្នកឈ្នះ​រង្វាន់​ធំ បានបង្ហាញ​អារម្មណ៍​រំភើប និង​ការកោតសរសើរ ដល់​ក្រុមហ៊ុន​ថា​៖ «​នេះ​គឺជា​ការភ្ញាក់ផ្អើល​ដ៏​អស្ចារ្យ​មែនទែន​។ ខ្ញុំ​មិនដែល​នឹកស្មានថា ខ្លួន​នឹងមាន​សំណាង ទទួលបាន​រថយន្ត​ដ៏​ថ្មី​សន្លាង​ពេល​ទិញ បណ្ណ​សន្យា​រ៉ាប់រង​អាយុជីវិត ។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់ ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា សម្រាប់​រង្វាន់​ដ៏​អស្ចារ្យ​នេះ យើង​មាន​គម្រោង​ប្រើប្រាស់​រថយន្ត​នេះ សម្រាប់​វិស្សមកាល​គ្រួសារ និង​ជិះ​ទៅធ្វើ​ការងារ​។​»

​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បានប្រកាស​អ្នកឈ្នះ​រង្វាន់​ពី​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​នេះ តាមរយៈ​ការផ្សាយ​ផ្ទាល់ ទំព័រ Facebook កាលពី​ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២០​។​
​លោក អាត់ ចាន់​រ៉ា ដែលមាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត ជា​អ្នកឈ្នះ​រង្វាន់​ទី​ពីរ​គឺ ម៉ូតូ Honda Dream ស៊េរី​ឆ្នាំ​២០២០ មួយគ្រឿង បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ពិតជា​រំភើប​ណាស់ ដែល​បានឈ្នះ​ម៉ូតូ​ថ្មី​មួយ​នេះ​! សូម​អរគុណ​ដល់ ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ដែល​បានប្រគល់​ម៉ូតូ​ថ្មី ឲ្យ​ខ្ញុំ​ប្រើប្រាស់​សម្រាប់​ធ្វើដំណើរ ទៅ​កន្លែង​ការងារ និង​ធ្វើដំណើរ​កម្សាន្ត​។​»

​អតិថិជន​អ្នកមាន​សំណាង​ផ្សេងទៀត របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ក៏បាន​ឈ្នះ​រង្វាន់​ជាច្រើន​ផ្សេងទៀត​ផងដែរ រួមមាន ទូរស័ព្ទដៃ Samsung Galaxy A51 ចំនួន ១០ គ្រឿង នាឡិកាដៃ Samsung Galaxy Active 2 ចំនួន ២០ គ្រឿង និង​ឧបករណ៍​វាស់​កំដៅ​ឌីជីថល​ចំនួន ៥០ គ្រឿង​ទៀតផង​ដែរ​។​

​លោក Sanjay Chakrabarty អគ្គនាយក (​កំពុង​រង់ចាំ​ទទួល​ការតែងតាំង​) ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​នៅ​ព្រូ​ដិ​នស​ល គោលបំណង​របស់​យើង​គឺ ដើម្បី​ជួយ​ដល់​ជីវិត​បុគ្គល​ម្នាក់ៗ​ឱ្យ​កាន់​តែមាន​ភាពប្រសើរ​បំផុត​។​។ យើង​ប្តេជ្ញា​ផ្តល់នូវ​ការការពារ​ផ្នែក​ហិរញ្ញវត្ថុ និង​ការការពារ​ផ្នែក​សុខភាព ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​ស្វែងរក​ការពារ​ផ្នែក​សុខុមាលភាព​គ្រួសារ និង​សុវត្ថិភាព​ហិរញ្ញវត្ថុ​គ្រប់ពេលវេលា​។​»៕​ដោយ​៖CEN


spot_img
×