Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកតា​ស៊ុ​ច អង្វរក​កូនចៅ​ពលករ​នៅ​ស្រុក​សិន​ទៅ ខ្មែរ​នៅមាន​កង្កែប ក្តាម គ្រាន់​រកស៊ី​មិន​អត់​ងាប់​ទេ កុំ​ចាញ់បោក​មេខ្យល់ ចូលមក​ត្រូវ​ថៃ​ចាប់​ដាក់គុក ព្រោះថា​… (​វីដេអូ​)

spot_img

ជឿជាក់ថា បងប្អូន​ប្រិយមិត្ត​ជាច្រើន​នៅក្នុង​បណ្តាញ​សង្គម បាន​ស្គា​ល់ហើយ​លោកតា​ស៊ុ​ច ដែល​ពលរដ្ឋ​ខ្មែរ​និង​ពលរដ្ឋ​ថៃ ស្គាល់​លោកតា​តាមរយៈ​ថ្វីមាត់​ទេសនា​ដ៏​ប៉ិនប្រសប់​ប្រកបដោយ​ពាក្យ​កំប្លុកកំប្លែង ដែល​តែង​ធ្វើ​ឲ្យ​យាយៗ​តាៗ​សើច​ហៀរ​ទឹកភ្នែក​មិនដឹង​ខ្លួន​។

​យ៉ាងណាមិញ កាលពី​ប៉ុន្មាន​ខែ​កន្លងទៅនេះ ចៅអធិការ​វត្ត​នៅ​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ​អង្គ​នេះ ក៏បាន​ធ្វើ​ឲ្យ​មហាជន​មានការ​កោតសរសើ​រយ៉ា​ង​ខ្លាំង ចំពោះ​ទឹកចិត្ត​ដ៏​ប្រពៃ​ថ្លៃថ្លា​របស់​ព្រះអង្គ ដោយ​ព្រោះតែ​ក្តី​អាណិតអាសូរ បានប្រកាស​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ផ្តល់​ទីកន្លែង​ស្នាក់នៅ​ក្នុង​វត្ត និង​សូម្បី​ធានា​បាយទឹក ទៅដល់​ពលករ​ខ្មែរ​ប្រមាណ​ជា​៣០០​នាក់ ដែល​បាន​ជាប់គាំង ខណៈ​ថៃ​បាន​បិទ​ព្រំដែន​ដោយសារ​ហេតុផល​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​វាយលុក​ជា​សាកល​នៅពេលនោះ​។​

​ដោយឡែក ថ្មីៗ​នេះ លោកតា​ស៊ុ​ច ក៏​បានចេញ​វីដេអូ​ទូន្មាន​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាថ្មី​ម្តងទៀត ដោយ​ព្រះអង្គ​បាន​សំណូមពរ​ឲ្យ​កូនចៅ​ខ្មែរ​ដែលជា​ពលករ ប្រសិនបើ​អាច​ផ្អាក​ចូល​ទឹកដី​ថៃ​សិន​ទៅ កុំ​ចាញ់បោក​មេខ្យល់​អស់​លុយ​កាក់​ដោយ​អ្នកខ្លះ​អស់ ១០០ ដុល្លារ និង​ខ្លះទៀត​ក៏​អស់​ជាង ១០០ ដុល្លារ ហើយ​ទីបំផុត ចូលមក ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ដាក់គុក​ទៀត​។ ព្រះអង្គ​បានលើកឡើង​បែបនេះ គឺ​ដោយសារ​ព្រះអង្គ​បានដឹង​ច្បាស់​ថា ពេលនេះ​ថៃ​គេ​មិនទាន់​បើក​ព្រំដែន​ឲ្យ​ចូល​ប្រទេស​ស្របច្បាប់​នោះទេ​។​

​តាមរយៈ​ការ​សំណូមពរ​ពី​ចម្ងាយ​នេះ​ផងដែរ លោកតា​ស៊ុ​ច ក៏បាន​មាន​សង្ឃដីកា​លើកឡើង​នូវ​ហេតុផល​មួយចំនួន​ថា​៖ «​វា​មិន​អត់​ងាប់​ទេ ប្រទេស​ខ្មែរ​មាន​កង្កែប ក្តាម គ្រាន់​រកស៊ី ប្រទេស​ថៃ​មិនមែន​ទេ កង្កែប ក្តាម ទេ​ឥឡូវ​នេះនោះ គេ​បាញ់​គីមី​ងាប់​អស់ហើយ ដើម​ម្អម​ក៏​មិនមែន ម្ល​ក់​ចង្វារ​ទូក​ក៏​មិនមែន ម្ល​ក់​ធុង​ត្រី​មិនមែន ម្ល​ក់​បាត់​ប្តី​ក៏​អស់ នៅតែ​ត្រ​កូន​ទេ​សព្វ​ថ្ងៃនោះ​»​។ ព្រះអង្គ​ក៏បាន​បញ្ចាក់ និង​សួរ​ទៅ​ពលរដ្ឋ​ខ្មែរ​យ៉ាងដូច​ឆោត​ថា «​នៅ​ថៃ​កូន​កង្កែប កូន​ក្អាត់ ងាប់​អស់ហើយ​ញោម គេ​បាញ់​គីមី​ងាប់​អស់ហើយ ខ្មែរ​មិនទាន់មាន​គីមី​ច្រើន​ដូច​ថៃ​ទេ នៅតែ​រកស៊ី​បាន​តើ ចុះ​កាលពី​ថៃ​មិនទាន់​បើក​ឲ្យ​ចូល ហេតុ​អីយើ​ង​នៅ​អាច​រកស៊ី​បាន​? ដល់ពេល​ផ្ទុះ​កូ​វីដ​១៩ តាំងធ្វើ​ឯង​ណា​សម្រុក​ចូលមក ដោយ​ម្នាក់ៗ​ចង់​ណាស់​មក​ថៃ​។​

​ហេតុនេះ ព្រះអង្គ​ក៏​សូម​អង្វរក​កូនចៅ​ខ្មែរ​ជា​ពលករ សូម​នៅ​ស្រុកស្រែ​យើង នៅ​ឲ្យ​សុខ​សប្បាយ​សិន​ទៅ កុំមក​ឲ្យ​គេ​ចាប់ខ្លួន ហើយ​ត្រូវ​ខាត​បង់លុយ​ម្នាក់​១០០, ១៣០ ឬ ១៥០ ដុល្លារ ឥតប្រយោជន៍​ទៀត​។​

​គួរបញ្ជាក់​ផងដែរ​ថា កន្លងទៅនេះ មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ជារឿយៗ ខណៈ​ព្យាយាម​លួច​ចូល​ទឹកដី​ថៃ​តាម​តំបន់​ព្រៃ ឬ ច្រករបៀង តាមរយៈ​មេខ្យល់ ដែល​យក​រួច​តែ​ខ្លួន និង​លុយ​ដែល​ធានាថា​អា​ចរក​ការងារ​ឲ្យ​ធ្វើបាន​នៅ​ថៃ​៕ ដោយ​៖ លឹម ហុង​

spot_img
×