Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថា​កូនជ្រូក​ស៊ីៗ​មែន​! ទាំង​លុយ​ខ្មែរ និង​ដុល្លារ ខ្ទង់ពាន់ ត្រូវ​ដុះ​ផ្សិត ស្ទើរ​ពុកផុយ​គ្មាន​សល់ ម្ចាស់​បាន​ត្រឹម​ទឹកភ្នែក ខណៈ​អ្នក​សន្សំ​យូរ​ខែ​ដែរ​កំពុង​បុក​ពោះ

spot_img

​ភ្នំពេញ​៖ មនុស្ស​ភាគច្រើន ជាពិសេស​នារីៗ តែងតែ​សន្សំ​លុយ​ញាត់​ចូលក្នុង «​ធនាគារ​កូនជ្រូក​» តាម​ខ្នាតតូច ខ្នាត​ធំ ដែល​ទិញ​មកពីផ្សារ ដើម្បី​កាត់បន្ថយ​ការចាយវាយ​ខ្ជះខ្ជាយ​អស់​ដោយ​មិនដឹង​ខ្លួន​។ ពិតមែន​ហើយ មិន​ត្រឹម​ធ្វើ​ឲ្យ​អ្នក​អាច​ដោះ​ទាល់​ការលំបាក​ក្នុង​គ្រា​ណាមួយ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាចធ្វើ​ឲ្យ​ជីវភាព​របស់​អ្នក​ល្អប្រសើរ​ផងដែរ ប្រសិនបើ​អ្នក​តាំងចិត្ត​សន្សំ​លុយ​តាមរយៈ​វិធី​មួយ​នេះ​។​

​តែ​យ៉ាងណា ការ​សន្សំ​លុយ​តាម​វិធី​នេះ ក៏ត្រូវ​បាន​គេ​និយាយ​តៗ​គ្នា​ថា អាច​ប្រឈម​ហានិភ័យ​ទឹកភ្នែក​ផងដែរ ព្រោះថា ការ​ទុក​លុយ​នៅក្នុង «​កូនជ្រូក​» យូរ​ខែ គឺ​នឹង​អាចធ្វើ​ឲ្យ​ពុក​លុយ ឬ ក៏​ដុះ​ផ្សិត​ផងដែរ​។ ប៉ុន្តែ ការលើកឡើង​បែបនេះ មិនបាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ដែល​ពុំ​ធ្លាប់​ជួប​ជឿ​នោះឡើយ ដោយ​និយាយថា «​វា​មិនដែល​…»​។​

​ជាក់ស្តែង អ្វីដែល​យើង​គ្រប់គ្នា​ភាគច្រើន​មិន​ជឿ បានឃើញ​ច្បាស់​តាមរយៈ​ការចែករំលែក​រូបភាព​ជាច្រើន​សន្លឹក​នេះ​ស្រាប់​ហើយ គឺថា​ទាំង​លុយ​ខ្មែរ និង​លុយ​ដុល្លារ រហូតដល់​រាប់រយ​ដុល្លារ ត្រូវ​ដុះ​ផ្សិត​សឹងតែ​ទាំងស្រុង​តែម្តង​។ ទោះយ៉ាងណា យើង​ក៏​មិនដឹង​ដែរ​ថា ការ​សន្សំ​លុយ​ក្នុង​កូនជ្រូក​ដ៏​ធំ​នេះ មាន​រយៈពេល​ប៉ុន្មាន​ខែ​ឆ្នាំ​នោះទេ បានជា​វា​ឡើង​ផ្សិត​ស្ទើរតែ​ពុកផុយ​បែបនេះ​។​

​ក្រោយពី​បានឃើញ​បែបនេះ ក៏មាន​អ្នក​កំពុង​សន្សំទុក​យូរ​ខែ​ដែរ មានការ​ព្រួយបារម្ភ​ថា «​មែន​ក៏​អី​នុង ខ្ញុំ​ដាក់​សន្សំ​ចឹ​ង​ដែរ​២​ខែ​ជាង​ហើយ តិច​ចឹ​ង​ដែរ​ទៅ​»​។ រីឯ​អ្នក​ខ្លះទៀត ក៏បាន​ពន្យល់​ហេតុផល​ថា « លុយ​សើម​កុំ​ដាក់​ចូលក្នុង​កូនជ្រូក​អោយសោះ នាំ​មាន​ហានិភ័យ​ណាស់​»​។ ខណៈ​អ្នក​ខ្លះទៀត​ដែល​ធ្លាប់​ជួប​រឿងនេះ ក៏​ឆ្លៀត​ចូលមក​ប្រាប់ថា «​ខ្ញុំ​ដាក់​ហើយ​បង លទ្ធផល​គឺ​បែប​នឹង​ដែរ ខ្ជិល​ផុស​ខ្លាច​គេ​សើច ឥឡូវនេះ​ប្តូរ​មក​ដាក់​ក្នុង​កាបូប​វិញ តែ​ល្ងាច​ឡើង​ដឹង​តែ​ដក​មេ​អស់​អា​លីង​ហ្មង​!»៕ ដោយ​៖ លឹម ហុង​


spot_img
×