Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​សិស្សសាលា អាយុ​១២​ឆ្នាំ​ម្នាក់ លង់ទឹក​ស្លាប់​ក្នុង​រណ្តៅ​ជីកដី​

spot_img

​ព្រះសីហនុ ៖ ក្មេងស្រី​សិស្សសាលា អាយុ​១២​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ស្លាប់​ក្នុង​រណ្តៅ​ជីកដី​មួយកន្លែង ម្តុំ​ជិត​បញ្ជាការដ្ឋាន​តំបន់សឹករង​ខេត្ត​ព្រះសីហនុ ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​២០២០​។

​សមត្ថកិច្ច​ប្រាប់ថា​សាកសព​ឈ្មោះ​ស៊ី ម៉ា​លីកា​អាយុ​១២​ឆ្នាំ សិស្ស​ថ្នាក់​ទី​៦ សាលាបឋមសិក្សា​ចំកា​កៅស៊ូ ក្រុងព្រះសីហនុ ឳ​ពុក​ឈ្មោះ សំ ចាន់​វ៉ាន់​ស៊ី អាយុ​៣៩​ឆ្នាំ (​លែងលះគ្នា​) ម្តាយ ឈ្មោះ​គី សុធា​រី អាយុ​៣៣​ឆ្នាំ មុខរបរ លក់ដូរ​។

​បើតាម​សមត្ថកិច្ច​ថា មូលហេតុ ជនរងគ្រោះ​មកលេង​ទឹក​ជាមួយ​មិត្តភក្តិ​រអិល​ជ្រុះ​ស្បែកជើង ហើយ​ជនរងគ្រោះ បាន​ចុះ​ទៅយក​ក៏​បណ្តាល​ឲ្យ​ធ្លាក់ទឹក​ស្លាប់​តែម្តង​។ បច្ចុប្បន្ន​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុ​ណ្ប​តាម​ប្រពៃណី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×