Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្តៅៗ​! គឹម លីហ្សា សម្រេចចិត្ត​បង្ហោះ ក្រោយ​ម្ចាស់​ឡាន​សាំ​យ៉ុង​១​គ្រឿង ទទួល​អីវ៉ាន់​ពី​នាង​ដឹក​ទៅ​ឲ្យ​ភ្ញៀវ​នៅ​បែក​ចាន ស្រាប់តែ​…

spot_img

​ភ្នំពេញ​៖ នៅមុននេះ​បន្តិច តារា​សម្តែង និង​ពិ​ធិ​ការិនី គឹម លីហ្សា បានធ្វើ​ឲ្យ​ហ្វេ​នៗ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​អ្នកនាង​បាន​បង្ហោះ​ពី​ករណី​ឡាន​សាំ​យ៉ុង​១​គ្រឿង ដែល​ទទួល​ដឹក​អីវ៉ាន់​អន​ឡាញ​ឲ្យ​ខ្លួន ផ្ញើ​ទៅ​អតិថិជន​នៅ​ខាង​បែក​បាន ដោយ​មិនដឹងថា​មានគំនិត​ស៊ីដាច់ ឬ​យ៉ាងណា ព្រោះថា​មកទល់ពេលនេះ ម្ចាស់​ឡាន​នោះ​មិនទាន់​យក​អីវ៉ាន់​របស់​នាង​ទៅ​ដល់ដៃ​ភ្ញៀវ​នៅឡើយ​ទេ គឺ​ចាប់ពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ មកម្ល៉េះ​។​

​ក្នុងនោះ អ្នកនាង គឹម លីហ្សា បាន​រៀបរាប់​បញ្ជាក់​នៅលើ​បណ្តាញ​សង្គម​ថា​៖ «​ឡាន​សាំ​យ៉ុង​ពណ៌​លឿង​លា​យស​ផ្លាកលេខ ភ្នំពេញ 0743 លេខ​ទូរស័ព្ទ 069249326 ដឹក​អីវ៉ាន់​ទៅខាង​បែក​ចាន បានទទួល​អីវ៉ាន់​ពី​ខាង​ខ្ញុំ​ដឹក​ឲ្យ​ភ្ញៀវ​ទៅ​ចែក​ចាន​តាំងពី​ថ្ងៃ​១៤ ខែតុលា ហើយ​អត់​បានដាក់​អីវ៉ាន់​ឲ្យ​ភ្ញៀវ​ខ្ញុំ​ទេ​។​

​បើ​បងប្អូន​ណា​ស្គាល់​ជួយ​ទាក់ទង​មក​ខាងយើង​ផង ព្រោះ​ខាង​ខ្ញុំ និង​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន កំពុង​ទាក់ទង​ទៅ​គាត់​មិនបាន​សោះ​។ បើ​ម្ចាស់​ឡាន​បានឃើញ​សូម​ចេញមុខ​ដោះស្រាយ​ជាមួយ​ខ្ញុំ​»៕ ដោយ​៖ លឹម​ហុង​


spot_img
×