Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ព្រហ្មទណ្ឌ​ខេត្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​បុរស​២​នាក់ ពីបទឃាតកម្ម​គិតទុក​ជាមុន​និង​ផ្តល់​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​​បាញ់សម្លាប់​ស្រី​ម្នាក់​

spot_img

​សៀមរាប ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ឲ្យ​ដឹងថា កម្លាំង​ផែន​ការងារ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តសៀមរាប បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ លក់​ភេសជ្ជៈ រស់នៅ​ភូមិ​៥ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពីបទ ឃាតកម្ម​គិតទុក​ជាមុន​(​បាញ់​និង​អាវុធ​K59 គោលបំណង​ឲ្យ​ស្លាប់ តែ​ជនរងគ្រោះ​មិន​ស្លាប់​) និង​ឈ្មោះ ឃ្លោក គុយបា ហៅ​គោបា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់​ភូមិ​ច្រេស ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទ​ប្រា​គង ខេត្តសៀមរាប ពីបទ​ផ្តល់​មធ្យោបាយ​ប្រព្រឹត្តិ​បទល្មើស (​អាវុធខ្លី​K59) ។

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ០២​និង​៥០​នាទី ទៀបភ្លឺ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ មាន​ករណី​ផ្ទុះអាវុធ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​គោក​ចាស់ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បណ្តាល​ជនរងគ្រោះ​ឈ្មោះ សំអុល សុខ​ដា​នី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ត្រូវ​ត្រង់​ដើម​ដោះ​ខាងឆ្វេង​មួយ​គ្រាប់​បណ្តាល​ឲ្យ​រងរបួស បន្ទាប់មក​កម្លាំង​សមត្ថកិច្ច បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រឡាញ់ ប៉ុន្តែ​ដោយសារ​គ្រាប់​បៀម​ជាប់ និង​មាន​ឈាម​ហូរ​ច្រើន ទើប​បញ្ជូន​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ។

​តាម​ការបញ្ជាក់​ពី​ជនរងគ្រោះ​ឈ្មោះ សំអុល សុខ​ដា​នី ភេទ​ស្រី អាយុ ២៧​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ខ្លួន​និង​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​តាំងពី​អំឡុង​ឆ្នាំ​២០១៧ រហូតដល់​បច្ចុប្បន្ន មានកូន​ស្រី​ម្នាក់ អាយុ​៩​ខែ ដោយ​ដឹងថា​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល មិនទាន់​លែងលះ​ប្រពន្ធដើម​ខ្លួន​ក៏​សុំ​បែក​គ្នា​ជាច្រើនលើក ។

​ជនរងគ្រោះ​បន្តថា នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​០០​នាទី ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាន​បើករថយន្ត​មួយគ្រឿង NISSAN Frontier ទៅ​ដឹក​រូប​ខ្លួន​និង​កូន​ត្រង់ចំណុច​ម្តុំ​ស្ពាន​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដោយ​ប្រាប់ថា​ទៅ​ខេត្តពោធិ៍សាត់ ។ លុះ​បើក​ដល់​ចំណុច​ស្ពាន​ព្រែក​ក្តាម ស្រាប់តែ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បើក​ឡើង​តាម​ផ្លូវជាតិ​លេខ​៦ មក​ខេត្តសៀមរាប លុះដល់​ចំណុច​ម្តុំ​ត្រាំ​នាគ ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ពួកខ្លួន​បាន​ចូលទៅ​សម្រាក​នៅផ្ទះ​សំណាក់​មួយ​មិន​ចាំ​យីហោ ហើយ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាន​បើកឡាន​ចេញ​ក្រៅ​ប្រហែល ៣០​នាទី​ទើប​ត្រឡប់មកវិញ ។ លុះដល់​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃខែ​ឆ្នាំ ដដែល ពួកខ្លួន​ក៏​នាំគ្នា​បន្តដំណើរ​ពី​ខេត្តសៀមរាប​ទៅ​ខេត្តបាត់ដំបង ដោយ​មុនពេល​ចេញទៅ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាន​ឲ្យ​រូប​ខ្លួន​លេបថ្នាំ​ផ្តាសាយ​ចំនួន​៣​គ្រាប់ ហើយ​អង្គុយ​នៅ​កៅអី​ក្រោយ ។ ពេលធ្វើ​ដំណើរ​តាមផ្លូវ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាន​និយាយ​ប្លែកៗ​ថា ថ្ងៃក្រោយ​ខ្លួន​នឹង​យក​កូនស្រី​មក​ចិញ្ចឹម និង​មើលថែ​ឲ្យ​បានល្អ​ដេក​លើ​ទ្រូង​ម្តាយ​សិន​ចុះ ។ លុះ​បើក​ដល់​ចំណុច​រង្វង់​មូល​គួរ​ស្រូវ ខេត្តបន្ទាយមានជ័យ ដោយសារ​កូន​យំ​ខ្លាំងពេក ក៏​បើកឡាន​ត្រឡប់ក្រោយ​ទិសដៅ​មក​ខេត្តសៀមរាប​វិញ នៅតាម​ផ្លូវ​ខ្លួន​ក៏បាន​ដេកលក់​នៅ​កៅអី​ក្រោយ លុះដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បានឮ​សំឡេង​ផ្ទុះអាវុធ ស្រាប់តែ​ខ្លួន​មាន​ការឈឺ​ចុក​ត្រង់​ដើមទ្រូង​ខាងស្តាំ ពេល​ខ្លួន​បើកភ្លើង​ទូរស័ព្ទ​បំភ្លឺ​ក៏បាន​ឃើញ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល កាន់​កាំភ្លើងខ្លី​នៅក្នុង​ដៃ ។ ពេលនោះ​ខ្លួន​បាន​ប្រវាយប្រតប់​បើកទ្វារ​រថយន្ត លោត​ចុះ​ទៅលើ​ថ្នល់​កៅស៊ូ ខណៈពេល​រថយន្ត​កំពុង​តែមាន​ចលនា​ទៅមុខ ជនសង្ស័យ​ឃើញ​ដូច​នោះ ក៏បាន​ថយ​រថយន្ត ក្នុង​គោលបំណង​កិន​ទៅលើ​រូប​ខ្លួន តែ​ខ្លួន​បាន​លោត​ចុះទៅ​ក្នុង​ទឹក​ប្រឡាយ ហើយ​ជនសង្ស័យ​បាន​បើកទ្វារ​រថយន្ត​ចុះ ហើយ​រត់​ទៅធ្វើ​សកម្មភាព ប្រវាយប្រតប់​និង​ច្របាច់​កនាង ។ ភ្លាមនោះ​រូបនាង​ក៏បាន​ស្រែក​ឱ្យ​គេឯង​ជួយ ពេលនោះ​ក៏មាន​ប្រជា​ការពារ នៅ​ជិត​នោះបាន​ចូលទៅ​ជួយ​នាង ហើយ​ជនសង្ស័យ ក៏បាន​រត់ឡើង​រថយន្ត ហើយ​បើក​គេចខ្លួន ដោយមាន​កូនស្រី​ខ្លួន​នៅ​ជាមួយ​ដែរ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា តាម​ការពិនិត្យ​វិភាគ​កន្លែងកើតហេតុ សមត្ថកិច្ច​បានធ្វើការ​ចាប់យក​វត្ថុតាង​មាន​៖ អាវុធខ្លី ១​ដើម ម៉ាក K59 បង់​១, គ្រាប់ ១​គ្រាប់​, សម្បក​គ្រាប់​១, ស្រោម​កាំ​ភ្លើងពណ៌​ខ្មៅ​១, អា​យឺត​ដៃខ្លី​២ (​ពណ៌​ស​១ និង​ពណ៌​ខ្មៅ​១) ។ បន្ទាប់មក កម្លាំង​បាន​បន្ត​កិច្ចប្រតិបត្តិការ ដោយមាន​ការសហការ​ពី​សមត្ថកិច្ច​នគរបាល​អធិការ​ស្រុក​ប​វេ​ល នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង ក៏បាន​ឃាត់​ជនសង្ស័យ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាន​នៅវេលា​ម៉ោង​១០​និង​១៤​នាទី ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​អូរ​ដូន​ពៅ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។

​តាម​សាកសួរ​ជនសង្ស័យ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ បាន​ឆ្លើយ​សារភាពថា ៖ ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ដូច​ជនរងគ្រោះ​រៀបរាប់​ខាងលើ​ពិតប្រាកដ​មែន ដោយសារ​ខ្លួន​ខឹង​ជនរងគ្រោះ​ចេះតែ​ទារប្រាក់​ពី​រូប​ខ្លួន​ជា​បន្តបន្ទាប់ បើ​មិន​ឲ្យ​ប្រាក់​ទៅ​នាង​ទេនោះ នាង​នឹង​យក​កូនស្រី​ទៅ​ជួប​ប្រពន្ធដើម​ខ្លួន ដែល​អាច​ទៅជា​ទំនាស់​ឈានដល់​ការ​លែងលះ ។ ក្នុង​នោះគេ​បាន​សារភាព​បន្ថែមថា កាំភ្លើងខ្លី​ខាងលើ​គឺ​រូប​ខ្លួន​បានមកពី​ឈ្មោះ ឃ្លោក គុយបា ហៅ​គោបា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ច្រេស ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទ​ប្រា​គង ខេត្តសៀមរាប ។

ផ្អែ​ក​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ នៅវេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ កម្លាំង​បាន​បន្ត​នាំខ្លួន​ឈ្មោះ ឃ្លោក គុយបា ហៅ​គោបា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មក​ធ្វើការ​សាកសួរ ។ ឈ្មោះ ឃ្លោក គុយបា គេ​បាន​ឲ្យ​ដឹងថា គេ​ពិតជា​ស្គាល់ និង​រាប់អាន​ជាមួយ​ជនសង្ស័យ​ពិតមែន ដោយសារ​ជនសង្ស័យ​មានផ្ទះ និង​ស្រះ​ចិញ្ចឹម​ត្រី​ក្បែរ​ផ្ទះ​របស់ខ្លួន ប៉ុន្តែ​ខ្លួន​ពុំបាន​លក់ ឬ​ផ្តល់​អាវុធខ្លី​ខាងលើ​ឲ្យ​ទៅ​ជនសង្ស័យ​នោះទេ​។

​យ៉ាងណាក្តី សមត្ថកិច្ច​បាន​នាំខ្លួន​ជនដៃដល់​ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល មក​តទល់​មុខ​នឹង​ឈ្មោះ ឃ្លោក គុយបា ហៅ​គោបា គេ​នៅតែ​រក្សា​ចម្លើយ​ថា អាវុធខ្លី​នោះ​គឺ​ឈ្មោះ ឃ្លោក គុយបា ឲ្យ​រូបគេ​ទុក​ប្រើប្រាស់​ដើម្បី​ការពារ​ខ្លួន និង​ការពារ​ទ្រព្យសម្បត្តិ ពេល​នៅផ្ទះ​លំហែ​នៅ​ភូមិ​ច្រេស ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទ​ប្រា​គង ខេត្តសៀមរាប តែម្នាក់ឯង​។

​ករណីនេះ​ការស៊ើបអង្កេត​បានបញ្ចប់​សព្វគ្រប់​ហើយ​យើង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប អនុវត្ត​បន្ត​តាម​នីតិវិធី ៕​ ដោយ​៖​បញ្ញា​ស័ក្តិ

 

spot_img
×