Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកា​សបិទ​ការធ្វើ​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​២ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ ដោយសារ​ទឹកជំនន់​ហូរ​ច្រោះ​បាក់​ជើងទេរ​ផ្លូវ​

spot_img

​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​យប់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តី​ដំណឹង​បន្ទាន់​មួយ ប្រកា​សបិទ​ការធ្វើ​ចរាចរណ៍​ទាំងស្រុង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយសារ​ទឹកជំនន់​ហូរ​ច្រោះ​បាក់​ជើងទេរ​ផ្លូវ​។​

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​នេះ បាន​ប់ញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ដោយ​ស្ថានភាព​ទឹកជំនន់ បាននិងកំពុង​ហូរ​កាត់​ពីលើ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ទឹក​ហូរ​ច្រោះ​បាក់​ជើងទេរ​ផ្លូវ​។ ដើម្បី​ធានា​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ​ជាតិ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការបិទ​ចរាចរ​ទាំង​ស្រុង ជា​បណ្តោះអាសន្ន ចាប់ពី​វេលា​ម៉ោង ២០​និង​០០​យប់ ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០២០​នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​»​។​

​ជាមួយគ្នានេះ ប្រសិនបើ​ប្អូន​ប្រជាពលរដ្ឋ ត្រូវ​ធ្វើដំណើរ​ផ្លូវជាតិ​លេខ​២ សូម​ធ្វើកា​រវៀងផ្លូវ​នេះ ដើម្បី​កុំ​ឲ្យ​ខាត​ពេលវេលា​។​

​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់ ថា ការបិទ​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​នេះ គឺ​ចាប់ពី​ចំណុច​រង្វង់​មូល​កួរស្រូវ ដល់​ព្រំប្រទល់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ ចំណែក​ត្រង់ចំណុច​ពី​រង្វង់​មូល​កួរស្រូវ ដល់​ព្រំប្រទល់​ក្រុង​តាខ្មៅ ខេត្តកណ្តាល គឺ​នៅតែ​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​បាន​ធម្មតា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×