Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀន​ជាង ៤១​គីឡូក្រាម ត្រូវបាន​កម្លាំង​អាវុធហត្ថ កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​

spot_img

​ស្ទឹងត្រែង​៖ នៅវេលា​ម៉ោង ៩​និង​៣០​នាទី ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ចំណុច​ខ្សែបន្ទាត់​ព្រំដែន​ចន្លោះ​បង្គោល ០៣៤-០៣៥ និយាម​កា XA19973. 41190 យោធា​ផ្នែក​សឹក​រង​ស្រុក​បុរី​ឣូ​រ​ស្វាយ​សែន​ជ័យ បានប្រគល់​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ice) ចំនួន ៤២​កញ្ចប់ មាន​ទម្ងន់​ស្មើនឹង ៤.១៨៦២,៣​ក្រាម និង​ម៉ូតូ​១​គ្រឿង​ឲ្យ​កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង (​ជនសង្ស័យ​រត់គេចខ្លួន​រួច​)​។​

កម្លាំងយោធា​ការពារ​ព្រំដែន នៃ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង បង្ក្រាបបាន​គ្រឿងញៀន​ជាង ៤០​កញ្ចប់ ក្នុង​ទម្ងន់​ប្រមាណ​ជាង ៤០​គីឡូក្រាម គ្រា​បើក​ការ​យាមល្បាត ដើម្បី​ពង្រឹង​សន្តិសុខ នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ​។​
​គ្រឿងញៀន​ជាង ៤០​កញ្ចប់ ត្រូវបាន​ក្រុម​ឧក្រិដ្ឋជន នាំ​ឆ្លងដែន​ពី​ប្រទេសជិតខាង ចូលមក​ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា នា​ម៉ោងជាង ៣​ទៀបភ្លឺ ថ្ងៃទី​២៣​តុលា​ឆ្នាំ​២០២០​នេះ នៅលើ​កំណាត់​ផ្លូវ​១​ខ្សែ​ក្នុង​តំបន់​ព្រំដែន ចន្លោះ​បង្គោល​ឡាក់​លេខ ០៣៤-០៣៥ ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​បុរី​អូរ ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។​
​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​ស្ទឹងត្រែង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្វាយ ញ៉​ន បាន​ផ្តាំផ្ញើ​ដល់​នាយទាហាន និង​ពលទាហាន​ទាំងអស់ ត្រូវខិតខំ​ពង្រឹង​កិច្ចទំនាក់ទំនង​ជាមួយ​កម្លាំង​ទាំងអស់ នៅតាម​ព្រំដែន មាន​កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​នៃ​ស្ថាប័ន​ជាច្រើន​ទៀត ត្រូវ​បន្ត​សហការគ្នា ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ព្រំដែន ឲ្យ​បានល្អ​ថែមទៀត ព្រោះ​បញ្ហា​គ្រឿងញៀន គឺជា​មុខសញ្ញា​មួយ​យ៉ាងសំខាន់ ដែល​ក្រុម​ឧក្រិដ្ឋជន តែង​នាំ​ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​។​
គ្រឿងញៀន​ទាំងអស់​ខាងលើ​ត្រូវបាន​ប្រគល់ជូន​ខា​ងក​ម្លាំ​ង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ។​

​បច្ចុប្បន្ន​វត្ថុតាង​មន្ត្រី​ជំនាញ កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×