Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គំនិត​ថ្មី នាំមក​នូវ​ចំណូល​ក្រាស់ក្រែល ៖ ឪឡឹក “​ដុំ​មាស​” តម្លៃ​ប្រមាណ ១៦០​ដុល្លារ​/​គូ​

spot_img

កសិក​រវ័យ​ចំណាស់​ម្នាក់​នៅ​ទីក្រុង កឹង​ថឺ អតីត​ផែនដី​កម្ពុជា​ក្រោម បាន​បែកគំនិត​ផលិត ឪឡឹក​រូប​ដុំ​មាស ក្នុង​១​គូៗ​មាន​អក្សរ ទ្រព្យ​-សំណាង​ហើយ លក់​បាន​ប្រមាណ ១៦០​ដុល្លារ ក្នុង​១​គូ​។​

​កសិករ​ឈ្មោះ លីម និយាយថា ក្នុង​១​ឆ្នាំៗ​គាត់​ផលិត​បាន​តែ ៤០​គូ​ប៉ុណ្ណោះ​។​

​កសិករ​សម្បូរ​គំនិត​ច្នៃប្រឌិត​រូបនេះ ប្រាប់ថា ៖ អាស្រ័យ​ដោយ​អាកាសធាតុ ពុំ​អំណោយផល ធ្វើឲ្យ​បរិមាណ​ផល​ប្រមូលបាន​ធ្លាក់ចុះ​ខ្លាំង​។ ការ “​ចាក់​ពុម្ព​” កាន់តែ​លំបាក ព្រោះ​ផ្លែ​ស្ថិត​នៅ​ខាងក្នុង ពុំ​អាច​ដឹង​កម្រិត​ជោគជ័យ​បែបណា​… ព្រោះថា អាកាសធាតុ​ជា​កត្តា​សំខាន់​។​

​តាម​គំរោង​ខ្ញុំ​ផលិត​សម្រាប់​ចូលឆ្នាំថ្មី​នេះ ៣៥០​គូ នូវ​ឪឡឹក​ដុំ​មាស តែ​ប្រមូល​ផល​បាន​ត្រឹម ៤០​គូ​ប៉ុណ្ណោះ​។​

​ទោះ​យ៉ាងនេះ​ក្តី​វា​ពុំ​បាន​ធ្វើឲ្យ​លោក “​ខាត​” ឡើយ​។​

​សង្ឃឹមថា អនាគត​ប្រជាកសិករ​របស់​យើង​ក៏​អាច​មាន​គំនិត​ថ្មី នាំមក​នូវ​ប្រាក់ចំណូល​ដោយ​ចេះ​ក្តោប​ក្តាប់​ឱកាស ព្រោះ​វា​អាច​នាំ​ពួកគាត់​មាន​ជីវភាព​ធូរធា​ជាង​មុន​បាន​៕ ចន្ទ្រា​

spot_img
×