Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​-១៩​ថ្មី ១​នាក់ និង មាន​ជា​សះ​ស្បេី​យ​ចំនួន ៣​នាក់

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បានប្រកាសថា រហូតដល់​ម៉ោង ០៧និង៣០ ព្រឹក ថ្ងៃទី ២៤ តុលា ២០២០ រក​រក​ឃើ​ញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ១​នាក់ (​ជនជាតិ​បារាំង​) ដូច្នេះ​ចំនួន​សរុប​កេី​ន ២៨៧​នាក់ ជា​សះ​ស្បេី​យ​ចំនួន ៣​នាក់ (​ជនជាតិខ្មែរ បារាំង និង​ឥណ្ឌូ​ន​ស៊ី​) ចំនួន​សម្រាក​នៅ​ពេទ្យ​នៅសល់ ៤​នាក់ ចំនួន​ជា​សះ​ស្បេី​យ​សរុប​ចំនួន ២៨៣​នាក់ ដដែល និងស្លាប់​គ្មាន ។

​ករណី​ជាសះស្បើយ ចំនួន ៣​នាក់​៖

-​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​អាយុ​២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុងព្រះសីហនុ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី បាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សាំង​ហ្គា​ពួរ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ -​សូ​វៀត​។ -​បុរស​ជនជាតិខ្មែរ​អា​យុ ២៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​មកពី ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ត្រូវ បាន​ព្យាបាល ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​រីដ​-១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ -​សូ​វៀត​។​

-​ស្ត្រី​ជនជាតិ​បារាំង​អាយុ ៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុងព្រះសីហនុ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​បារាំង ដោយ​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។​

​ករណី​វិជ្ជមាន​វីរុស​អ្វី​ដ​-១៩ ចំនួន ១​នាក់ ៖

-​បុរស​ជនជាតិ​បារាំង​អាយុ ៣៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (​តៃវ៉ាន់​) បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ ២០២០​។

លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​ពីរ​នៅ​ថ្ងៃទី​១៣​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុគ្គល​នេះ គឺ​វិជ្ជមាន​វីរុស​កូ​រីដ​-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវ បានដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

​សូម​កត់សម្គាល់ថា​៖ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ សរុប​មាន​ចំនួន ៨៥​នាក់ (​ស្រី ២៦ នាក់ កុមារ ៣​នាក់ និង​ទារក ៣​នាក់ ) ដែល​ក្នុង​ចំនួន​នេះ មាន​បុរស​ជាតិ​បារាំង អាយុ​៣២​ឆ្នាំ ខាងលើ ។ ក្រសួង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​-​បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប ដែល​បាន​ខិតខំ​បំពេញភារកិច្ច បានល្អ​ប្រសើរ​បំផុត ក្នុង​ការជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវ​រក​ករណី​កូ​វីដ​-១៩ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់ កន្លងមក រួមទាំង​ការដាក់​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៥ នៅក្នុង​ប្រទេស​កម្ពុជា​។​

​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យេី​ង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យេី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ ។

​យេី​ង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យា​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។

​យេី​ង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។

​យេី​ង​ត្រូវ​បន្ត​ពាក់​ម៉ាស់​នៅពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។

សូមបញ្ជាក់ថា ប្រទេស​យេី​ង​រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។

​យេី​ង​បាន​ធ្វេី​តេស្ត​ចំនួន 172232 ស្មេី​នឹង 10313 ក្នុង​១​លាន នាក់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×