Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ផ្តើម​ធ្វើការ​ស្តា​រកា​រ​ដាំ​ដុះ​ដំណាំ​ស្រូវ​បានជាមួយនឹង​លទ្ធភាព​ប្រភពទឹក​គ្រប់គ្រាន់​សម្រាប់​ស្រូវស្រាល ក្រោយទឹកជំនន់​ទឹកភ្លៀង​កន្លងមក​

spot_img

​ភ្នំពេញ​៖ យោងតាម​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​ការខូចខាត​ដំណាំ​ស្រូវ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​កន្លងមក របស់លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង ពោធិ៍សាត់ និង​បន្ទាយមានជ័យ ដោយ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹងថា មាន​ទីតាំង​មួយចំនួន​អាចមាន​លទ្ធភាព​ចាប់ផ្តើម​ធ្វើការ​ស្តា​រការ​ដាំ​ដុះ​ដំណាំ​ស្រូវ​បាន ជាមួយនឹង​លទ្ធភាព​ប្រភពទឹក​គ្រប់គ្រាន់​សម្រាប់​ស្រូវស្រាល ។

​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា​ ​តាមរយៈ​លទ្ធផល​ខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ទាំងបី រួម​ជាមួយនឹង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ នឹង​បើក​យុទ្ធនា​ការធ្វើ​ការស្តារ​ជាបឋម​លើ​ការដាំដុះ​ដំណាំ​ស្រូវ​ឡើងវិញ តាម​កម្មវិធី​ដូចខាងក្រោម​៖

១. ខេត្តបាត់ដំបង​: ធ្វើ​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ នៅ​ភូមិ​ព្រៃ​ក្លូត ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គី​រី ។

២. ខេត្តពោធិសាត់​: ធ្វើ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ នៅ​ភូមិ​របោះ​រាំង ឃុំ​អូរ​តា​ប៉ោង ស្រុកបាកាន ។

៣. ខេត្តបន្ទាយមានជ័យ​: ធ្វើ​នៅ​សប្តាហ៍​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ។

​សូមបញ្ជាក់ថា សម្រាប់​ការចាប់ផ្តើម​យុទ្ធនាការ​អន្តរាគមន៍​ជាបឋម​នេះ យើង​នឹង​រៀបចំ​ឱ្យមាន​ត្រាក់ទ័​យ៉ាងតិច​៥​គ្រឿង គោយន្ត​ពង្រាបដី​ចំនួន ៥ គ្រឿង និង​ម៉ាស៊ីន​ដាំ​គ្រាប់ស្រូវ​ចំនួន ៣ ទៅ ៤ គ្រឿង នៅលើ​ទីតាំង​ភូមិ​និ​មួយៗ​ដែល​បានកំណត់​ខាងលើ ក្នុង​ខេត្ត​និ​មួយៗ រួមជាមួយ​ការផ្តល់​ពូជស្រូវ​ស្រាល រយៈពេល​ខ្លី រួម​ជាមួយនឹង​ការផ្តល់​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន សម្រាប់​គ្រួសារ​រងគ្រោះ​នីមួយៗ​ផងដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×