Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យឡើងវិញ និង​បញ្ចប់​បញ្ជី​មុខទំនិញ និង​ផលិតផល​ដែលមាន​សក្កា​នុព​ល​របស់​កម្ពុជា សម្រាប់​រៀបចំ​ផែនការ​ជំរុញ​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​

spot_img

​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ ២០២០ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​បានរៀបចំ​កិច្ចប្រជុំ​ស្តីពី​ការងារ​ជំរុញ​ផលិតកម្ម និង​នាំចេញ​ទំនិញ​ក្រោម​ក្របខ័ណ្ឌ​តំបន់ និង​ទ្វេភាគី​លើក​ទី​៤ ដែល​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ស៊ា​ង ថៃ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​មានការ​ចូលរួម​ពី ឯកឧត្តម​អនុរដ្ឋលេខាធិការ ឯកឧត្ដម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ឯកឧត្តម​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិកា​រ​បានលើកឡើង​ពី​លទ្ធផល​ការងារ និង​ការ​ឯកភាពគ្នា​ក្នុង​កិច្ចប្រជុំ​ទាំងបី​លើក​កន្លងទៅ ដូចជា​ការបង្កើត​ក្រុមការងារ​លេខាធិការដ្ឋាន និង​ក្រុម​ស្រាវជ្រាវ​ឯកសារ ការកំណត់​ទំនិញ​អាទិភាព និង​ការកំណត់​ទម្រង់​រៀបចំ​របាយការណ៍​ជាដើម​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​គូសបញ្ជាក់ថា គោលបំណង​នៃ​កិច្ចប្រជុំ​លើក​ទី​៤​នេះ គឺ​ដើម្បី​ពិនិត្យឡើងវិញ និង​បញ្ចប់​បញ្ជី​មុខទំនិញ និង​ផលិតផល​ដែលមាន​សក្កា​នុព​ល​របស់​កម្ពុជា សម្រាប់​រៀបចំ​ផែនការ​ជំរុញ​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ក្រោម​ក្របខ័ណ្ឌ​តំបន់ និង​ទ្វេភាគី ជាពិសេស​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែលមាន​ស្រាប់ និង​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ដែល​គ្រោង​នឹង​ចុះហត្ថលេខា​ជាមួយ​ដៃគូ​ទេ្វ​ភាគី និង​ពហុភាគី សំដៅ​លើកកម្ពស់​ផលិតកម្ម​ក្នុងស្រុក និង​ពង្រីក​ទីផ្សារ​នាំចេញ​។

​ក្រោម​ការផ្លាស់ប្តូ​រមតិ​យោបល់ និង​ផ្តល់​ធាតុ​ចូល​សំខាន់ៗ​ពី​សមាជិក​អង្គប្រជុំ​ពាក់ព័ន្ធ​នឹង​ការសិក្សា ស្រាវជ្រាវ និង​ចងក្រង​ជា​ឯកសារ អង្គប្រជុំ​សម្រេចបាន​លទ្ធផល​សំខាន់ៗ ដូចខាងក្រោម​៖

(១)- ត្រូវ​បញ្ចប់​បញ្ជី​ផលិតផល​សក្តានុពល និង​រៀបចំ​ធ្វើ​របាយការណ៍​ស្រាវជ្រាវ​បឋម ត្រឹម​សប្តាហ៍​ក្រោយ​។

(២)- ជំហាន​បន្ទាប់ ក្រុមការងារ​លេខាធិកា​រដ្ឋា​ន​នឹង​ពិភាក្សាគ្នា​បង្កើត​គ្រោងឆ្អឹង​នៃ​របាយការណ៍​ស្រាវជ្រាវ រួច​វិភាគ SWOT លើ​ផលិតផល​សក្តានុពល​នីមួយៗ ដោយ​ផ្អែកលើ​ស្ថិតិ​នាំចេញ​នាំចូល​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​និ​មួយៗ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×