Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​ពីរ​ថ្ងៃ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​ការត្រួតពិនិត្យ​និង​វាស់វែង​រថយន្ត​គ្រប់​ប្រភេទ​បាន ៣៤៣​គ្រឿង​

spot_img

រយៈពេល​ពី​ថ្ងៃ គឺ​ថ្ងៃ​ទី​១០ និង​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង វាស់វែង​រថយន្ត​គ្រប់​ប្រភេទ សរុប​បាន​ចំនួន​៣៤៣​គ្រឿង ប៉ុន្តែ​ពុំ​មាន​កែឆ្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ឡើយ​។ នេះ​បើ​តាម​ការបញ្ជាក់​អោយដឹង​ពី​ឯកឧត្តម​កែវ ពៅ ទីប្រឹក្សា​សម្តេច​ក្រឡាហោម​ស ខេង និង ជា​ប្រធាន​មន្ទីរ​សារ​ធា​រណៈ​ការ​ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង នៅក្នុង​ឧិ​កាសដែល​ឯកឧត្តមអ​ញ្ជើ​ញ​ចុះ​ពិនិត្យ​មើល​សកម្មភាព​កា​ងារ​ក្រុម​ចម្រុះ​របស់​ខេត្ត ដែល​កំពុង​ធ្វើ​ការត្រួត​ពិនិត្យ​និង​វាស់វែង​រថយន្ត​ដឹក​
​សំពីងសំពោង ដឹក​លើស​ទម្ងន់ និង ត​ទ្រង់​ខុស​លក្ខណះ​បច្ចេកទេស នៅលើ​កំណា់​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិសាស្ត្រ​ស្រុក​រលាប្អៀរ កាលពី​ព្រឹក​ថ្ងៃទី​១២ កុម្ភៈ​នេះ ។​

ឯកឧត្តម​កែវ ពៅ បានអោយដឹងថា ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង វាស់វែង​រថយន្ត​ដឹក​សំពីងសំពោង​ដឹក​លើស​ទម្ងន់ និង ត​ទ្រង់​ខុស​លក្ខណៈ​បច្ចេកទេស របស់​ខេត្ត​កំពង់ឆ្នាំង បាន​ចាប់ផ្តើ​ធ្វើ​ព្រមៗ​គ្នា​តាម​គោលដៅ​សំខាន់ៗ​ទាំង​នៅក្នុង​ក្រុង និង នៅ​គ្រប់​ស្រុក​ទូ​ទាំង​ខេត្ត ហើយ​សម្រាប់​ផ្លូវ​ជាតិ​៥​មាន​ពីរ​គោលដៅ គឺ​នៅ​ចំណុច​ភូមិ​ជន្ល​ត់ដៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ និង មួយកន្លែង​ទៀត​ដាក់​នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។ ឯកឧត្តម​កែវ ពៅ បានអោយដឹង​ទៀត​ថា រយះពេល​ពីរ​ថ្ងៃ​នេះ​ក្រុម​ការងារ​សម្រេច​ធ្វើ​​ការត្រួតពិនិត្យ​និង​វា​សើ​វែង​រថយន្ត​គ្រប់​ប្រភេទ​សរុប​បាន​ចំនួន​៣៤៣​គ្រឿង ប៉ុន្តែ​ពុំ​មាន​កែឆ្នៃ​ខុស​លក្ខណះ​បច្ចេកទេ​សឡើយ​។ ក្នុងនោះ​មាន​រថយន្ត​ដឹក​សំពីងសំពោង​ចំនួន​៤៣គ្រឿង រថយន្ត​ត​កន្ទុយ​ក្រោយ​ចំនួន​៥​គ្រឿង និង រថយន្ត​សាំ​យ៉ុង​កង់​ឌុប​ចំនួន​១​គ្រឿង​ផង​ដែរ ។​

​ឯកឧត្តម កែវ ពៅ បាន​មានប្រសាសន៍​ដោយ​គូសបញ្ជាក់​ទៀត​ថា ប្រតិបត្តិ​ការណ៍​នេះ​នឹង​បន្ត​ធ្វើ​រហូត​ដូច​ភ្លៀងរលឹម​ទាល់តែ​អស់​មាន​រថយន្ត​ដឹក​សំពីងសំពោង ដឹក​លើស​ទម្ងន់​និង ត​ទ្រង់​ខុស​លក្ខណះ​បច្ចេកទេស ៕​ ដោយ​៖ ចៅ​សន

spot_img
×