Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុលាលភាជន៍​ដែល​បាន​ពី​ការស្តារ​ប្រឡាយ​នៅ​បរិវេណ​ប្រាសាទព្រះខ័ន ត្រូវបាន​យកមក​រក្សាទុក​ដើម្បី​ជួសជុល​

spot_img

​សៀមរាប ​៖​កុលាលភាជន៍​ចំនួន​១៩ ថ្មដុស​ថ្នាំ​ចំនួន​២ អង្រែ​កិន​ថ្នាំ​១ និង​បំណែក​លុ​លា​ល​ភាជន៍​ចំនួន​៣០ ដែល​បាន​ពី​ការស្តារ​ប្រឡាយ​នៅ​បរិវេណ​ថ្នាល​បណ្តុះ​កូនឈើ​ប្រាសាទព្រះខ័ន​កាលពីដើមឆ្នាំ​២០២០ ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​យកមក​រក្សាទុក​ដើម្បី​ជួសជុល នា​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​។​

​តាម​ការបញ្ជាក់​របស់​លោក ញ៉ែម រស្មី មន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យដឹងថា កុលាលភាជន៍​និង​ថ្ម​កិន​ថ្មាំ ដែល​រកឃើញ​ដ៏​ច្រើន​នេះ គឺ​ជីក​បាន​នៅ​ខែមីនា ឆ្នាំ​២០២០ នៅពេល​ក្រុមការងារ​ស្តារ​ប្រឡាយ​ចំនួន​១៧០០​ម៉ែត្រ​នៃ​បរិវេណ​ប្រាសាទព្រះខ័ន​។ វត្ថុ​បុរាណ​ទាំងអស់នេះ ស្ថិតនៅ​រាយប៉ាយ​ពីគ្នា ក្នុង​ជម្រៅ​១​ម៉ែត្រ​ជាង​។ ក្រោយ​ប្រទះឃើញ ក្រុមការងារ​ក៏បាន​រក្សាទុក​វត្ថុ​បុរាណ​ទាំងអស់ រហូតដល់​បញ្ចប់​ការស្តារ​ប្រឡាយ ទើប​ប្រគល់ជូន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​យកទៅ​អភិរក្ស ដោយមាន​ការដឹង​ឭ​ពី​នគរបាល​បេតិកភណ្ឌ​ជា​សាក្សី​។

​ចំពោះ​កិច្ច​អភិរក្ស​វត្ថុ​បុរាណ​ទាំងអស់នេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​យកទៅ​រក្សាទុក ដើម្បី​ចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​សិល្បៈ ដុស​សម្អាត រួមទាំង​ជួសជុល​ឱ្យ​ផុតពី​ហានិភ័យ​ទុកជា​សម្បត្តិ​ជាតិ ពិសេស​គឺ​សម្រាប់​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិ​បន្ថែមទៀត​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×