Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​ថ្នាំញៀន​ជាង​១​គីឡូក្រាម​

spot_img

​ភ្នំពេញ ៖ កម្លាំង​ជំនាញ (​ក​៤)​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឃឹ​ង សារ៉ាត់ និង​មានការ​សម្របសម្រួល​ពី​លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ស៊ើបអង្កេត​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​ថ្នាំញៀន ជាង​១​គីឡូក្រាម ។

​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ គិត សុខា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ១៧​និង​៣០​នាទី នៅ​ចំណុច​ផ្លូវ​បេតុង ក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​វត្ថុតាង​ដកហូត​មាន -​សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ​១០៣៥.៤១​ក្រាម ។

​ករណីនេះ កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្ត​បន្ត​តាម​នីតិវិធី ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×