Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សាយ សំ​អាល់ និង​ឯកឧត្តម បាន គី​មូ​ន បាន​បេ្ត​ជ្ញា​បន្ត​ពង្រឹង​កិច្ចសហការ​រួមគ្នា ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​គាំទ្រ​ដល់​ការអនុវត្តន៍​សកម្មភាព​រួមគ្នា​

spot_img

​ភ្នំពេញ​៖ ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម បាន គី​មូ​ន ប្រធាន​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល (GGGI) បានធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម សាយ សំ​អាល់ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​បាន​ជួបប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ​នាពេលនេះ​។​

ឯកឧត្តម បាន គី​មូ​ន បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការដឹកនាំ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ក្នុងការ​សម្រេចបាន​ស​មិទ្ធ​ផល​ធំៗ​ក្នុង​វិស័យ​បរិស្ថាន​គួរឱ្យកត់សម្គាល់ ដែល​ក្នុងនោះ​រួមមាន​ការសិក្សា​បុ​រេ​សមិទ្ធិ​លទ្ធភាព​នៃ​គម្រោង​ទាញយក​ឥន្ធនៈ​ចំហេះ​ពី​សំណល់​រឹង (RDF) ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង​គោលដៅ ការជំរុញ​ការ​បក​រើ​ប្រាស់​ថាមពល​និរន្តរភាព និង​ការគ្រប់គ្រង​សំណល់​នៅ​ខេត្តបាត់ដំបង និង​កែប​។

​ឯកឧត្តម សាយ សំ​អាល់ បាន​ស្វាគមន៍​និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​របស់​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជម្រុញ​និង​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​ដោយ​ចីរភាព​នៅ​កម្ពុជា តាមរយៈ​ការកសាង​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​នានា ដើម្បី​ចូលរួមចំណែក​បង្កើន​ប្រសិទ្ធភាព​និង​ស័ក្តិ​សិទ្ធ​ភាព​នៃ​ការប្រើប្រាស់​ធនធានធម្មជាតិ ការបញ្ចេញ​កាបូន​តិច ការរស់នៅ​ដោយ​ចីរភាព និង​ការកសាង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ក្នុងឋានៈ​ជា​សមាជិក​របស់​អង្គការ​អភិវឌ្ឍន៍​បៃតង​សកល តាំងពី​ឆ្នាំ​២០១១​មក ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​កិច្ច​ការរៀបចំ​គោលនយោបាយ​ជាតិ រួមមាន គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍន៍​បៃតង ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​អា​ភិ​វឌ្ឍន៍​បៃតង និង​ផែនទី​បង្ហាញផ្លូវ​អភិវឌ្ឍន៍​បៃតង និង​ផែនការ​យុទ្ធសាស្ត្រ​លើ​វិស័យ​អាទិភាព រួមមាន ផែនការអភិវឌ្ឍន៍​ទី​ក្រុង​និរន្តរភាព​សម្រាប់​រាជធានី​ភ្នំពេញ ២០១៨-២០៣០ កម្មវិធី​វាយតម្លៃ​ការតម្រង់ទិស​គោលនយោបាយ​ស្តីពី​ការអភិវឌ្ឍន៍​បៃតង ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង​គោលដៅ​ចំនួន​៧ និង​ការសិក្សា​បុ​រេ​សមិទ្ធិ​លទ្ធភាព​នៃ​គម្រោង​ទាញយក​ឥន្ធនៈ​ចំហេះ​ពី​សំណល់​រឹង (RDF)​។

​ឯកឧត្តម សាយ សំ​អាល់ និង​ឯកឧត្តម បាន គី​មូ​ន បាន​បេ្ត​ជ្ញា​បន្ត​ពង្រឹង​កិច្ចសហការ​រួមគ្នា ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​គាំទ្រ​ដល់​ការអនុវត្តន៍​សកម្មភាព​រួមគ្នា ដែល​ចូលរួមចំណែក​សម្រេច​ក​ម្ម​វិធី​គោលនយោបាយ​ជាតិ និង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៅ​កម្ពុជា និង​ការងារ​បន្ត​ការពង្រឹង​សមត្ថភាព​ទាំង មន្ត្រី​ថ្នាក់ជាតិ និង​ស្ថាប័ន​ថ្នាក់ក្រោម​ជាតិ និង​បន្ត​កៀគរ​ធនធាន​គាំទ្រ​ចាំបាច់​នានា ក្នុង​គោលបំណង​រួមចំណែក​សម្រេច​គោលដៅ​ការអភិវឌ្ឍន៍​ដោយ​ចីរភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​ជាទី​បញ្ចប់​នៃ​កិច្ចប្រជុំ ឯកឧត្តម បាន គី​មូ​ន បាន​អបអរសាទរ​នូវ​សមិទ្ធផល​ការងារ​ដែល​សម្រេចបាន​រួមគ្នា​កន្លង ក្នុង​កិច្ចសហការ​រវាង​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល និង​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ក្រសួងបរិស្ថាន​។ ឯកឧត្តម​បាន​គោរព​ផ្តាំ​សួរសុខទុក្ខ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ដែលជា​មិត្ត​ចាស់ ក្នុង​អាណត្តិ​ដែល​ឯកឧត្តម បំពេញ​តួនាទី​ជា​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ក​ន្ល​ង​មក និង​សូម​ជូនពរ​សុខភាព​ល្អ សុភមង្គល និង​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×