Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុងតឺន័រ​២​គ្រឿង ប៉ះទង្គិច​គ្នា លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ បណ្តាល​តៃកុង​ឡាន​ម្នាក់ របួសធ្ងន់​

spot_img

​កំពង់ស្ពឺ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ធំ​សណ្តោង​កុងតឺន័រ​២​គ្រឿង​បុក​គ្នា ខណៈ​កំពុងធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គឺ​ឡូ​ម៉ែត្រ ៣៨-៣៩ ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ព្រឹក​ថ្ងៃ​២៤ ខែ តុលា ឆ្នាំ​២០២០ ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​និង​ក្រុម​សង្គ្រោះ បាន​ជួយ​នាំយក​អ្នករងរបួស​ទៅ​មន្ទីរពេទ្យ និង​សម្រួល​ចរាចរណ៍​កន្លែងកើតហេតុ​។​

​រថយន្ត​ទី​១​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស លាយ​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 3C-4818 សណ្តោង​រ៉ឺម៉ក​ពាក់​ផ្លាកលេខ ព្រះសីហនុ 4A-0845 អ្នកបើកបរ ឈ្មោះ សុខ ប៉ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​មនោ​រម្យ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ធ្វើដំណើរ​ពី​លិចទៅ​កើត មកដល់​ចំណុច​ខាងលើ បាន​បុក​រថយន្ត ១​គ្រឿង​ម៉ាក STERLING ពណ៌​ខៀវ ពាក់​ផ្លាកលេខ​ភ្នំពេញ 3C-3302 សណ្តោង​រ៉ឺម៉ក​ពាក់​ផ្លាកលេខ​ភ្នំពេញ 4A-2470 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​ចុះ​គេចខ្លួន​) ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា ។​

​ក្នុងករណីនេះ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​មនុស្សម្នា​ក់រងរ​បួស​ធ្ងន់ ឈ្មោះ សុខ ប៉ និង​ខូចខាត​រថយន្ត ២​គ្រឿង ធ្ងន់​១​គ្រឿង ។​

​រថយន្ត​ទាំង​២​គ្រឿង​សមត្ថកិច្ច​ចាត់ចែង យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×