Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្ដេច​តេ​ជោ មិនត្រូវ​ការចរចា​ន​យោ​បាយ​ជាមួយ​អ្នកណា​ទាំងអស់ ហើយ​អ្នក​ដែល​ធ្វើ​ខុសច្បាប់ ត្រូវ​ស្ថិតនៅ​តុលាការ មក​ជាប់គុក​នៅ​កម្ពុជា​សិន ចាំ​និយាយ​ជា​ក្រោយ​

spot_img

​បន្ទាយមានជ័យ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាសថា សម្ដេច​មិនត្រូវ​ការចរចា​នយោបាយ ជាមួយ​អ្នកណា​ទាំងអស់ ហើយ​អ្នក​ដែល​ធ្វើ​ខុសច្បាប់​ត្រូវ​ស្ថិតនៅ​តុលាការ អ្នក​ដែល​កាត់ទោស​ហើយ​ត្រូវ​មក​ជាប់គុក​នៅ​កម្ពុជា បន្ទាប់ពី​ជាប់គុក​ហើយ​ចាំ​និយាយ​គ្នាៗ អ្នកឯង​រួចផុត​ពី​គុក ហើយ​មក​បង្កើត​បក្សនយោបាយ​ជា​សិទ្ធិ​របស់​អ្នកឯង​។​

​ការប្រកាស​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ធ្វើឡើង​ក្នុងឱកាស​ដែល បន្តដំណើរ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជា​ស្បៀងអាហារ និង​សម្ភារ​ប្រើប្រាស់ ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាស​បែបនេះ ដើម្បី​បញ្ចប់​នូវ​ពាក្យ​ចរចា​មរាម​របស់​អ្នកមួយ​ចំនួន​បាន​និយាយថា នឹងមាន​ដំណោះស្រាយ​ជាមួយ​សម្ដេច ហើយ​សម្ដេច​តេ​ជោ​ថ្លែងថា មានតែ​មក​ដោះស្រាយ​ជាមួយ​ច្បាប់​តែ​ប៉ុណ្ណឹង រឿង​ចរចា​នយោបាយ​គឺ​គ្មាន​ឡើយ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ទៀតថា អ្នកខ្លះ​និយាយថា នឹងមាន​ដំណោះស្រាយ ខ្ញុំ​អត់​ត្រូវ​ការធ្វើ​ដំណោះស្រាយ​នយោបាយ​ជាមួយ​អ្នកណា​ទាំងអស់ ព្រោះ​អ្នក​ទាំងឡាយ ត្រូវ​ដោះស្រាយ​តែ​ជាមួយ​ច្បាប់​តែ​ប៉ុណ្ណឹង អត់​មានមក​ត្រូវ​ការចរចា​នយោបាយ​ទេ​។ ខ្ញុំ​សូម​ប្រកាស​ឲ្យ​ជនរួមជាតិ​បានដឹង ខ្ញុំ​មិនត្រូវ​ការចរចា​ជាមួយ​អ្នកណា​ទាំងអស់ អ្នក​ដែល​ធ្វើ​ខុសច្បាប់ គឺ​មានតែ​តុលាការ​មួយគត់ ហើយ​អ្នក​ដែល​បាន​តុលាការ​កាត់ទោស​ហើយ​ត្រូវ​មក​ជាប់គុក​សិន បន្ទាប់ពី​ជាប់គុក​ហើយ​ចាំ​និយាយ​គ្នាៗ អ្នកឯង​រួចផុត​ពី​គុក ហើយ​មក​បង្កើត​បក្សនយោបាយ​ជា​សិទ្ធិ​របស់​អ្នកឯង អ៊ីចឹង​មនុស្ស​មួយចំនួន​ដែល​រង់​ដំណោះស្រាយ​នយោបាយ ខ្ញុំ​ប្រកាសថា អត់​មាន ។

​សម្ដេច​តេ​ជោ អះអាងថា «​ស៊ីសង អា​ហ៊ុន សែន មិន​និយាយ​រក ចប់ រឿង​មានតែ​ប៉ុណ្ណឹង ។ ព្រោះ​ពាក្យ​អា​សែន​នេះ ខ្ញុំ​ហៅ​ខ្លួនឯង ប៉ុន្តែ​មាន​ស្រី​ម្នាក់​នោះ ខ្ញុំ​មិនដឹងថា ស្រី​ម្នាក់​ជា​ប្រភេទ​អ្វី វា​ហ៊ាន​ហៅ​ឯង អា​សែន ។ អើ​មី​នាង​អើយ​មី​នាង ឲ្យ​វា​ចេះ​ខ្មាសអៀន​ខ្លះ​មើល ប៉ុន្តែ​វា​ងាប់ ខ្ញុំ​មិន​ដាក់​ប្រទេច​បណ្តាសា​នោះទេ ប៉ុន្តែ​ប្រាប់​ឲ្យ​ហើយ ហ៊ុន សែន មិន​និយាយ​រឿង​ដំណោះស្រាយ​នយោបាយ​ទេ »៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×