Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម វ៉ា​ត់ ចំរើន សោកស្តាយ​ដែល​ខួប​លើក​ទី​២៥​ឆ្នាំ​នៃ​ទិវា​រត់ប្រណាំង​ពាក់​ក​ណ្ត​ល​ម៉ា​រ៉ា​តុ​អង្គរ​មិនបាន​ធ្វើ​ធំ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​សម្តែង​ការ សោកស្តាយ​ចំពោះ​ខួប​លើក​ទី​២៥​ឆ្នាំ នៃ​ទិវា​រត់ប្រណាំង​ទិវា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ លើក​ទី​២៥ ដែល​គ្រោង​ធ្វើ​នា​ថ្ងៃទី​៦ ខែធ្នូ នៅមុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ឆ្នាំ​២០២០​មិនបាន​រៀបចំ​ឲ្យ​ធំ​ដូច​រាល់​ឆ្នាំ និង​មិនបាន​រៀបចំ​ឲ្យ​ពិសេស​នៃ​ខួប​២៥​ឆ្នាំនេះ ដោយសារ​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដែល​រីក​រាលដាល​ជា​សាកល​។
​នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម នៅក្នុង​សន្និសីទ​សារពត៌មាន​ស្តីពី​ការរៀបចំ​ទិវា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ លើក​ទី​២៥ ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​។

​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា ដោយសារ​ជំងឺ​កូ​វីដ​-១៩​បានធ្វើ​ឲ្យ​ប៉ះពាល់​នូវ​ព្រឹត្តិការណ៍​កីឡា​ធំៗ​ជា​អន្តរជាតិ​ដែល​ត្រូវ​លុបចោល និង​ពន្យា​ពេល ហើយ​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ធំៗ​ចំនួន​ពីរ​របស់​កម្ពុជា​ក៏ត្រូវ​បាន​លុបចោល​ដែរ ដោយ​ត្រូវ​លើក​ពេល​ទៅ​ឆ្នាំ​២០២១ នោះ​គឺ​ការរត់​ប្រណាំង​អន្តរជាតិ​ភ្នំពេញ និង​រត់ប្រណាំង​អន្តរជាតិ​ចក្រភព​ខ្មែរ (Full Marathon)​។ ដោយឡែក​សម្រាប់​ទិវា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​នេះ​អាចធ្វើ​ទៅបាន នា​ដើមខែ​ធ្នូ ឆ្នាំ​២០២០ ដោយ​មានតែ​កីឡាករ កីឡាការិនី​ខ្មែរ និង​កីឡាករ កីឡាការិនី​បរទេស​ដែល​រស់នៅក្នុង​ស្រុក​ខ្មែរ​ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម ដើម្បី​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​តាម​ការណែនាំ​របស់​ក្រសួង សុខាភិបាល​។​

​ឯកឧត្តម​អគ្គលេខាធិការ​បានបង្ហាញ​នូវ​ការខិតខំ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​បានរៀបចំ ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​នេះ​ឡើង​តាំងពី​លើក​ទី​១ កាលពី​ឆ្នាំ​១៩៩៦ ដោយពេល​នោះ​មាន​អ្នកចូលរួម​រត់​តែ​៣០០​ទៅ​៤០០​នាក់​ប៉ុណ្ណោះ​។ ដោយ​គោលបំណង​ចម្បង​នៃ​ទិវា​មួយ​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​ស្វែងរក​មូល​និ​ធី​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​សង្គម និង​សប្បុរសធម៌​។ ដោយសារតែ​គោលដៅ​សប្បុរសធម៌ មិន​ស្វែងរក​ប្រាក់ចំណេញ​នោះ​ហើយ ទើប​ទិវា​រត់ប្រណាំង​អន្តរជាតិ​មួយ​នេះ​ទទួលបាន​ការគាំទ្រ​ជា​បន្តបន្ទាប់ ដោយមាន​ចំនួន​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ រហូត​លើក​ទី​២៤ កាលពី​ឆ្នាំ​២០១៩ ទិវា​មួយ​នេះ​ទាក់ទាញ​បាន​អ្នកចូលរួម​រត់​ជាង​១​ម៉ឺន​នាក់ ដែល​ឯកឧត្តម​ចាត់ទុកថា​ជា​ឆ្នាំ​ជោគជ័យ​ធំធេង និង​ប្រមូលបាន​ថវិកា​ច្រើន សម្រាប់​ការបរិច្ចាគ​ទៅកាន់ កិច្ចការ​សង្គម មនុស្សធម៌​ជាដើម​។​

​លោក សែម ផល្លា នាយក​ចាត់ការ​ទូទៅ​ទិវា​រត់ប្រណាំង​អន្តរជាតិ​នៅ​កម្ពុជា​មានប្រសាសន៍​ដែរ​ថា ទិវា​រត់ប្រណាំង​ទិវា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ លើក​ទី​២៤ ឆ្នាំ​២០១៩ បាន​បែងចែក​ថវិកា​ដែល​បានមកពី​ការឧបត្ថម្ភ និង​ការបង់ថ្លៃ​ចុះឈ្មោះ​ចូលរួម​ជូន​ដល់​អង្គការ មន្ទីរពេទ្យ​ចំនួន​៦ ដែលមាន​ថវិកា​សរុប​ចំនួន ១៤៤៦១១ ដុល្លារ​សហរដ្ឋអាមេរិក​។ ក្នុងនោះ​ផ្តល់ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ ចំនួន ១១១២១១​ដុល្លារ (​ប្រគល់ជូន​រួច​), កាកបាទក្រហមកម្ពុជា ១​ម៉ឺន​ដុល្លារ​, មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ៥​ពាន់​ដុល្លារ​, Cambodia Trust ៣៦០០​ដុល្លារ​, Handicap International Belgium ៣០០០​ដុល្លារ និង​អង្គការ​បេះដូង​មាស សរុប​ចំនួន ១១៨០០​ដុល្លារ ដែលមាន​គម្រោង​កម្មវិធី​របស់ខ្លួន​ចំនួន​៥​ផ្សេងៗ​ពីគ្នា ។​

​ទិវា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ នេះ​ទទួលបាន​ការឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Manulife ចាប់តាំងពី​ឆ្នាំ​២០១៥​មក ដើម្បី​គាំទ្រ​ដល់​សកម្មភាព​កីឡា​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។ តំណាង​ក្រុមហ៊ុន Manulife ថ្លែង​ដែរ​ថា ក្រុមហ៊ុន​ពិតជា​រីករាយ និង​មោទនភាព ដែល​បាន​ចូលរួម​ឧបត្ថម្ភ និង​ផ្តល់​ការគាំទ្រ​ដល់​ការរៀបចំ​ទិវា​រត់ប្រណាំង​នេះ ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាជន ក៏ដូចជា​បាន​ខិតខំ​រៃអង្គាស​ថវិកា​ជួយសង្គ្រោះ​ដល់​សហគមន៍​ដែល​ជួបប្រទះ​នូវ​ការខ្វះខាត និង​ជនរងគ្រោះ​នានា​។ Manulife មាន​បេសកកម្ម​ដ៏​ច្បាស់លាស់​មួយ ក្នុងការ​លើកកម្ពស់​សុ​ខ​មាល​ភាព សកម្មភាព​កីឡា​នេះ ដោយបាន​ដើរ​ស្របគ្នា​នៃ​គោលដៅ​របស់ខ្លួន​រយៈពេល​វែង​ផងដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×