Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ព្រហ្មទណ្ឌ បង្ក្រាប​មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ​ម្នាក់ ធ្លាប់ធ្វើ​សកម្មភាព ៩​ដង

spot_img

​ព្រៃវែង​៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បង្ក្រាបបាន​មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ​ម្នាក់​ធ្វើ​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ និង​ធ្លាប់​បាញ់​ដើម្បី​រំដោះខ្លួន​ពេល​ជនរងគ្រោះ​តាម​ទាន់ នៅ​ស្រុក​ស៉ី​ធរ​កណ្ដាល ខេត្តព្រៃវែង នា​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​។ ជនសង្ស័យ​ធ្លាប់ធ្វើ​សកម្មភាព​៩​ដង នៅ​ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, ឧ​ត្ត​ម​សេនីយ៍ ឯក អ៉ិ​ន បូរ៉ា អគ្គ​ស្នងការរង​ទទួល​ផែន​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រោម​ការសម្របសម្រួល​ពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ថ្លែងថា ជនសង្ស័យ​ដែល​កម្លាំង​ជំនាញ បង្ក្រាបបាន​ឈ្មោះ ពេជ្រ ធា ហៅ ជា ធា ហៅ ពែ អាយុ​៤០​ឆ្នាំ ស្នាក់នៅ​ភូមិ​យស ឃុំ​ឬ​ស្សី​សាញ់ ស្រុក​ស៊ីធរ​កណ្តាល ខេត្តកណ្តាល ពាក់​ព​ន្ធ័​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​លួច​ប្រដាប់អាវុធ​) ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំ​ទ្បុ​ង​ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល បាន​រៀបរាប់​អំពី​ដំណើររឿង​ថា កាលពី​អំ​ទ្បុ​ង​ឆ្នាំ​២០២០ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ប្រដាប់​ដោយ​អាវុធ (​កាច់​សោក​ម៉ូតូ​) បង្កដោយ​ជនល្មើស មិន​ស្គាល់​អត្តសញ្ញាណ ប្រដាប់​ដោយ​អាវុធខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ បានធ្វើ​សកម្មភាព​ដើរ​លួច​កាច់​សោក​ម៉ូតូ​នៅតាម​ភូមិសាស្ត្រ​ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ យ៉ាងសកម្ម និង​បាន​បាញ់បោះ​ខណៈពេល​ជនរងគ្រោះ​ទាន់ ដើម្បី​រំដោះខ្លួន​។​

​ក្រោយ​ចាប់ខ្លួន​ឈ្មោះ ពេជ្រ ធា ហៅ ជា ធា ហៅ ពែ បាន​សារភាពថា ខ្លួន​និង​បក្ខពួក ពិតជា​បានធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដង្កោ​, ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ ប្រាកដ​មែន ក្នុងនោះ​ពួកខ្លួន​បានធ្វើ​សកម្មភាព​លួច​ចំនួន​៩​លើក បានសម្រេច​៧​លើក និង​មិន​សម្រេច​២​លើក មាន​ដូចខាងក្រោម​៖

១) នៅ​ថ្ងៃ​មិន​ចាំ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​កា​រ៉ា​ស​សាំង តូ​តា​ល់ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ បានធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ មួយគ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​សេរី មិន​ចាំ​ស្លាក​លេខ ដែល​ម្ចាស់​ទុកចោល​នៅក្នុង​កា​រ៉ា​ស​សាំង បានសម្រេច​ដោយ​រូប​ខ្លួន​ជា​អ្នក​ចូល​កាច់ក​ដោយផ្ទាល់​។​

២) នៅ​ថ្ងៃ​មិន​ចាំ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះជួល ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ បានធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​សេរី មិន​ចាំ​ស្លាក​លេខ ដែល​ម្ចាស់​គេ​ចត​ទុកចោល​នៅមុខ​បន្ទប់​ជួល បានសម្រេច​ដោយ​រូប​ខ្លួន​ជា​អ្នក​ចូល​លួច​កាច់ក​ដោយផ្ទាល់​។​

៣) នៅ​ថ្ងៃ​មិន​ចាំ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បានធ្វើ​សកម្មភាព​ចូលទៅ​កាច់​សោក​ម៉ូតូ ដែល​គេ​ចត​ចោល​នៅមុខ​ផ្ទះ ហើយក៏​ត្រូវបាន​ម្ចាស់​គេ​ទាន់​ស្រែក​ចោៗ ក៏​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​។ តែ​ពេល​ជិះ​គេចខ្លួន​នោះ​មាន​ប្រជាពលរដ្ឋ​ស្រែក​ចោៗ ហើយ​បក្ខ​ពួកខ្លួន បាន​ដក​អាវុធខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក បាញ់​ទៅលើ​ចំនួន​០២​គ្រាប់ ដើម្បី​រំដោះខ្លួន តែ​ខ្លួន​មិនបាន​ដឹងថា ការបាញ់​នោះ​មាន​ត្រូវគេ ឬ​អត់​នោះទេ​។​

៤) នៅ​ថ្ងៃ​មិន​ចាំ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បានធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​សេរី មិន​ចាំ​ស្លាក​លេខ ដែល​ម្ចាស់​គេ​ទុកចោល​ក្នុង​ឌឿងហែម បានសម្រេច​ដោយ​រូប​ខ្លួន​ជា​អ្នក​ចូលទៅ​លួច​ដោយផ្ទាល់​។​

៥) នៅ​ថ្ងៃ​មិ​ចាំ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​១០០៣ ភូមិ​ទំនប់​១ សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ បានធ្វើ​សកម្មភាព​ចូល​លួច​កាច់​សោក​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​សេរី មិន​ចាំ​ស្លាក ដែល​ម្ចាស់​គេ​ចត​ចោល​បានសម្រេច ដោយ​រូប​ខ្លួន​ជា​អ្នក​ចូលទៅ​លួច​ដោយផ្ទាល់​។​

៦) នៅ​ថ្ងៃ​មិន​ចាំ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ការដ្ឋាន​សំណង់ ក្រុមទី​៤ ភូមិ​ថ្មគោល​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ មួយគ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​សេរី មិន​ចាំ​ស្លាក​លេខ បានសម្រេច​។​

៧) នៅ​ថ្ងៃ​មិន​ចាំ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​វត្ត​ជម្ពូ​វ​ន្ត័ ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​មួយគ្រឿង​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​សេរី មិន​ចាំ​ស្លាក​លេខ បានសម្រេច ដោយ​រូប​ខ្លួន​ជា​អ្នក​ចូល​លួច​ដោយផ្ទាល់​។​

៨) នៅ​ថ្ងៃ​មិន​ចាំ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្សារ​ត្រ​ពាំ​ថ្លឹង ក្រុម​៦ ភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ តែ​មិនបាន​សម្រេច ដោយ​ម្ចាស់​គេ​ទាន់​ហើយ​ឈ្មោះ ទូច ប៊ុន​ហាន ហៅ ហុង បាន​បាញ់​ចំនួន​០២​គ្រាប់ ដើម្បី​រំដោះខ្លួន​។​

៩) នៅ​ថ្ងៃ​មិន​ចាំ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ត្រពាំង​ថ្លឹង​៣ ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​សេរី មិន​ចាំ​ស្លាក​លេខ បានសម្រេច​។ រាល់ពេល​លួច​ម៉ូតូ​បានសម្រេច​ម្តងៗ ពួកខ្លួន​បាន​ជិះ​ទៅ​ឈប់​នៅ​ម្តុំ​លូ​៥ ហើយ​បក្ខពួក​ជា​អ្នក​យកទៅលក់​ភ្លាមៗ ដោយ​ឲ្យ​ខ្លួន​អង្គុយចាំ​លើ​ម៉ូតូ​នៅតាម​ដងផ្លូវ តែ​មិនដឹងថា​យកទៅលក់​កន្លែង​ណា​ទេ​។ ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕​ដោយ : បញ្ញា​ស័ក្តិ​

spot_img
×