Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រូពេទ្យ បាន​ចុះទៅ​ជួយសង្គ្រោះ​ស្ត្រី​ម្នាក់ ដែល​សម្រាលកូន​នៅលើ​ស្ពាន​កោះកុង

spot_img

​កោះកុង​៖ ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង បាន​ចុះទៅ​ជួយសង្គ្រោះ​ស្ត្រី​ម្នាក់ ដែល​សម្រាលកូន​នៅលើ​ស្ពាន​កោះកុង ពេល​កំពុងធ្វើដំណើរ ។ ប្រតិបត្តិ​ការសង្គ្រោះ​រប​ស់​ក្រុមគ្រូពេទ្យ ជួយ​សម្រាល​កូនខ្ចី​ដល់​ស្ត្រី​ជា​ម្តាយ​រូបនេះ​ទទួលបាន​ដោយ​ជោគជ័យ និង​សុវត្ថិភាព ។ ស្ត្រី​រូបនេះ មាន​ទីលំនៅ ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង មណ្ឌលសីមា កោះកុង​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​នៅ ថ្ងៃទី 24 ខែតុលា​ឆ្នាំ 2020 វេលា​ម៉ោង 5​និង​40 នាទី​ព្រឹក ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​គ្រប់​ខែ ក្រុមគ្រួសារ​បាន​ដឹក ឆ្លងកាត់​ស្ពាន​កោះកុង ពី​ត្រើយ​ខាងលិច​មក​ត្រើយ​ខាងកើត​ដើម្បី​ទៅ​សម្រាលកូន នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង លុះ​
​មកដល់ ពាក់កណ្ដាល​ស្ពាន​ក៏​ឈឺពោះ និង​សម្រាលកូន​នៅ​ទីនោះ​តែម្តង​។​

ករណីនេះ កម្លាំង​ចរាចរណ៍​គោលដៅ​ស្ពាន​កោះកុង បាន​អន្តរាគមន៍ ហៅ​រថយន្ដ​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ខេត្ត មក​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×