Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុទ្ធោ​! សមាជិកគ្រួសារ​៩​នាក់ ស្លាប់​ទាំងអស់ ក្រោយ​ធ្វើ​មី​ហូប​ជុំគ្នា​នៅផ្ទះ ជាមួយ​គ្រឿងផ្សំ​បង្ក​ទុក​ក្នុង​ទូទឹកកក​ជិត​១​ឆ្នាំ​

spot_img

​ជាការ​ពិតណាស់ មនុស្ស​ភាគច្រើន តែងមាន​ទម្លាប់​រក្សាទុក​គ្រឿងផ្សំ ឬ ចំណីអាហារ នៅក្នុង​ទូទឹកកក ដើម្បី​អាច​រក្សា​គុណភាព​បានយូរ​តាម​ដែល​អាចធ្វើ​ទៅបាន​។ ហើយ​បើ​ទោះ​ដឹងថា គ្រឿង​អាហារ​ទាំង​នោះបាន​ផុត​កាលបរិច្ឆេទ​កំណត់ ឬ មាន​សភាព​ឡើង​ជូរ​យ៉ាងណាក្តី ក៏​មនុស្ស​មួយចំនួន​នៅតែ​ព្យាយាម​ធ្វើ​ទទួលទាន ដោយ​ពុំបាន​គិតពី​ហានិភ័យ​ប៉ះពាល់​ដល់​សុខភាព​នោះទេ​។​

​ជាក់ស្តែង បើ​យោងតាម​សារព័ត៌មាន​ចិន China Daily បាន​ចុះផ្សាយ​ឲ្យ​ដឹងថា មនុស្ស​៩​នាក់ នៃ​គ្រួសារ​មួយ នៅក្នុង​ទីក្រុង Jixi ខេត្ត Heilongjiang ភាគ​ឦសាន​នៃ​ប្រទេស​ចិន បាន​ស្លាប់​គួរ​ឲ្យ​តក់ស្លុត បន្ទាប់​ពួកគេ​បានទទួល​ទាន​មី​ពោត​ធ្វើ​ហូប​នៅផ្ទះ​ជាមួយ​គ្រឿងផ្សំ​ដែល​បាន​បង្កក​ទុក​អស់​រយៈពេល​ជិត​១​ឆ្នាំ ខណៈ​ហូបចុក​ជួបជុំ​គ្រួសារ​។​

​ក្នុងអំឡុងពេល​នៃ​ការជួប​ជុំគ្នា សមាជិកគ្រួសារ ១២ នាក់ ក្នុងនោះ​មាន ៩ នាក់ បាន​បរិភោគ “ Suantangz” ដែលជា​មី​សរសៃ​ធំ​ធ្វើឡើង​ពី​ម្សៅពោត​ដែលមាន​ជាតិ​ប្រៃ​។ តែ​យ៉ាងណា ក្នុងនោះ​ផងដែរ សមាជិក​វ័យក្មេង​៣​នាក់ ក្នុងចំណោម​សមាជិក​វ័យក្មេង​ជាច្រើន​នាក់​ដែលមាន​វត្តមាន បាន​មានសំណាង​នៅមាន​ជីវិត ក្រោយពី​បាន​បដិសេធ​បរិភោគ​មីនោះ​ទេ ដោយសារតែ​រសជាតិ​ច​ម្លែ​ករប​ស់វា​។​

​សូមបញ្ជាក់ថា មនុស្ស ៩ នាក់ ដែល​បាន​ហូប​មី​ទាំងនោះ បានចាប់ផ្តើម​ធ្លាក់ខ្លួន​ឈឺ​ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយមក ៨ នាក់ ក្នុងនោះ ត្រូវបាន​បញ្ជាក់ថា​ស្លាប់​នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០​។ ចំណែក ជនរងគ្រោះ​ម្នាក់ទៀត ជា​ស្ត្រី​អាយុ ៤៧ ឆ្នាំ ដែល​អាច​រស់រានមានជីវិត ខណៈ​កំពុង​ទទួល​ការព្យាបាល​នៅ​នៅ​មន្ទីរពេទ្យ ក៏បាន​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់​ផងដែរ​។​

​ជុំវិញ​ករណីនេះ គណៈកម្មការ​សុខាភិបាល​ខេត្ត បាន​ចែករំលែក​ថា មូលហេតុ​ចំបង​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​បែបនេះ គឺ​ដោយសារ​ការប្រមូលផ្តុំ​អាស៊ីត​ប៊ូ​ខេ​រិ​ក​ដែលជា​ជាតិពុល​ផ្លូវដង្ហើម​ផលិត​ដោយ​បាក់តេរី pseudomonas cocovenenans ដែល​ត្រូវបាន​រកឃើញ​មិន​ត្រឹមតែ​នៅក្នុង​មី​ពោត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏មាន​នៅក្នុង​ក្រពះ​របស់​អ្នក​ដែល​បាន​ស្លាប់​ដែរ​។​

​វា​ក៏​ត្រូវបាន​គេ​រកឃើញ​ភាគច្រើន​នៅក្នុង​គ្រឿងផ្សំ​នៃ​អាហារ​ធ្វើ​នៅផ្ទះ​របស់​ពួកគេ ដែល​ត្រូវបាន​បង្កក​អស់​រយៈពេល​ជិត​មួយឆ្នាំ​។​

​អាស៊ីត​បង់​គ្រេ​គី​ក (Bongkrekic) អាចជា​បុព្វហេតុ​ចំបង​មួយ​នៃ​ការពុល​ពី​ផលិតផល​ម្សៅ​ដែលមាន​សភាព​ឡើង​ជូរ ឬ​ឡើង​ផ្សិត​ពណ៌​ស និង​ផលិតផល​ម្សៅ​កខ្វក់ ។ ហេតុនេះ ការបរិភោគ​ចំណីអាហារ​ដែល​កខ្វក់​ជាមួយ​អាស៊ីត​បង់​គ្រេ​គី​ក គឺ​មិន​ត្រឹមតែ​អាច​បណ្តាលឱ្យ​ពុល​ទាំង​មនុស្ស និង​សត្វ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​បណ្តាល​ឱ្យស្លាប់​បាន​ផងដែរ​៕ ដោយ​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×