Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុរស​៤​នាក់ ស្ត្រី​ម្នាក់ ជួញដូរ​រក្សាទុក ថ្នាំ​ម៉ា​ទឹកកក​៤​ថង់ ម៉ូតូ​មួយគ្រឿង សម្ភារ​ពាក់ព័ន្ធ​មួយចំនួន ទៅ​តុលាការ​

spot_img

​បាត់ដំបង ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់បញ្ជូន​បុរស​៤​នាក់​ស្ត្រី​ម្នាក់​ជួញដូរ​រក្សាទុក ថ្នាំ​ម៉ា​ទឹកកក​៤​ថង់ ម៉ូតូ​មួយគ្រឿង សម្ភារ​ពាក់ព័ន្ធ​មួយចំនួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​២៤ ខែតុលា​ឆ្នាំ​២០២០​។​

​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៥​នាក់ ដែល​ចាប់​ឃាត់ខ្លួន ទី​១ ឈ្មោះ​ជេ​ត ភា​រុណ ហៅ​ជូ​ច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ទី​២ ឈ្មោះ​ឈិន ចាន់ថន ហៅ​ម៉ូ​វ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​គ្រួស ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ទី​៣ ឈ្មោះ​ប៊ុន គឹម​សាន ហៅ​ហ៊ី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​គ្រួស ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ទី​៤ ឈ្មោះ​សៀង ហ៊ាន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ទី​៥ ឈ្មោះ​ម៉​ង់ ម្លិះ ហៅ​យាយ​ស្រូ​យ ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​៤​ថង់ ម៉ូតូ​មួយគ្រឿង និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១១​និង​៣៥​នាទី ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ចុះបង្ក្រាប​បាន​ករណីរ​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​ហើយ​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×