Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់ បានប្រកាស​ស្វែងរក​កូនស្រី​អាយុ​១៥​ឆ្នាំ ដែល​បាត់​ដំណឹង មិនឃើញ​ត្រឡប់មកផ្ទះ​វិញ

spot_img

​តាកែវ ៖ លោកស្រី ឡុង ចាន់ បានប្រកាស​ដំណឹង​ស្វែងរក​កូនស្រី​របស់ខ្លួន មានឈ្មោះ ជា ស្រី​ជែ​ម ហៅ សំអាត អាយុ​១៥ ឆ្នាំ សព្វថ្ងៃ​នៅ​ភូមិ​រូង ឃុំ ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ដែលមាន​ភិនភាគ​ដូច​ក្នុង​រូបថត ។​

​ប្អូនស្រី​បាន​ចេញពីផ្ទះ​បាត់​តាំងពី​ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ មកដល់ពេលនេះ​បាត់​ដំណឹង​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ ។ ឪពុក ម្ដាយ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង សូម​ឲ្យ​សមត្ថកិច្ច ជួយ​ស្វែងរក កូន​របស់គាត់​ផង ។​

​បើ​បង​បង្អូន​បានឃើញ និង​ស្គាល់​ប្អូនស្រី​ដូច​រូបភាព​ខាងលើនេះ​សូម​ទាក់ទង​មក​ម្ដាយ​ប្អូនស្រី​ឈ្មោះ ឡុង ចាន់ តាមរយៈ​លេខ​ទូរ​ទូរស័ព្ទ ០៩៨ ៣៩ ៧០ ៦៦ / ០១៦ ៣៩ ៦៧ ៨៧ ។​

​បើ​កូនស្រី​បានឮ ឬ​បានឃើញ​ដំណឹង​ស្វែងរក​ពី​សំណាក់​ឪពុកម្តាយ​ហើយ សូម​កូនស្រី​វិល​ត្រឡប់មកផ្ទះ​វិញ​មក ឪពុកម្តាយ​បងប្អូន​កំពុង​ទន្ទឹងរង់ចាំ​ផ្លូវ​កូន​ដោយ​ក្តី​នឹករលឹក​បំផុត ៕​

ដោយ : បញ្ញាស័ក្តិ

spot_img
×