Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តិច​ច្រឡំ​ជម្លោះ​ព្រំដី​! ឈ្លោះ​គ្នា​ផ្អើល​ភូមិ​ ព្រោះ​រឿង​ហៅ​មក​ផឹកស៊ី​ ហើយ​មិន​ប្រឹង​ផឹក គេ​ផឹក​អស់​១០​កំប៉ុង រី​ឯង​មិនទាន់​អស់​១​ទៀត​(​វីដេអូ​)

spot_img

​វីដេអូ​ឃ្លី​ប​មួយ បើទោះជា​បាន​កន្លងទៅ​កាល​ពីមួយ​ឆ្នាំមុន​យ៉ាងណាក្តី តែ​វីដេអូ​នៃ​សាច់រឿង​ដ៏​មហា​ហួសចិត្ត និង​កម្រ​ប្រទះ​នេះ នៅតែ​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង ជាពិសេស​ពេលនេះ កំពុង​ត្រូវបាន​ចែករំលែក​យ៉ាង​ផុសផុល​សារជាថ្មី ពី​អ្នក​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំង​អ្នក​ចាស់ ទាំង​អ្នកថ្មី​ដែល​ពុំទាន់​បានឃើញ​។

​នោះ​គឺ​ជម្លោះ​រវាង​អ្នកភូមិ​២​នាក់ ទាស់សម្តី​គ្នា​រឿង​ផឹកស៊ី ដោយ​ផ្តើមចេញពី​ពូ​ម្ចាស់ផ្ទះ បាន​ខឹងសម្បារ​យ៉ាងខ្លាំង​ទៅកាន់​ពូ​ម្នាក់ទៀត​ជា​ក្លើ​ជិតខាង (​ហៅ​មក​ផឹកស៊ី​ជាមួយ​) ដោយ​ចោទប្រកាន់ថា មក​ផឹក​កូរ ផឹក​ចេះ ផឹក​ល្បិច ដោយ​ឲ្យ​រូបគាត់​ផឹក​ម៉ា​កេះ​សឹងតែ​ម្នាក់ឯង​។​

​តាមរយៈ​វីដេអូ​ពូ​ម្ចាស់ផ្ទះ​បាន​ជះ​កំហឹង​ខ្លាំងៗ​យ៉ាង​ដូច្នេះ​ថា​៖ «​ម៉ា​អា​ឆ្កែ អ្ហែង​មក​អត់​ផឹក អ្ហែង​មក​ធ្វើ​អី អ្ហែង​មក​កូរ​ផ្ទះ​អញ​ហ្នឹង​! អ្ហែង​ចេញទៅ ម៉ា​អា​ឆ្កែ អ្ហែង​មក​កូរ​ផ្ទះ​អញ ឲ្យ​អញ​ផឹក​តែឯង​នុះ អ្ហែង​ផឹក​តែ​ម៉ា​កំប៉ុង អញ​១០​អុស អ្ហែង​អង្គុយ​មើល​តែ​គូទ​គេ អ្ហែង​ឆ្លាត​ហី ចេញទៅៗ​…​អញ​ក៏​លែង​ទៅផ្ទះ​អ្ហែង​ដែរ ម៉ា​អា​ឆ្កែ​!»​។​

​ជាមួយគ្នា​នោះ​ផងដែរ អ្នកភូមិ​ដទៃ ដែល​ពុំ​ដឹង​រក​ពាក្យ​អ្វី​និយាយ​ចេញ ក៏បាន​ត្រឹម​ហួសចិត្ត​ប៉ុណ្ណោះ ចំពោះ​ពូ​អួត​ខាង​ផឹក​គ្មាន​ពីរ​ម្នាក់នេះ​៕ ដោយ​៖ លឹម ហុង​

spot_img
×