Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​នៅ​ទឹកបរិសុទ្ធ​ជាង ៦០​កេះ ហួស​កាលបរិច្ឆេទ កំពុង​ដាក់​តាំង​លក់​នៅ​ដេប៉ូ​ចែកចាយ​ភេសជ្ជៈ​យីហោ តាំង ណាំ​ថាំង នៅ​ក្រុង​ដូន​កែវ​

spot_img

​តាកែវ ៖​នៅ​ក្នុង​ការចុះ​ត្រួតពិនិត្យ​ទំនិញ​ដាក់តាំង​លក់ នៅ​តាម​ផ្សារ​មួយចំនួន នៅមុន ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម មន្ត្រី​កាំកុងត្រូល​ខេត្តតាកែវ បាន​ត្រួតពិនិត្យ រកឃើញ​ទឹកបរិសុទ្ធ ម៉ាក EVA ចំនួន​៦០​កេស ចំណុះ 750Ml ស្មើនឹង ១៤៤០​ដប ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​រយៈពេល​ជាង​១​ខែ នៅ​ដេប៉ូ តាំង​ណាំ​ថាំង ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្នល់​បែក សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី ១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បានឲ្យដឹងថា បន្ទាប់​ពី​ត្រួតពិនិត្យ រកឃើញ​ទឹកបរិសុទ្ធ​ហួស​កាលបរិច្ឆេទ ប្រើប្រាស់ មន្ត្រី​របស់​លោក​បាន​ធ្វើ​ការ​រឹបអូស យក​ទៅ​បំផ្លាញចោល ហើយក៏​បាន​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​ដេប៉ូ ឈប់​លក់​ទំនិញ​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ឬ​ឧស្សាហ៍​ត្រួតពិនិត្យ​មុខ​ទំនិញ​របស់​ខ្លួន ឲ្យបាន​ញឹកញាប់ ដើម្បី​ងាយស្រួល​ធ្វើការ​ផ្លាស់ប្ដូរ​ទៅ​ក្រុមហ៊ុន​ដើម​វិញ​។

លោក ប្រធាន​សាខា​កាំកុងត្រូល បាន​បន្តទៀតថា ប្រសិនបើ​លើក​ក្រោយ​ខាង​មន្ត្រី​ជំនាញ​ចុះមក​ត្រួតពិនិត្យ​រកឃើញ នូវ​ទំនិញ​ដែល ហួស​កាលបរិច្ឆេទ នៅក្នុង​ដេប៉ូ​របស់​ខ្លួន​បន្តទៀត មន្ត្រី​ជំនាញ​និង​ធ្វើការ ចាត់ការ​បន្ត​ទៅ តាម​នីតិវិធី​ច្បាប់​។

នៅក្នុង​ឱកាស​នោះ​ដែរ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ ក៏​បាន​ធ្វើ​ការអំពាវនាវ​ដល់​អាជីវករ​លក់​មុខទំនិញ​គ្រប់​ប្រភេទ នៅ​គ្រប់​ផ្សារ​ទាំង​អស់ សូម​ធ្វើការ​លក់​មុខទំនិញ ណា​ដែល​ប្រកបដោយ​សុវត្ថិភាព និង​ត្រូវ​កំណត់​ឲ្យ​ច្បាស់ ថា​មុខ​ទំនិញ​របស់​ខ្លួន មិនទាន់​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ការចុះ​ត្រួតពិនិត្យ​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​គ្រប់​មុខ​ទំនិញ នៅ​ផ្សារ​អង្គតាសោម ដោយ​បាន​ធ្វើតេស្ត​បឋម ទៅ​លើសសៃ​គុយទាវ​បាញ់​កាញ់ មឹក សណ្ដែកបណ្តុះ​គ្រប់​ប្រភេទ ឈាមជ្រូក​ដោយ​ក្នុងនោះ​បាន​រកឃើញ​សា​ធារ​តុ​គីមី​សូ​ដ្យូ​ម​អ៊ីដ្រូសូ​ហ្វីត​នៅក្នុង​ស្ករត្នោត​ចំនួន ៣០ គីឡូក្រាម និង​បាន​ដកហូត​យក​ទៅ​កម្ទេចចោល​ផង​ដែល​៕ ​តាកែវ​

spot_img
×