Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​តែ​កក្រើក​ទៀតហើយ​! វង្ស ណ​យ ប្រកាស​វិល​ចូល​ប្រដាល់ និង​បើកឆាក​ដំបូង​ប៉ះ​ដៃគូ​ចាស់​ខ្លា​កំណាច កែវ រំ​ចង់ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ប្រិយមិត្ត​ទស្សនិកជន ជាពិសេស​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់ បាន​ស្គាល់​ច្បាស់​ហើយ កូន​នាគ​ឆ្លង កំពូល​កែង​ម​ជ្ជុ​រាជ អតីត​កីឡាករ វង្ស ណ​យ ដែល​បានប្រកាស​បញ្ចប់​អាជីវ​ភាព​ពី​ពិភពលោក​ប្រដាល់ អស់​រយៈពេល​ជិត​១​ឆ្នាំ​ហើយៗ ក៏បង្ក​ឲ្យ​មហាជន​មួយចំនួន​នាំគ្នា​រិះគន់​ផងដែរ ក្រោយ​លោក​ប្រកាស​លាឈប់​ដោយ​ពោល​ពាក្យ​ថា បាន​ត្រឹម​មានឈ្មោះ​ល្បី តែ​ចុងក្រោយ​គ្មាន​សល់​អ្វី​ជា​ដុំកំភួន​។​

​តែ​យ៉ាងណា កីឡាករ​ចិត្តធម៌​រូបនេះ ដែល​គេ​តែង​ឃើញ​លេចមុខ​ជួយ​ដល់​សង្គម តាមរយៈ​ទង្វើ​មនុស្សធម៌​ទៅដល់​ជនទីទ័លក្រ​ទៅតាម​លទ្ធភាព បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​លោក​បានប្រកាស​វិល​ចូល​ប្រដាល់​វិញ កាលពីពេល​ថ្មីៗ​នេះ ហើយ​អ្វីដែល​ពិសេស​នោះ គឺ​លោក​នឹងធ្វើ​ការប្រកួត​បើកឆាក​ជាមួយ​ដៃគូ​ចាស់ កែវ រំ​ចង់ តែម្តង​។​

​សូមបញ្ជាក់ថា កីឡាករ វង្ស ណ​យ ធ្លាប់បាន​ជួប​ប្រកួត​ជាមួយ​កំពូល​ជើង​ខ្លាំង កែវ រំ​ចង់ កាលពី ៦ ឆ្នាំ មុន​ក្នុងអំឡុង​ខែធ្នូ ឆ្នាំ​២០១៣ គឺថា​បានធ្វើ​ឲ្យ​រញ្ជួយ​កក្រើក​សង្វៀន​ប្រដាល់​ប៉ុស្តិ៍​បាយ័ន​តែម្តង ដោយពេល​នោះ វង្ស ណ​យ បាន​បែក​មុខ​យ៉ាងដំណំ តែ​បាន​យកឈ្នះ កែវ រំ​ចង់ ក្នុង​ទឹក​ទី​២ ដោយសារតែ កែវ រំ​ចង់ ត្រូវ​រង​កែង​វង្ស ណ​យ ៣ លើក​ផ្គួ​នៗ ហើយ​ចុងក្រោយ សន្លប់​ដួល​ត្រដាបត្រដួស​ត្រូវ​អាជ្ញាកណ្តាល​បញ្ឈប់​ការប្រកួត​តែម្តង​។​

​តែ​សម្រាប់​ការជួបគ្នា​លើក​ទី​៤​នេះ មិនដឹងថា​យ៉ាងណា​នោះទេ ខណៈ វង្ស ណ​យ បានធ្វើការ​បញ្ជាក់ប្រាប់​ថា លោក​សង្ឃឹម ៥០% ប៉ុណ្ណោះ ព្រោះ​ខាន​ឡើង​វ៉ៃ​ជិត​១​ឆ្នាំ​ហើយ​៕ ដោយ​៖ លឹម ហុង​


spot_img
×