Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ែន វិបុល ទទួល​អំណោយ​សប្បុរសធម៌ ពី​សភាពាណិជ្ជកម្ម​ខេត្តស្វាយរៀង​

spot_img

ស្វាយរៀង​៖ លោក ម៉ែន វិបុល អភិបាល​អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ បានទទួល​អំណោយ សប្បុរសធម៌​ពី​លោក​ឧកញ៉ា សុក រ៉ា​ដូ ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តស្វាយរៀង​។​

​លោក​ប្រធាន និង​សហការី បាន​ជួយឧបត្ថម្ភ​គ្រឿងឧបភោគ បរិភោគ​មួយចំនួន ដូចជា អង្ករ ៥​តោន មី​ខ្លាឃ្មុំ ៥០​កេស តង់​១០០​តង់ សាប៊ូ​លាងចាន ៤៣២​ដប និង​ថវិកា​ចំនួន ៤​លាន​រៀល ជូន​ដល់​រដ្ឋបាល​ខេត្តស្វាយរៀង សម្រាប់​ការងារ​មនុស្សធម៌ និង​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្នុង​ខេត្ត​។​

​នៅក្នុង​ឱកាស​នោះ​លោក​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត និង​សហការី ដែល​តែងតែ​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារ និង​ថវិកា​ជា​បន្តបន្ទាប់​ដល់​រដ្ឋបាល​ខេត្ត​។​
​លោក​ចាត់ទុកថា ទាំងនេះ​ជា​កាយវិការ​ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌​តាមរយៈ​រដ្ឋបាលខេត្ត​នាពេលនេះ ដើម្បី​ចែក​បន្ត​ជូន​ដល់​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត និង​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ក្នុង​បរិបថ​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​មូលដ្ឋាន​ខេត្តស្វាយរៀង​៕​ដោយ​៖​វ៉ៃ​កូ​

spot_img
×