Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង​នៅ​ចំណុច​អន្ទង់អាំង​ធំ​ផ្លូវជាតិ​លេខ ៤៨ ស្លាប់​ព្រូឡាន ឯ​តៃកុង​របួសធ្ងន់​

spot_img

​កោះកុង​៖​យោង​របាយការណ៍​រប​ស់​មន្ត្រីនគរបាល នៃ​អធិការដ្ឋាន​ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង បានឱ្យដឹងថា​៖ នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ១២​និង ០០​នាទី មាន​ករណី​គ្រោះ​យានយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង លើផ្លូវ​ជាតិ​លេខ ៤៨ ចន្លោះ​បង្គោល Km ៦០-៦១ នៅ​ចំណុច​ភ្នំ​អន្ទង់អាំង​ធំ ស្ថិតក្នុង​ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ។

រថយន្ត ១​គ្រឿង​ម៉ាក HYUNDAI ពណ៌ ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3E 1100 បើកបរ​ទិសដៅ​ដឹក​កញ្ចក់​ពី​ភ្នំពេញ មក​ខេត្តកោះកុង បាន​ក្រឡាប់​លើផ្លូវ​ថ្នល់​ដោយ​ខ្លួនឯង បណ្តាលអោយ​ស្លាប់​មនុស្ស​ចំនួន ១​នាក់ ប្រុស និង​រងរបួស​ធ្ងន់​ចំនួន ១​នាក់ ប្រុស ។ គ្រោះថ្នាក់​នេះ​ដោយ មូលហេតុ ប្រើប្រាស់​ល្បឿន​មិន​សមស្រប​ពេល ផ្លូវ​ចុះ​ចំណោត បត់បែន​ខ្លាំង បណ្តាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​ដូច្នេះ​។​

អ្នកបើកបរ​ឈ្មោះ ចាន់ តារា ភេទ ប្រុស​អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ (​របួសធ្ងន់​) ។ ព្រូឡាន​ឈ្មោះ ជិន សុវណ្ណ​ភា​រុន ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម (​ស្លាប់​) ។ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​សុខភាព​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ដើម្បី​ព្យាបាល​។ ចំណែកឯ​សព​ជនរងគ្រោះ រង់ចាំ​គ្រួសារ​សព​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។​
​ចំពោះ​រថយន្ត​មានការ​ខូចខាត​យ៉ាងដំណំ ៕
ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×