Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ ករណី​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ជា​អំពើ​ខុសច្បាប់​

spot_img

​កោះកុង​៖ អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ ចេញ​របាយការណ៍​ពី​ការជួញដូរ​ចែកចាយ​គ្រឿងញៀន​ជា​អំពើ​ខុសច្បាប់​។ ដោយបាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក អ៊ុន សុវណ្ណ​ធានី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត និង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក​វរសេនីយ៍ឯក យស់ ចាន់​វិចិត្រ អធិការនគរបាល​ក្រុង នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​២១ ផ្នែក​ប្រឆាំង​គ្រឿងញៀន កម្លាំង​ប៉ុស្តិ៍នគរបាល​ទាំង​៣ បាន​ចុះ​ល្បាត និង​ត្រួតពិនិត្យ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤៨ ស្ថិតក្នុង​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ស្រី​១​នាក់ ។​

​លោក​វរសេនីយ៍ឯក យស់ ចាន់​វិចិត្រ អធិការនគរបាល​ក្រុង​ក្រុង​ខេមរភូមិន្ទ រួមមាន ៖ ១.​ឈ្មោះ ឈន ស្រីមុំ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ខារ៉ាអូខេ ទីលំនៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ២.​ឈ្មោះ ដូង លី​ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ៣.​ឈ្មោះ ភួង ភិន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង​។

​វត្ថុ​តា​ដកហូត : ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សា​ធាតុ​ញៀន​១​កញ្ចប់​ធំ ១​កញ្ចប់​តូច​។ ទូរស័ព្ទដៃ​១​គ្រឿង ម៉ាក OPPO​។ ម៉ូតូ​១​គ្រឿង ម៉ាក​wave ពណ៌​ខ្មៅ ផ្លាកលេខ កោះកុង​១A-៦៧៣៨​។​

​ក្រោយ​ការសាកសួរ​នៅ​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១១​និង​០០​នាទី កម្លាំង​អធិការដ្ឋាន​បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ បន្ដធ្វើ​ការស្រាវជ្រាវ បាន​ចុះ​ធ្វើការ​ឆេ​ក​ឆេរ​ផ្ទះមួយ​កន្លែង ស្ថិតក្នុង​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ លី រ៉ា​ឌី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ។ វត្ថុតាង​ដកហូត​៖ ម្សៅ​ក្រាម​ស​ថ្លា​ចំនួន ៧​កញ្ចប់​ធំ កាំភ្លើង​សេ​កា​ចំនួន​១​ដើម និង គ្រាប់​២៤​គ្រាប់ ទូរស័ព្ទដៃ​១​គ្រឿង ម៉ាក​OPPO​។ ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​

​ក្រោយមកទៀត​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​យើង​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត ១.​ឈ្មោះ នួន អ៊ូ​ម៉ើ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ២.​ឈ្មោះ យៃ នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នេសាទ ទីលំនៅ​ភូមិ​៤ សង្កាត់​ដងទង់​។ ៣.​ឈ្មោះ ក សឹម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នេសាទ ទីលំនៅ​ភូមិ​៤ សង្កាត់​ដងទង់​។ វត្ថុតាង​ដកហូត​: ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​១​កញ្ចប់​តូច ម៉ូតូ​១​គ្រឿង ម៉ាក wave ពណ៌​ខ្មៅ ផ្លាកលេខ​កោះកុង ១A-២១២៩​។​
​ទូរស័ព្ទដៃ ៣​គ្រឿង (​ម៉ាក Realme១​គ្រឿង​, Tecno១​គ្រឿង iphone ១​គ្រឿង​) ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយចំនួន​

​ជនសង្ស័យ​ទាំង​៧​នាក់ រួម​នឹង​វត្ថុតាង កម្លាំង​យើង​បាន​បំពេញ​សំណុំរឿង បញ្ជូនទៅ​ការិយាល័យ​ជំនាញ ចាត់ការ​បន្តរ​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×