Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល ឲ្យ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ប្រយ័ត្ន ករណី​ដកយក​កូនសោ​ពលរដ្ឋ​

spot_img

​ភ្នំពេញ​៖ បញ្ហា​ជម្លោះ​ពាក្យសម្តី​រវាង​ពលរដ្ឋ​និង​មន្ត្រីនគរបាល​ចរាចរ​ណ៍​តែង​កើតមាន​ជារឿយៗ ដែល​ជួនកាល​បណ្តាលមកពី​ពលរដ្ឋ​ជិះ​ល្មើសច្បាប់​តែ​មិន​ទទួលកំហុស ហើយ​ជួនកាល​បណ្តាលមកពី​មន្ត្រីនគរបាល​ចរាចរ​ណ៍​មួយចំនួន​តូច​ធ្វើ​ការមិន​ស្គាល់​តួនាទី​របស់ខ្លួន​ច្បាស់ រហូតដល់​បង្ក​ជា​ករណី​ដកហូត​សោ​ម៉ូតូ ឬ​រថយន្ត​ទៅ​ទុកជា​ដើម​។

​ជាក់ស្តែង​ករណី​ដកហូត​សោរ​ម៉ូតូ​ទៅ​ទុក​នេះ ពលរដ្ឋ​ម្នាក់​បាន​ចោទ​ជា​សំណួរ​ទៅកាន់​លោក​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល​ថា «​លោកពូ​ឧ​ត្ត​ម​សេនីយ៍​ជាទីគោរព​! តើ​ជាការ​ខុសច្បាប់​ទេ នៅពេលដែល​នគរបាល​ចរាចរណ៍ ហៅ​ឈប់​ហើយ​ដកហូតយក​កូនសោ​ម៉ូតូ​របស់ខ្ញុំ​?»​។ ជាការ​ឆ្លើ​ត​តប​លោក​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បាន​បកស្រាយ​ថា «​បើ​គ្រាន់តែ​ជិះ​ល្មើស​និង​ភ្លើង​សញ្ញា ឬ​ស្លាក​សញ្ញា​ចរាចរណ៍ សមត្ថកិច្ច​មិនគួរ​ដកយក​កូនសោ​ម៉ូតូ​របស់​អ្នកបើកបរ​នោះទេ ព្រោះថា​គ្មាន​ប្បញ្ញត្តិ​ណាមួយ​ណែនាំ​ឲ្យ​ប្រើ​វិធាន​នេះឡើយ​។ ប៉ុន្តែ​បើ​អ្នកបើកបរ​ល្មើសច្បាប់​ចរាចរ​ណ៍ហើយ​បើក​រត់​។​ល​។ នោះ​សមត្ថកិច្ច​អាច​ប្រើ​វិធាន​នេះ​បាន​។ យោង​មាត្រា ៣៥៣ និយមន័យ​អំពើ​លួច​នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែងថា អំពើ​លួច គឺជា​អំពើ​ដកហូត​ដោយ​ទុច្ចរិត​នូវ​ទ្រព្យសម្បត្តិ ឬ​វត្ថុ​ផ្សេងទៀត​របស់​អ្នកដទៃ តាម​គ្រប់​មធ្យោបាយ​ក្នុង​គោលបំណង​យកមក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​។​

​ជា​ចុងក្រោយ​លោក​បាន​បញ្ជាក់ថា «​ដូចនេះ​មន្ត្រី​អនុវត្តន៍​ច្បាប់ ដែល​តែងតែ​ប្រើ​វិធាន ដកហូតយក​កូនសោ​ម៉ូតូ​របស់​អ្នកដទៃ ហើយ​មក​ដាក់​ក្នុង​ហោប៉ៅ​ខោ​របស់ខ្លួន ប្រយ័ត្ន​ល្មើស​និង​មាត្រា ៣៥៣ ខាងលើ​។ ហើយ​បើ​មានការ​ប្រវាយប្រតប់​គ្នា​ក្នុងការ​ដកហូតយក​កូ​ន​សោ​នេះ​ទៀត គឺ​សុំ​មើល​មាត្រា ៣៥៧ ស្តីពី​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​។​
​បំណងល្អ​ពី​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល អតីត​ជា​មន្ត្រីនគរបាល​ចរាច​រណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×