Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកទីមួយ អ្នកឧកញ៉ា គិត ម៉េង បង្ហាញ​អារម្មណ៍​ពិត​លើ​បណ្តាញ​សង្គម​

spot_img

​ភ្នំពេញ​៖ ក្រោយពី​ទើបបាន​បង្កើត​គណនី​ហ្វេ​ស​បុក​ផ្លូវការ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ អ្នកឧកញ៉ា គិត ម៉េង បាន​បង្ហោះ​សារ​យ៉ាង​មាន​អត្ថន័យ​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់លោក​លើ​បណ្តាញ​សង្គម បង្ក​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អ្នកលេង​បណ្តាញ​សង្គម និង​អ្នកជំនួញ​ជាច្រើន ដែល​កន្លងមក​លោ​កក​ម្រ​និង​បង្ហាញ​ពី​ជីវិត​ឯកជន​ផ្ទាល់ខ្លួន​ណាស់​។​

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ដែល​ទើបតែ​បង្កើត​ថ្មី​អ្នកឧកញ៉ា គិត ម៉េង បាន​បង្ហោះ​សារ​យ៉ាង​មាន​អត្ថន័យ​ទៅកាន់​ក្រុមគ្រួសារ​នា​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ​ថា «​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមគ្រួសារ​ដែលជា​ប្រភព​កម្លាំង និង​កម្លាំងចិត្ត​ដ៏​មុតមាំ​របស់ខ្ញុំ​»​។ ដូចដែល​យើង​ធ្លាប់​ដឹង​ស្រាប់​ហើយ​ថា អ្នកឧកញ៉ា គិត ម៉េង គឺជា​សេដ្ឋី​ជំនួញ​ជើងចាស់​មួយរូប ដែល​កម្រ​និង​បង្ហាញ​អារម្មណ៍ ឬ​ពាក្យពេចន៍ បង្ហោះ​លើ​បណ្ដាញ​សង្គម​ណាស់ ដែលជា​និច្ចកាល​លោក​តែង​ប្រើប្រាស់​ជីវិត​ឯកជន​ក្នុង​ភាព​ស្ងៀមស្ងាត់ ស្រាប់តែ​សុខៗ​លោក​បង្ហោះ​សារ​បង្ហាញ​អារម្មណ៍​បែបនេះ បាន​បង្ក​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន​ចាប់អារម្មណ៍​ចូល​ខំ​មិន​លោក​ភ្លាមៗ ជាពិសេស​អ្នក​ដែល​តែងតែ​តាមដាន​ព័ត៌មាន​របស់លោក​និង​ចង់ដឹង​ពី​គន្លឹះ​ជោគជ័យ​កន្លងមក​។
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងនេះទៅទៀត​នោះ គឺ​សារ​ដែល​លោក​បាន​បង្ហោះ​វា​ហាក់​បង្ហាញ​ពី​ចម្លើយ​ដែល​អ្នក​រាល់គ្នា​ចង់ដឹង​កន្លងមក​ថា​តើ ធ្វើ​ដូចម្តេច​ទើប​លោក​ឧកញ៉ា​ជោគជ័យ​? ចម្លើយ​គឺ​លោក​មាន​ឧ​ត្ត​ម​ភរិយា​ដ៏​ល្អ​ថ្លៃថ្លា ឬ​ក​ពារ​ថ្លៃថ្នូរ កូនៗ​ដែលជា​ប្រភព​កម្លាំងចិត្ត​ដ៏​មុតមាំ ជំរុញ​ឲ្យ​លោក​ជំនះ​រាល់​ឧបសគ្គ រហូត​ជោគជ័យ​ទាំង​ជីវិត​គូរ​និង​ការធ្វើ​ជំនួញ​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​អ្នកឧកញ៉ា គិត ម៉េង មាន​អាជីវកម្ម​ជំនួញ​នៅក្នុង​ដៃ​ជាច្រើន​ដូចជា សណ្ឋាគារ រី​ស៊​ត ជំនួញ​អចល​ទ្រព្យ ហិរញ្ញវត្ថុ វិស័យ​ព័ត៌មាន និង​ការកម្សាន្ត ពាណិជ្ជកម្ម វិស័យ​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា និង​វិស័យ​ដឹកជញ្ជូន​ជាដើម​៕ ដោយ​៖ កូ​លាប​ក្រហម​

spot_img
×