Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្រា​យ​ផ្លូវរ​ត់របស់​រថយន្តក្រុង​ដឹកជញ្ជូន​សាធារណៈ​របស់​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ៖ ជា​ការជួយ​សម្រួល​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ កាត់បន្ថយ​ការ​កក​ស្ទុះ​ចរាចរណ៍​ផង​ដែរ​នោះ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើតឲ្យមាន​រថយន្ត​ក្រុង​សាធារណៈ​។​

​ជាមួយគ្នានេះ សិស្ស និស្សិត ព្រះសង្ឃ ជន​ចាស់ជរា កម្មករ កម្មការិនី និង​កីឡាករ កីឡា​ការិនី ត្រូវបាន​អនុញ្ញាត​ឲ្យ​ជិះ​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

​តើ​លោក​អ្នក​ដឹងថា ផ្លូវ​រត់​របស់​រថយន្ត​ក្រុង​សាធារណៈ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ប៉ុន្មាន​ខ្សែ ឬ​រត់​កាត់​លើ​ផ្លូវ​ណា​ខ្លះ​? ផែនទី​តម្រាយ​ផ្លូវ​រត់ របស់​រថយន្តក្រុង​សាធារណៈ ដែល​កំពុង​ប្រតិបត្តិការ ក្នុង​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ជូន​ប្រិយមិត្ត​អ្នកអាន​បាន​ជ្រាប​។​
​ខ្សែរ​ត់ទី​១៖ ពី​ចំណង​គីឡូម៉ែត្រ​លេខ​៩ ដល់​ចំណត​បឹង​ឈូក (​ច្បារអំពៅ​) ចេញពី​ចំណត​គីឡូម៉ែត្រ​លេខ​៩ ដល់​ចំណត​បឹង​ឈូក ដោយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ រង្វង់​មូល​ស្តា​ត​ចាស់ មហាវិថី​ព្រះមុនីវង្ស ផ្សារ​ច្បារអំពៅ កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថានីយ៍​ចំណត​បឹង​ឈូក​។​
​ខ្សែរ​ត់ទី​២៖ ពី​ផ្សារ​អ៊ី​អន​២ ដល់​ក្រុង​តាខ្មៅ​ ចេញពី​ចំណត​រថយន្ត​ផ្សារ​អ៊ី​អន​២ តាម​ផ្លូវ​ឧកញ៉ា ម៉ុង ឬ​ទ្ធី ស្តុប​កាំកូ​ស៊ីធី អង់​តែ​ន​ទួលគោក ផ្លូវ​លេខ​៧០ រង្វង់​មូល​កួច​កាណុង ផ្លូវ​លេខ​៤៧ វត្តភ្នំ​មហាវិថី​ព្រះ​នរោត្តម ស្ពាន​អាកាស​ក្បាលថ្នល់ ផ្លូវជាតិ​លេខ​២ ដល់​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​

ខ្សែរ​ត់ទី​៣៖ ពី​សួនច្បារ​ឬ​ស្សី​កែវ ដល់ បុរី​សន្តិភាព​២

​ចេញពី​ចំណត​សួនច្បារ​ឬ​ស្សី​កែវ ផ្លូវជាតិ​លេខ​៥ រង្វង់​មូល​កួច​កាណុង ផ្លូវ​លេខ​៤៧ វត្តភ្នំ មហាវិថី​ព្រះ​នរោត្តម ផ្លូវ​លេខ​១៣០ ផ្សារ​ធំថ្មី មហាវិថី​កម្ពុជា​ក្រោម ស្ពាន​អាកាស​៧​មករា មហាវិថី​សហព័ន្ធរុស្ស៊ី រង្វង់​មូល​ចោមចៅ ផ្លូវជាតិ​លេខ​៣ ដល់​ចំណត​បុរី​សន្តិភាព​២​។​

​ខ្សែរ​ត់ទី​៤A៖ ពី​សួនច្បារ​ឬ​ស្សី​កែវ ដល់​បុរី​សន្តិភាព​២

​ចេញពី​ចំណត​សួនច្បារ​ឬ​ស្សី​កែវ ផ្លូវជាតិ​លេខ​៥ រង្វង់​មូល​កួច​កាណុង ផ្លូវ​លេខ​៤៧ វត្តភ្នំ មហាវិថី​ព្រះ​នរោត្តម ផ្លូវ​លេខ​១៣០ ផ្សារ​ធំថ្មី វិធី​ហ្សា​ល​ដឺ​ហ្គោល ស្ដុប​នាងគ​ង្ហី​ង ស្ដុប​អាងទឹក​អូឡាំងពិត វិថី​ព្រះ​មុន្នី​រ៉េត កាត់​មុខ​ផ្សារ​ដើម​គរ ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវវេង​ស្រេង ស្ដុប​អាងទឹ​កកាណាឌីយ៉ា ផ្សារ​ទួល​ពង្រ ដល់​ចំណត​បុរី​សន្តិភាព​២​។​

ខ្សែរ​ត់ទី​៤B៖ ពី​សួនច្បារ​ឬ​ស្សី​កែវ ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​

​ចេញពី​ចំណត​សួនច្បារ​ឬ​ស្សី​កែវ ផ្លូវជាតិ​លេខ​៥ រង្វង់​មូល​កួច​កាណុង ផ្លូវ​លេខ​៤៧ វត្តភ្នំ មហាវិថី​ព្រះ​នរោត្តម ផ្លូវ​លេខ​១៣០ ផ្សារ​ធំថ្មី វិថី​ហ្សា​ល​ដឺ​ហ្គោល ស្តុប​នាងគ​ង្ហី​ង ស្តុប​អាងទឹក​អូ​ឡាំង​ពិ​ក វិថី​ព្រះ​មុន្នី​រ៉េត កាត់​មុខ​ផ្សារ​ដើម​គរ ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវវេង​ស្រេង រង្វង់​មូល​ចោមចៅ ផ្លូវជាតិ​លេខ​៤ ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។​

ខ្សែរ​ត់ទី​៥៖ ពី​ផ្សារ​អ៊ី​អន​២ ដល់​ផ្សារ​អ៊ី​អន​១

​ចេញពី​ចំណត​ផ្សារ​អ៊ី​អន​២ តាម​ផ្លូវ​លេខ​១០០៣ បត់​ឆ្វេង​តាម​ផ្លូវ​លេខ​១៩៦៦ ឆ្ពោះ​ទៅ​ផ្លូវ​លេខ​៥៩៨ ផ្លូវ​លេខ​៣៣៧ បត់​ស្ដាំ​តាម​ផ្លូវ​លេខ​៥៦៦ សាលាបឋមសិក្សា​ទួលគោក វិថី​គីម​អ៊ី​ល​ស៊ុង កាត់​ក្រោម​ស្ពាន​អាកាស​៧​មករា មហាវិថី​ម៉ៅ​សេទុង ស្ដុប​បូកគោ ស្ដុប​ជលផល វិថី​សុធារស ដល់​ចំណត​ផ្សារ​អ៊ី​អន​១​។​

​ខ្សែរ​ត់ទី​៦៖ ផ្សារ​រុងរឿង (​ជ្រាយ​ចង្វារ​) ដល់ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា (​ពោធិ៍​សែន​ជ័យ​)

​ចេញពី​ចំណត​ផ្សារ​បុរី​រុងរឿង ផ្លូវជាតិ​លេខ​៦ ស្ពាន​ជ្រោយចង្វារ រង្វង់​មូល​កួច​កាណុង ផ្លូវ​លេខ​៧០ អង់​តែ​ន​ទួលគោក ស្ដុប​កាំកូ​ស៊ីធី ផ្លូវ​ឧកញ៉ា ម៉ុង ឬ​ទ្ធី ផ្លូវ​សម្ដេច ជា ស៊ីម បត់​ឆ្វេង​តាម​ផ្លូវ​ឧកញ៉ា ទ្រី ហេង ដល់​មហាវិថី​សហព័ន្ធរុស្ស៊ី បត់​ឆ្វេង ឆ្ពោះទៅ​ដល់​ចំណត​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា​។​

ខ្សែរ​ត់ទី​៧A៖ ពី​គីឡូម៉ែត្រ​លេខ​៩ ដល់​ផ្សារ​អ៊ី​អន​១​ចេញពី​ចំណត​គីឡូម៉ែត្រ​លេខ​៩ ផ្លូវជាតិ​លេខ​៥ ផ្លូវ​លេខ​៥៩៨ ស្ពាន​អាកាស​៧​មករា ផ្លូវ​លេខ​២៧១ បត់​តាម​វិថី​ទេព​ផន ផ្សារ​ដេប៉ូ កាត់​ស្ដុប​នាងគ​ង្ហី​ង ផ្សារ​អូរ​ឬ​ស្សី បត់​ស្ដាំ​តាម​មហាវិថី​ព្រះមុនីវង្ស បត់​ឆ្វេង​តាម​មហាវិថី​ព្រះសីហនុ មហាវិថី​ព្រះ​នរោត្តម បត់​ឆ្វេង​តាម​វិថី​ឧកញ៉ា​ជ្រុន​យូ​ហាក់ វិថី​ព្រះ​សុធា​រស ដល់​ចំណត​ផ្សារ​អ៊ី​អន​១​។​

ខ្សែរ​ត់ទី​៧B៖ ពី​គីឡូម៉ែត្រ​លេខ​៩ ដល់​ផ្សារ​ច្បារអំពៅ​ចេញពី​ចំណត​គីឡូម៉ែត្រ​លេខ​៩ ផ្លូវជាតិ​លេខ​៥ ផ្លូវ​លេខ​៥៩៨ ស្ពាន​អាកាស​៧​មករា ផ្លូវ​លេខ​២៧១ កាត់​ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវ​លេខ​២៧១ ស្ដុប​ក្បាល់ថ្នល់ ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស ដល់​ចំណត​ច្បារអំពៅ​។​
​ខ្សែរ​ត់ទី​៨៖ ពី​គីឡូម៉ែត្រ​លេខ​៩ ដល់​ផ្សារ​បុរី​រុងរឿង​ចេញពី​ចំណត​គីឡូម៉ែត្រ​លេខ​៩ ផ្លូវជាតិ​លេខ​៥ កាត់​ស្ពាន​ព្រែក​ព្នៅ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ផ្លូវជាតិ​លេខ​៦ ដល់​ចំណត​ផ្សារ​បុរី​រុងរឿង​។​ខ្សែរ​ត់ទី​៩៖ ពី​បុរី​សន្តិភាព​២ ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ចេញ​ពី​ចំណត​បុរី​សន្តិភាព​២ ផ្លូវជាតិ​លេខ​៣ សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ ផ្លូវ​ប្រទះ​ឡាង តំបន់​សេដ្ឋកិច្ច ពិសេស​ភ្នំពេញ ត្រឡប់​មក​បុរី​សន្តិភាព​២​វិញ​៕​ ដោយ​៖​កូឡាប​

spot_img
×