Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​ម្នាក់​បើករថយន្ត​ពាក់​ផ្លាកលេខ​និង​ឡូហ្គោ​ប៉ូលិស ជ្រុល​ទៅបុក​នឹង​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទិច​ពី​ខាងមុខ​ស្ទើរ​ទាំងស្រុង​

spot_img

ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅបុក​នឹង​បង្គោល​ដាក់​ប្រអប់​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​ផ្នែ​ង​ខាងមុខ​រថយន្ត​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ចំណែក​ម្ចាស់​រថយន្ត​វិញ​រងរបួស​ស្រាល​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១ និង​០០​នាទី​យប់​ឈានចូល​ថ្ងៃអាទិត្យ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ ស្តិ​ត​នៅតាម​បណ្តោយ​ផ្លូវ ៣៦៩ សង្កាត់​ច្បា​អំពៅ​ទី​១ ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក វី​ហ្គោ ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ផ្លាកលេខ នគ​បាល 2-8988 បើកបរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន មក​ជិត​ដល់​ចំណុចកើតហេតុ ស្រាប់តែ​ងោក​មួយភាំង ងើប​មក​ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​នឹង​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​ផ្ទៃ​ខាងមុខ​ទាំងស្រុង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការគ្នា​ជាមួយនឹង​ជំនាញ ទំនាក់ទំនង​ទៅខាង​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត ទៅ​រក្សាទុក​នៅ​ស្នងការ​ក្រុង រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ដោយសារតែ​ប៉ះពាល់​និង​ទ្រព្យសម្បត្តិ​រដ្ឋ​៕​ដោយ​៖ សា មេ​ត​


spot_img
×