Monday, December 6, 2021

រថយន្ត​LexusRX300 បួង​ចង្កូត​ជ្រុល​ទៅបុក​គូទ​រថយន្ត​ស៊េ​ទំនើប Mercedez G63 បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​

ភ្នំពេញ​៖ រថយន្ត​សេរី​ទំនើប​ម៉ាក Lexus RX 300 បើកប​ក្នុង​ល្បឿន​លឿន បម្រុង​បត់​ឆ្វេង​បួង​ចង្កូត​មិន​ផុត ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​មួយគ្រឿង​ទៀត ចត​ចោល​នៅ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង ចំណែកឯ​តៃកុង​រថយន្ត​មិនមាន​រងរបួស​នោះទេ រង​កា​ខូចខាត​តែ​រថយន្ត​។

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១១ និង​០០​នាទី​យ​ប​ឈានចូល​ថ្ងៃអាទិត្យ​ទី​២៥​ខែតុលា ឆ្នាំ​២០២០ ស្តិ​ត​នៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត Lexus RX 300 ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ផ្លាកលេខ កម្ពុជា V V 5499 ធ្វើដំណើ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន បម្រុង និង​បទ​ឆ្វេង​បួង​ចង្កូត​មិន​ផុត​ជ្រុល​ទៅបុក​ពីក្រោយ រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ទៀត ដែល​ចត​នៅ​ចិញ្ចើមផ្លូវ ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2BD 5678 ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ឡើងលើ រង​កា​ររ​ខូចខាត​ស្ទើរ​ទាំងស្រុង ចំណែក​ម្ចាស់​រថយន្ត​មិនមាន​រងរបួស​នោះទេ រង​ការខូចខាត​តែ​រថយន្ត​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​គ្នា ជាមួយនឹង​ជំនាញ​ទំនាក់ទំនង​ទៅខាង​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ យក​រថយន្ត​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​ស្នងការ​ក្រុង រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ដោយ​៖​សា មេ​ត​