Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេវា​ផ្គត់ផ្គង់ “​ជ្រុញ​” តែ 1-0-2 ប៉ុន្តែ​…

spot_img

ទោះ​យ៉ាងណា​ក៏​មិន​អាច​មិន “​សរសើរ​” គំនិត​កែច្នៃ​របស់​បុរស​រូប​នេះ ប៉ុន្តែ​ប្រសិន​មានឱកាស​អាច​ទទួលយក​សេវាកម្ម​របស់​គាត់​បាន គប្បី​រិះគិត​ឲ្យ​ច្បាស់ ព្រោះ​វា​ជា​… “​កាំបិត​មុខ​២” ណា៎​។​

​សេវា​ចម្លែក​របស់​គាត់​គឺជ្រុញធ្វើ​ពី​កញ្ចក់ ដោយ​មាន​ផ្តល់​បន្ថែម​សេវា​បោះពុម្ព​ឈ្មោះ​ប្រពន្ធ និង​រូបថត​របស់​គាត់​ជាប់​នឹង​…​ជ្រុញ​។​

​តាម​គាត់​នោះ នេះ​គឺ​ដើម្បី​សម្រាប់​អ្នក “​ស្រឡាញ់​ប្រពន្ធ​”… បាត់​មុខ​មិនបាន​!​។​

​ជាក់ស្តែង​គាត់​បាន​ផ្តិត​ជាប់​រូប​ភរិយា​ខ្លួន​លើ​ជ្រុញ ហើយ​គាត់​ចិញ្ច្រាំៗ​ៗ​… ខណៈ​ពេល​ប្រពន្ធ​របស់​គាត់​សើច​រីករាយ​។​

…​ប៉ុន្តែ​ប្រការ​ដែល​គាត់​នឹកស្មាន​ពុំ​ដល់​នោះ គ្រាន់តែ​ពពាយនាយ​លក់​ភ្លាម​ក៏​មាន​អ្នក​កុម្ម៉ង់​ទិញ ប៉ុន្តែ​ពុំ​មែន​ដោយសារ​…​ស្រឡាញ់​បាត់​មុខ​ពុំបាន​នោះទេ​។ អតិថិជន​រូបនោះ​សរសេរថា ៖ តាំង​ពី​រៀបការ​មក ប្រពន្ធ​ខ្ញុំ​តែង​ស្តីបន្ទោស រអ៊ូរទាំ​បែបនេះ ពេល​ខឹង​ម្តងៗ យើង​យក​វា​មក​ចិញ្ច្រាំៗ​ៗ​។​

​អតិថិជន​ម្នាក់ទៀត​សរសេរថា ៖ ម្យ៉ាង​ដែរ ប៉ុន្តែ​ពុំ​ដឹងថា វា​អាច​ជួយ​បង្កើន​ក្តីស្រឡាញ់ ឬ​ក៏​នាំ​ភ្លើង​ចូល​ដុត​… ផ្ទះ​!?​។​

​បុរស​ខ្លាច​ប្រពន្ធ​ម្នាក់​សរសេរ គាត់​នឹកឃើញ​ទង្វើ​បែប​នេះ ប្រហែល​កំប្លែង​លេង​ទេ​មើលទៅ ឬ​ក៏​ទិញ​វា​យក​មក​ព្យួរ​លំអរ​ចង្ក្រាន​បាយ​ប៉ុណ្ណោះ ព្រោះថា បើ​ហ៊ាន​…”​កាប់​” ប្រាកដ​ជា​រង​ទណ្ឌកម្ម​តបត​ជាក់​ជាពុំខាន​។ វា​មិន​ដែល​! មិន​ដែល​អាណា​យកមុខ​ប្រពន្ធ​ទៅ​ប្រៀប​ប្រដូច​… ជ្រុញ​នោះ​!

​តាម​អស់លោកអ្នក​វិញ តើ​គំនិត​១​នេះ​យ៉ាងម៉េច​ដែរ​!?

spot_img
×