Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលខេត្តតាកែវ ស្នើរសុំអោយស្នងការនគរបាលខេត្តអានយ៉ាង បង្កើនកិច្ចសហការគ្នាអោយកាន់តែខ្លាំង ដើម្បីទប់ស្កាត់បទល្មើសនៅព្រំដែន

spot_img

តាកែវ៖ឆ្លងកាត់និងជំនួបការងារបង្ការនិងទប់ស្កាត់បទល្មើសដែលកើតមានឡើងនៅតាមបន្ទាប់ព្រំដែនកម្ពុជាវៀតណាម តាកែវ អានយ៉ាង ស្នងការនគរបាលខេត្តតាកែវឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង បានស្នើសុំអោយ លោក ប៊ូយ ប៊ែទឺ
ស្នងការនគរបាលខេត្តអានយ៉ាងបន្តកិច្ចសហប្រតិបត្តិការអោយកាន់តែខ្លាំងខ្លា រួមគ្នាទប់ស្កាត់បទល្មើសសេដ្ឋកិច្ច និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសការជួយញដូរគ្រឿងញៀនខុសច្បាប់ប្រភេទកញ្ឆា នៅតាមបន្ទាត់ព្រំដែនរវាងខេត្តទាំងពីរ ។

ការស្នើសុំនេះគឺបានកើតឡើងនៅពេលដែលប្រតិភូរនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានធ្វើដំណើរទស្សនកិច្ចនៅខេត្តអានយ៉ាង ក្នុងឱកាសដែលឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង អញ្ជើញជួបនិងជូនពរឆ្នាំថ្មីប្រពៃណីជាតិ វៀតណាម នៅស្នងការដ្ឋានខេត្តអានយ៉ាង កាលពីថ្ងៃទី ១១ កុម្ភៈ ២០១៨ ។

លោកស្នងការនគរបាលខេត្តាកែវ បានបន្តថា បច្ចុប្បន្ននេះបទល្មើសជាច្រើនដែលកើតមានឡើងនៅតាមបន្ទាត់ព្រំដែន គឺសមត្ថកិច្ចយើងរួមជាមួយនិង សមត្ថកិច្ចខេត្តអានយ៉ាង បានសហការគ្នាធ្វើការបង្ក្រាបបានជាច្រើនករណីមកហើយ ដូច្នេះដើម្បីធានានិងរក្សាអោយបានសុវត្តិភាពសន្តិសុខសណ្តាប់ធ្នាប់រវាងស្រុកនៅជាប់ព្រំដែនខេត្តតាកែវ និងខេត្តអានយ៉ាង យើងត្រូវតែធ្វើការផ្លាស់ប្តូរក៏ដូចជាការផ្តល់នៅពត័មានអោយគ្នាទៅវិញទៅមក អោយបានរហ័សនិងទាន់ពេលវេលាចំពោះមុខសញ្ញា ឆ្លងដែនខុសច្បាប់ រួមមានមាន មុខសញ្ញាភេរវកម្ម មុខសញ្ញាព្រហ្មទ័ណ្ឌ មុខសញ្ញាជួញដូរមនុស្ស សេដ្ឋកិច្ច និងមុខសញ្ញាផ្សេងៗទៀត ។

ជាកិច្ចឆ្លើយតបលោក ប៊ូយ ប៊ែទឺ ស្នងការនគរបាលខេត្តអានយ៉ាង បានឯកភាពបន្តរក្សាសាម្គីភាព មិត្តភាព នូវកិច្ចសហប្រតិ​បតិ្តការនេះអោយកាន់តែមានចំណងមិត្តភាពកាន់តែរឹងមាំថែមទៀត ហើយលោកនិងខិតខំបន្តសហការក្នុងការបង្ក្រាប​បទល្មើសសេដ្ឋកិច្ច និងបទល្មើសផ្សេងៗទៀត នៅតាមព្រំដែននៃខេត្តទាំងពីរ ខេត្តតាកែវ ខេត្តអានយ៉ាងដោយឈរលើគោលការណ៏ច្បាប់នៃប្រទេសទាំងពីរ៕ តាកែវ

 

spot_img
×