Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុក​អត់​? ចែ​ដា ដៀល​អ្នកលេង TikTok ថា​ល្ងង់​ឡេ​ឡឺ​គ្រាន់តែ​ខ្លួន​និយាយថា​លក់​ក្តាម​មួយថ្ងៃ​ជាង​១០០​តោន ក៏​ជឿ​រដែរ​(វីដេអូ)

spot_img

​ភ្នំពេញ​៖ ចែ​ដា ម្ចាស់​ប្រេន DW ក្រោយពី​ចេញលក់​ក្តាម​ជ្រក់​មួយរយៈ​មកនេះ ឃើញថា​មាន​ជម្លោះ​ពាក្យសម្តី​ជាមួយ​អ្នកលេង​បណ្តាញ​សង្គម​មិនដែល​ដាច់ អស់ពី​រឿង​មួយ​ចូល​រឿង​មួយ​តែម្តង​។ ជាក់ស្តែង​រឿង​ប្រើពាក្យ​គ្រោតគ្រាត​ឱ្យ​អ្នកទិញ​ធ្វើ​ច្រាស​ខ្លួនឯង​មិនទាន់​ចប់​ផង ឥលូវ​ចូលដល់​រឿង​ដៀល​អ្នកលេង TikTok ថា​ល្ងង់​ទៀត ដោយសា​ឆាប់​ជឿរ​ពេក គ្រាន់តែ​ខ្លួន​និយាយ​កុហកថា មួយថ្ងៃ​លក់​ក្តាម​អស់​ជាង​១៣០​តោន​ក៏​ជឿ​រដែរ​។​

​តាមរយៈ​វីដេអូ​មួយ​ដែល​ត្រូវបាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម TikTok កាលពី​ថ្ងៃទី​២៤​តុលា​ម្សិលមិញ ដោយ​គណនី​ផ្ទាល់​របស់​ម្ចាស់​ប្រេន DW បាន​រៀបរាប់ថា «​សម្តី​ដែល​ខ្លួន​បាន​និយាយ​នៅក្នុង clip វីដេអូ​មុន​ដែលថា ក្នុង​មួយថ្ងៃ​ខ្លួន​លក់​ក្តាម​ជ្រក់​អស់​ជាង​១៣០​តោន គឺជា​ការនិយាយ​លេង​ក្នុង​បណ្តាញ​សង្គម TikTok ប៉ុ​ន្នោះ​។ នាង​បន្តថា អូន​ឯង​គួរតែ​យក​ខួរក្បាល​មក​គិត​ណា​អូន​ណា​…..​អូ គេ​និយាយថា​លក់បាន​រាប់សិប​ម៉ឺន​តោន​អូន​ឯង​ជឿ​គេ​ដែរ​? ឡេ​ឡឺ​ម៉េច​អ​ញ្ចេះ បើ​លក់បាន​រាប់​តោន​អីចឹង នៅក្នុង​សមុទ្រ​លែងមាន​ក្តាម​ហើយ បើ​អូន​ឯង​ជឿ​មានតែ​អូន​ឯង​ល្ងង់​»​។​

​ក្រោយពី​ការ​បង្ហោះ​ភ្លាម​ក៏មាន​អ្នកលេង TikTok ជាច្រើន​បាន​ចូលមក​ខ​មិន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​សម្តី​អសុរោះ គ្មាន​សីលធម៌ របស់​ម្ចាស់​ប្រេន DW ដោយ​អ្នកខ្លះ​ខ​មិន​ថា «​ចែ​លក់ដូរ សម្តី​ចឹ​ង​មាន​អ្នកណា​គេ​គាំទ្រ​ចែ បើ​ធ្លាក់​ភ្ញៀវ​កុំ​ឆ្ងល់ ដោយ​បំណងល្អ​»​។ អ្នកខ្លះ​ថា
«​យើង​ជា​អ្នកលក់​គួរណា​តែ​ចិត្ត​ឱ្យ​ត្រជាក់​ជាង​និង មិនមែន​មក​ដៅៗ​ចឹ​ង​ទេ យើង​មានបាន​រាល់ថ្ងៃ ក៏​ដោយសារតែ​អ្នកទិញ​ដែរ​»​។ «​ខួរក្បាល​ចែ​និង កំពុងស្ថិត​ក្នុងការ​តាមដាន​របស់​ពេទ្យ ហើយ​បន្តិចទៀត​អាច​និង​មាន​ហានិភ័យ​» និយាយ​ខ្លួនឯង​ឡេ​ឡឺ​ខ្លួនឯង​និង​ហើយ​»​។ ហើយ​ក៏មាន​អ្នកខ្លះ​មតិ​ខ្លះ​ខ​មិន​ដោយ​ហួសចិត្ត​ថា មិន​រក​វិធី​ដោះស្រាយ​ជាមួយ​អតិថិជន​ទេ បែរជា រក​វី​ធី​តឹងសរសៃក​ជាមួយ​អតិថិជន​វិញ​»៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×