ឆ្នាំជូត
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកប្រកបកិច្ចការងារដែលសំខាន់និងពិសេសអាចមានរឿងរាវល្អៗឱ្យសប្បាយចិត្តទៀតផង។ ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ពីព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅ។
ជំនួញ ៖ មានការលូតលាស់ទៅមុខគួរសមហើយការរកផលកម្រៃទៀតសោតគ្រាន់បានគ្រាន់កក់ក្តៅ។
ស្នេហា ៖ ប្រុសស្រីបើមានរៀបអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើទោះបីលោកអ្នកពឹងពាក់អ្នកដទៃក្នុងការធ្វើអ្វីមួយឃើញថាតែងឆ្លើយតបជាផលគ្រាន់សម្រេចជោគជ័យមកវិញផង។
ជំនួញ ៖ ទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជនហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់ស្រួលខ្លួនទៅរួច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានការប្រឆាំងនិងប្រចែប្រច័ណ្ឌច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីចូរប្រយ័ត្នការជួបសញ្ញាភ្លើងក្រហមពីព្រោះថាមិនងាយដោះស្រាយចេញឡើយ។សម្រាប់ការជជែកការងារមិនងាយត្រូវរ៉ូវគ្នាទេហេតុនេះត្រូវអត់ធ្មត់ទើបប្រសើរ។
ជំនួញ ៖ ទោះជួញទីជិតឆ្ងាយមិនថាផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាសក្តីមិនសូវសមដូចប្រកបទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ការធ្វើដំណើរក្នុងពេលព្រឹកពុំមានអ្វីជាឧបសគ្គទេតែពេលថ្ងៃបន្តិចឱ្យប្រយ័ត្នឧប្បត្តិហេតុយាយី។
ស្នេហា ៖ កំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើទោះបីដួងរាសីល្អប្រសើរក្តី ប៉ុន្តែយ៉ាងណាបើចង់សម្រេចចិត្តអ្វីមួយគប្បីគិតឱ្យបានគ្រប់ជ្រុងជ្រោយបន្តិចទើបទទួលផ្លែផ្កានៅពេលក្រោយវិញដូចជាទីគាប់ចិត្តទៅរួច។
ជំនួញ ៖ ជួបភាពប្រទាំងប្រទើសច្រើនហើយពិសេសឱ្យប្រយ័ត្នមានជម្លោះវិវាទដោយសារការប្រើពាក្យឌឺដងឬការបង្កបញ្ហាចំពោះគ្នាណាមួយឡើង។
ស្នេហា ៖ កំលោះក្រមុំមានការថយក្រោយច្រើនជាងការជឿនលឿនទៅមុខដូច្នេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការប្រេះស្រាំ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះឃើញថាការប្រកបការងារមានការចម្រើនលូតលាស់សន្សឹមៗទៅមុខហើយធ្វើអ្វីក៏មានភាពសុខដុមគួរសម។
ជំនួញ ៖ ពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
ស្នេហា ៖ កំលោះក្រមុំវិញមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាប្រពៃ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់អាចកើតឡើងហួសពីការគិតទៅទៀត។
ជំនួញ ៖ ការរកផលកម្រៃទោះមានភាពជឿនលឿនទៅមុខក្តីតែក៏មានភាពប្រទាំងប្រទើសមិនស្ទើរដែរ។ក្រៅពីនេះដំណើរចេញក្រៅផ្ទះឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។
ស្នេហា ៖ កំលោះក្រមុំមានការប្រឆាំងនិងបង្កទំនាស់គ្នាច្រើនម្ល៉ោះហើយត្រូវចេះសម្របសម្រួលគ្នាខ្លះទើបប្រសើរ៕
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកងាយជួបគ្រោះមិនល្អយាយីផងដែរ ម្ល៉ោះហើយទោះធ្វើអ្វីមិនអាចធ្វេសប្រហែសបានឡើយដើម្បីចៀសវាងដូចពាក្យចាស់ថា”លិចទូកកណ្តាលទន្លេ”។ទាំងស្ត្រីបុរសក្នុងពេលនេះត្រូវតាំងចិត្តបំពេញកិច្ចការងារបើពុំនោះទេនឹងជួបស្ថានភាពលំបាកជាក់ជាពុំខាន។
ជំនួញ ៖ ជួបការលំបាកក្នុងការរកផលចំណូលឯការចាយវាយខ្ពស់កំពុងឈានមកដល់ទៀតហើយ។
ស្នេហា ៖ ប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារយីអ៊ុនរបស់លោកអ្នកឡើងខ្ពស់ ម្ល៉ោះហើយទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយគឺតែងអាចទទួលជោគជ័យតាមសមប្រកបជានិច្ច។លោកអ្នកអាចប្រកបកិច្ចការអ្វីពេញដៃពេញជើងនិងមានតែក្រុមមនុស្សអាណិតស្រឡាញ់។
ជំនួញ ៖ មិនថាផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីកំពុងជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ទោះបីយ៉ាងណាការរស់នៅតែងមានរឿងរាវនិងដំណឹងមិនល្អឈានចូលមកច្រើនផង។
ជំនួញ ៖ ទោះការជួញទីជិតឆ្ងាយលាភប្រាក់កាសពុំមានសម្បូរទេដូច្នេះទាល់តែលោកអ្នកខិតខំខ្លាំងទើបរកប្រាក់ចំណូលគ្រប់គ្រាន់ចិញ្ចឹមឆ្នាំងបាយរស់ស្រួលខ្លួន ។
ស្នេហា ៖ កំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាមិនតិចសោះឡើយ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមិនឆ្លើយតបផ្លែផ្កាដូចគាប់បំណងទេពិសេសធ្វើច្រើនបែរជាខុសច្រើនថែមទៀត។
ជំនួញ ៖ ជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិចហើយពិសេសលោកអ្នកអាចជួបក្រុមមនុស្សបង្កបញ្ហាណាមួយផងដូចនេះចូរចេះធ្វើចិត្តឱ្យត្រជាក់មិនអាចប្រើកំហឹងទល់កំហល់បានឡើយប្រយ័ត្នរឿងតូចក្លាយជារឿងធំ។ការធ្វើដំណើរឆ្ងាយជិតត្រូវរក្សាភាពស្ងប់ស្ងៀមហើយមិនត្រូវចេះដឹងឮរឿងអ្នកដទៃច្រើនពេកឡើយប្រយ័ត្នឥតការអ្វីសោះនាំបញ្ហាដាក់ខ្លួន។
ស្នេហា ៖ កំលោះក្រមុំបើសិនមានជម្លោះវិវាទហើយមិនគិតគូរដោះស្រាយឱ្យទាន់ពេលប្រយ័ត្នឈានដល់ផ្លូវបំបែក៕
ឆ្នាំច
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅមិនទាន់ល្អនៅឡើយទេ ដូចនេះបើទោះបីធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
ជំនួញ ៖ ការជួញដូរនៅថ្ងៃនេះដែរមានការរកាំចិត្តច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់ដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានការចាប់កំហុសព្រោះតែភាពចង់ឈ្នះគ្នាដូចនេះត្រូវកាត់បន្ថយជម្លោះវិវាទទើបគ្មានបញ្ហាចោទឡើង៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកត្រឡប់មកជាល្អប្រសើរឡើងវិញដូចនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារឬចរចាបញ្ហាអ្វីមួយពីព្រោះថាផ្លែផ្កាល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។
ជំនួញ ៖ ចូរប្រយ័ត្នអារម្មណ៍មួម៉ៅក្តៅក្រហាយមកដឹកមុខក្រោយនាំកើតជារឿងតូចរឿងធំណាមួយគេចោមរោមសម្អប់បង្កជះឥទ្ធិពលអាក្រក់នាពេលក្រោយ។
ស្នេហា ៖ គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួន៕