Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គល​អ្នកសារព័ត៌មាន រហសនាម «​ស្អែក​ស្លាប់ ស្អែក​ស្លាប់​» ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន តាម​ដីកា បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​សាលាដំបូង​ខេត្តកណ្ដាល​

spot_img

​កណ្តាល​៖​នគរបាល​ស្រុក​ពញាឮ ខេត្តកណ្តាល នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ បាន​ចាប់ខ្លួន​ឈ្មោះ ប៉ូ ចាន់នី ជា​អ្នកសារព័ត៌មាន «​សាន្ត ព្រំ ព័ត៌មាន​» និង មាន​រហសនាម «​ស្អែក​ស្លាប់​ស្អែក​ស្លាប់​» នៅ​ចំណុច​ភូមិ​តា​ជ័យ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក អាត ច័ន្ទ​ដា​រា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប តាម​ដីកា បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​សាលាដំបូង​ខេត្តកណ្ដាល នៅ​ថ្ងៃទី​២៥ ខែ តុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​៤០​នាទី​នៅ​ចំណុច​ភូមិ តា​ជៃ ឃុំ ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្ដ​កណ្ដាល កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​ជ្រៃ​លាស់ បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ​ប៉ូ ចាន់នី ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ សារព័ត៌មាន មាន​ទីលំនៅ​ភូមិ ព្រែក​ក្តាម ឃុំ កោះ​ចិន​ស្រុក​ពញាឮ ខេត្ដ​កណ្ដាល ពីបទ​៖ គំរាមកំហែង បរិហារកេរ្តិ៍​ជា​សាធារណៈ ជេរប្រមាថ​ជា​សាធារណៈ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សម្លៀកបំពាក់​ជាអាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ កើតហេតុ​កាលពី​ថ្ងៃទី​៥ ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅលើ​បណ្តាញ​ហ្វេ​ក​បុក​ឈ្មោះ ស្អែក​ស្លាប់ ស្អែក​ស្លាប់ តាម ដីកា​លេខ ៤៩១​ដ ក ប ច ខ ចុះ​ថ្ងៃទី​៧​ខែកក្កដា ឆ្នាំ​២០២០ របស់លោក អាត ច​ន្ទ័​ដា​រា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង ខេត្តកណ្ដាល តាម​មាត្រា​២៣១ , មាត្រា​៣០៥ , មាត្រា​៣០៧ , មាត្រា​៤៩៤ , មាត្រា​៤៩៥ និង មាត្រា​៦១២ នៃ​ក្រមព្រហ្មទណ្ឌ ។​

​ករណីនេះ​បាន​បញ្ជូនមក​អធិការដ្ឋាន​នគរ​ស្រុក​ពញាឮ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

​សមត្ថកិច្ច​ចាប់ខ្លួន ឈ្មោះ ប៉ូ ចាន់នី រហសនាម ស្អែក​ស្លាប់ ស្អែក​ស្លាប់ នេះ គឺ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់លោក ផែង វណ្ណៈ ប៉ុន្តែ ក្រោយមក លោក ផែង វណ្ណៈ បាន​ដក​ពាក្យបណ្តឹង វិញ បន្ទាប់ពី ឈ្មោះ ប៉ូ ចាន់នី បាន​សុំទោស និង ទទួលស្គាល់​កំហុស ។​

​ទោះបីយ៉ាងណា បណ្តឹងអាជ្ញា មិនបាន​រលត់​តាមរយៈ​ការដក​ពាក្យបណ្តឹង​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី​ឡើយ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×