Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆបោក យក​បន្តោង​ខ្សែក​ក្លែងក្លាយ រូប​សឹង្ហ​១​ធ្វើ​ពី​ស្ពាន់​ស្រោប​ប្លា​ទីន មាន​ដាំ​ត្បូង​ពណ៌​ស ទៅ​ដាក់បញ្ចាំ​

spot_img

​ខេត្តកណ្តាល ៖ នគរបាល​ស្រុក​ខ្សាច់កណ្តាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆបោក ដែល​បាន​យក​បន្តោង​ខ្សែក​ក្លែងក្លាយ រូប​សឹង្ហ​១​ធ្វើ​ពី​ស្ពាន់​ស្រោប​ប្លា​ទីន មាន​ដាំ​ត្បូង​ពណ៌​ស ទៅ​ដាក់បញ្ចាំ​ឱ្យ​ជនរងគ្រោះ បាន​ប្រាក់​៥២០.០០០​រៀល ហើយ​គេចខ្លួន​ពី​កន្លែង​បញ្ចាំ ពេល​ម្ចាស់​ហាង​សួរដេញដោល​។

​នគរបាល​មូលដ្ឋាន បាន​បញ្ជាក់ថា ករណី​ឆបោក​នេះ កើតហេតុ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​៥៥​នាទី​ចំណុច ផ្សារ​ព្រះ​ប្រសប់ ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​។

​ជនរងគ្រោះ​ឈ្មោះ លី សៀក​ឡុង ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​គ្រឿងអលង្ការ មាន​ទីលំនៅ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​។ ចំណែក​ជនសង្ស័យ​ឈ្មោះ វ៉ិ​ន សុ​គុណ ភេទ​ស្រី​អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី​រោងចក្រ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​។​

​ជនរងគ្រោះ បាត់បង់​ប្រាក់​៥២០.០០០៛ តែ​រកឃើញ​វិញ​។ វត្ថុតាង​ចាប់យក បន្តោង​ខ្សែក​រូប​សឹង្ហ​ពណ៌​លឿង​១ មាន​ដាំ​ត្បូង​ពណ៌​ស​ច្រើន​គ្រាប់ (​បន្តោង​ស្ពាន់​ស្រោប​ប្លា​ក​ទីន របស់​ជនសង្ស័យ​)​។ ប្រាក់រៀល​៥២០.០០០​រៀល និង​លិខិត​ទទួល​បញ្ចាំ ( របស់​ជនរងគ្រោះ​)​។​

​នគរបាល​បានបញ្ជាក់​ពីស​ភាព​រឿង​ហេតុថា នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​៥៥​នាទី ជនសង្ស័យ​បាន​យក​បន្តោង​ខ្សែក​រូប​សឹង្ហ​១​ធ្វើ​ពី​ស្ពាន់​ស្រោប​ប្លា​ទីន មាន​ដាំ​ត្បូង​ពណ៌​ស ទៅ​ដាក់បញ្ចាំ​ឱ្យ​ជនរងគ្រោះ បាន​ប្រាក់​៥២០.០០០​រៀល ពេលនោះ​ជនរងគ្រោះ​បាន​សួរ​ជនសង្ស័យ​ថា បញ្ចាំ​យកប្រាក់​ធ្វើ​អ្វី​? ជនសង្ស័យ​ឆ្លើយថា យកប្រាក់​ព្យាបាល​ជំងឺ ប្អូន​នៅ​មន្ទីរពេទ្យ​ព្រែ​កតា​មាក់ ហើយ​ជនរងគ្រោះ សួរ​ទៀតថា មន្ទីរពេទ្យ​មួយណា​? ជនសង្ស័យ​ឆ្លើយថា​មិន​ស្គាល់ រួច​ដើរ​ចេញទៅ​បាត់ ពេលនោះ​ជនរងគ្រោះ​មានការ​សង្ស័យ​យក​បន្តោង​ខ្សែក​នោះ មក​ដុះ​មើល ក៏​ចេញ​សាច់​ស្ពាន់​ទើប​ដឹងថា​ចាញ់បោក​គេ ហើយ​ប្រើ​ប្អូន​ឈ្មោះ លី ផល្លា ជិះ​ម៉ូតូ​តាមរក​ជនសង្ស័យ បន្ទាប់មក​ឈ្មោះ​លី ផល្លា ជិះ​ម៉ូតូ​មក​ឃើញ​ជនសង្ស័យ នៅ​ហ្គា​រ៉ា​ស​សាំង​គល់ស្ពាន​ព្រែ​កតា​មាក់ ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រះ​ប្រសប់ បន្ទាប់មក​កម្លាំង​ប៉ុស្តិ៍​បញ្ជូន​ជនសង្ស័យ និង​ដកហូត​វត្ថុតាង​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×