Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​ហ៊ាន​! លូកលាន់​កេរ្តិ៍ខ្មាស​ទាំង​កណ្តាល​ថ្ងៃ មានអី​ប៉ះចំ​ស្រី​ស្អាត និង​ចេះ​ក្បាច់គុន ប្រដៅ​ឡើង​ទ្រោម​ខ្លួន

spot_img

​នារី​ម្នាក់​នៅក្នុង​ប្រទេស​ចិន បានធ្វើការ​វាយ​ទាត់​ធាក់​បុរស​ម្នាក់​ឡើង​ទ្រោម​ផ្អើល​ពេញ​ផ្លូវ បន្ទាប់​ចោទប្រកាន់ថា បុរស​កំហូច​នោះបាន​លូក​ស្ទាប​នាង​ទាំង​កណ្តាល​ថ្ងៃ​។ ហេតុការណ៍​ដ៏​ញាក់សាច់​នេះ ត្រូវបាន​ថត​ជាប់​ដោយ​កាមេរ៉ា​ឃ្លាំមើល នៅលើ​ដងផ្លូវ​នៃ​ទីក្រុង Yichang ខេត្ត Hubei កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០​។​

​បន្ទាប់​ត្រូវបាន​បំពាន​កេរ្តិ៍ខ្មាស នារី​រងគ្រោះ​ឈ្មោះ Li បាន​ដក​ទូរស័ព្ទ​ថត​បុរស​កំហូច​នោះ ដែល​បន្ទាប់មក បាន​ព្យាយាម​បញ្ឈប់​ការវាយប្រហារ​របស់​នា​ង​។ នៅក្នុង​វីដេអូ គេ​បាន​ឃើញថា Li បាន​ប្រើ​កណ្តាប់​ដៃជើង​ក្នុង​ស្នៀត​ក្បាច់គុន ហើយ​បន្ទាប់មក បាន​តាម​ដេញ​ធាក់​បុរស​នោះ​ឲ្យ​ដួល​នៅលើ​ថ្នល់​តែម្តង​។​

​ពុំមែន​តែ​នាង Li ម្នាក់​ទេ ដែលជា​ជនរងគ្រោះ​ដោយសារ​អំពើ​ដ៏​ថោកទាប​នេះ ព្រោះថា​មាន​ស្ត្រី​ដទៃទៀត ក៏បាន​ធ្វើការ​អះអាងថា បុរស​រូបនេះ​បាន​រំលោភបំពាន​មកលើ​ខ្លួន​នៅក្នុង​ថ្ងៃនេះ​ផងដែរ​។​

​គេ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដំបូង ក៏បាន​វាយ​មកលើ​បុរស​នេះ ដែល​បាន​ព្យាយាម​រត់​ទៅសម្ងំ​នៅក្នុង​តំបន់​ហើយ​បន្ទាប់មក ក៏បាន​ធ្វើ​រឿងនេះ​មកលើ Li បន្ទាប់​ទៀត​។​

​ប៉ូលិស​បាន​បើក​ការស៊ើបអង្កេត ហើយ​បាន​ចាប់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃ​ដដែល បន្ទាប់ពី​ទទួលបាន​របាយការណ៍​របស់​ជនរងគ្រោះ​។ ហើយ​ទីបំផុត បុរស​អាយុ ៤៨ ឆ្នាំ​ដែល​គ្មាន​ការងារ​ធ្វើ​រូបនេះ ត្រូវបាន​ឃុំខ្លួន​អស់​រយៈពេល ១០ ថ្ងៃ រួចមកហើយ កាលពី​ថ្ងៃទី​២១ ខែកញ្ញា ពីបទ​ល្មើស​ស្រដៀង​គ្នា​នេះ​។​

​នាង Li បាន​បញ្ចេញ​អារម្មណ៍​ថា​៖ «​ខ្ញុំ​គ្រាន់តែ​គិតថា ប្រសិនបើ​គាត់​នៅតែ​បន្តធ្វើ​រឿង​ដូចគ្នានេះ នោះ​នឹងមាន​មនុស្ស​ស្រី​ច្រើន​ទៀត កាន់តែ​ឈឺចាប់​ដូច​ខ្ញុំ​»​។​

​ជាមួយនឹង​ភាពក្លាហាន​នេះ​ផងដែរ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បាន​សម្តែង​ការកោតសរសើរ Li យ៉ាង​ដូច្នេះ​ថា​៖ «​ស្នៀត​ទាត់​របស់​នាង ពិតជា​អាជីព​ណាស់ សុំ​សរសើរ​ដោយស្មោះ ដែល​នាង​អាចធ្វើ​ឲ្យ​បុរស​នោះ​ស្គាល់​ថ្នាំខ្លាំង​បែបនេះ​»​។ ខណៈ​អ្នក​ខ្លះទៀត​ក៏បាន​លើកឡើងថា​៖ «​នាង​ពិតជា​ពូកែ​ខ្លាំងណាស់ តែ​ក៏​សូម​ប្រុងប្រយ័ត្ន​ផង ប្រសិនបើ​បុរស​នោះ​មានកាំបិត នោះ​នឹង​អាចមាន​ចុងបញ្ចប់​ផ្សេងៗ​គ្នា​»៕ ដោយ​៖ លឹម ហុង​

spot_img
×