Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​ពេញ​ប្រទេស​! មង្គលការ​រវាង​តា​ចាស់​អាយុ ៧១ ឆ្នាំ ប៉ះ​ប្រពន្ធ​ក្មេង ១៨ ឆ្នាំ គ្រាន់តែ​ថ្លៃ​បណ្តា​ការដឹក​២​ឡាន​…

spot_img

​បណ្តាញ​សង្គម​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​បច្ចុប្បន្ន បាន​កំពុង​ផ្ទុះ​កក្រើក ជាមួយនឹង​មង្គលការ​ដ៏​មិន​សម​ទំនង​មួយ ដោយសារតែ​កូនកំលោះ និង​កូនក្រមុំ មាន​វ័យ​ខុសគ្នា​រហូតដល់​ទៅ ៥៣ ឆ្នាំ ឯណោះ​។​

​នេះ​បើតាម​សារព័ត៌មាន Tribun News បាន​ចុះផ្សាយ​ឲ្យ​ដឹងថា កូនកំលោះ​ឈ្មោះ Abah Sarna អាយុ ៧១ ឆ្នាំ មកពី Majasari ខណៈ​កូនក្រមុំ​ឈ្មោះ Noni អាយុ ១៨ ឆ្នាំ មកពី Bunut Pangsor​។ អ្នក​ទាំងពីរ​រស់នៅក្នុង​ស្រុក​ដូចគ្នា Javan ស្ថិតក្នុង​ទីក្រុង Subang ប្រទេស​ឥណ្ឌូនេស៊ី​។​

​រូបថត​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំងពីរ បាន​កំពុង​រីក​រាលដាល បន្ទាប់ពី​ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​អ្នកចូលរួម​ពិធីមង្គលការ​ម្នាក់​ឈ្មោះ Ririn Priyani ដែល​បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹងថា​៖ ទោះបី​ជាមាន​អាយុ​ខុស​ដាច់​គ្នា​ជាង ៥ ទសវត្សរ៍ រវាង​អ្នក​ទាំងពីរ​យ៉ាងណាក្តី តែ​គូស្នេហ៍​នេះ​មើលទៅ​ពិត​ជាមាន​សេចក្តីសុខ និង​សម​នឹង​គ្នា​ណាស់​! អាយុ​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ​។​

​ទន្ទឹមនឹងនេះ​ផងដែរ មិត្តភក្តិ​ជិតស្និទ្ធ​របស់​គូស្នេហ៍​នេះ​ដែលមាន​ឈ្មោះ Agus Suryajaya ក៏បាន​ចែករំលែក​រូបថត​២​សន្លឹក ដែល​រៀបរាប់​លម្អិត​អំពី​កាដូ​អាពាហ៍ពិពាហ៍​ដែល​ត្រូវ​បានផ្តល់​ដោយ​តា Abah Sarna ជូន​ប្រពន្ធ​ក្មេង Noni​។ ក្នុងនោះ Suryajaya ក៏បាន​ប្រាប់​ឲ្យ​ដឹងថា ថ្លៃ​បណ្ណាការ​រួមមាន​ម៉ូតូ​ម៉ាក PCX ១​គ្រឿង​, ទូ​ដាក់​ខោអាវ​ថ្មី​១ និង​ប្រដាប់ប្រដា​ប្រើប្រាស់​ក្នុងផ្ទះ​ជាច្រើន​ទៀត​។ ហើយ​របស់របរ​ទាំង​អស់នោះ គឺ​តម្រូវ​រថយន្ត​២​គ្រឿង​ដឹកជញ្ជូន​។​

​ក្រៅពីនេះ តា Abah Sarna ក៏បាន​ជូន​កាដូ​ជា​ថ្លៃ​បណ្តា​ការ​នូវ​មាស​ទម្ងន់ ១១ ក្រាម និង​លុយ​ជិត ៦០០ ដុល្លារ ផងដែរ​។ យើង​រីករាយ​សម្រាប់​គូស្នេហ៍​នេះ ហើយ​សង្ឃឹមថា គូ​ស្វាមីភរិយា​មួយគូ​នេះ នឹង​រស់នៅ​ប្រកបដោយ​សេចក្តីសុខ សុភមង្គល និង​រកស៊ី​មានបាន​ទ្រព្យសម្បត្តិ​ហូរហៀរ​៕ ដោយ​៖ លឹម ហុង​

spot_img
×