Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី សាកល្បងកាំជ្រួចការពាររដ្ឋធានីមូស្គូ ចៀសផុតពីការវាយលុកនុយក្លេអ៊ែរ (Video inside)

spot_img

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសជាសាធារណៈនូវខ្សែវីដេអូសាកល្បងកាំជ្រួចវាយស្កាត់ PRS-1M ដែលគេមានគំរោងយកវាប្រើប្រាស់ធ្វើជាខែលប្រឆាំងនឹងកាំជ្រួចអន្តរទ្វីបសម្រាប់ការពាររដ្ឋធានីរបស់រុស្ស៊ី។

ខ្សែវីដេអូដែលក្រសួងការពារជាតិរុស្ស៊ីប្រកាសផ្សាយកាលពីម្សិលមិញ ត្រូវបានគេថតនៅទីលានសាកល្បងនៅ Sary Shagan , kazakhstan។ កាំជ្រួចមួយគ្រាប់ត្រូវបានបង្ហោះចេញពីក្រោមដី រួចបោះពួយសំដៅឡើងលើមេឃ ងាករកគោលដៅ ដោយបន្សល់ទុកផ្សែងខ្មួលខ្មាញ់ពីក្រោយ។

កងទ័ពរុស្ស៊ីពុំបានផ្តល់ព័ត៌មានលំអិតពីការសាកល្បងនេះទេ គ្រាន់តែប្រាប់ថា កាំជ្រួចនេះមានឈ្មោះ PRS-1M ដែលកំពុងស្ថិតក្នុងការសាកល្បងចុងក្រោយត្រៀមដាក់បញ្ចូលឲ្យប្រើប្រាស់។

តាមអ្នកឯកទេសវិភាគថា PRS-1M អាចត្រូវបានបំពាក់ដោយគ្រឿងយន្តថ្មី ហើយមានល្បឿនអតិប្បរមាដល់ទៅ ៤គីឡូម៉ែត្រ/វិនាទី វាស្រាលជាង នឹងត្រូវបានបំពាក់ប្រព័ន្ធនាំផ្លូវថ្មី ជាហេតុធ្វើឲ្យវាអាចវាយស្កាត់បានប្រសើរជាងមុន៕ ចន្ទ្រា

spot_img
×